យោងតាមនាយកដ្ឋានការងារជនជាតិភូមិភាគ-ផ្នែកទទួលបន្ទុកតំបន់ណាមបូ គណៈកម្មាធិការជនជាតិ ស្ថានភាពសេដ្ឋកិច្ច ជីវភាពតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តតំបន់ណាមបូឆ្នាំ ២០២២ បន្តរក្សាលំនឹងនិងមានចំណុចអភិវឌ្ឍជាច្រើន។
ជីវភាពជនរួមជាតិខ្មែរនៅណាមបូឆ្នាំ ២០២២ បន្តរក្សាលំនឹងនិងមាន
ចំណុចអភិវឌ្ឍន៍ជាច្រើន។
បើតាមនាយកដ្ឋានការងារជនជាតិភូមិភាគ-ផ្នែកទទួលបន្ទុកតំបន់ណាមបូ លទ្ធផលខាងលើគឺអាស្រ័យគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ សកម្មគិតគូរពីជីវភាពសម្ភារៈ និងស្មារតីដល់ជនរួមជាតិខ្មែរ។ ពិសេស មានកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងកម្មវិធី គម្រោង គោលនយោបាយជនជាតិជាច្រើន ត្រូវបានរដ្ឋអំណាចគ្រប់ថ្នាក់ គ្រប់ផ្នែក ចង្អុលការផ្សព្វផ្សាយអនុវត្ត។ ភូមិភាគនីមួយៗក៏បានយកចិត្តទុកដាក់ដល់សកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ; បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើ ផ្តល់ប្រាក់ចំណូលដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនជាតិភាគតិច ពិសេសគឺគ្រួសារដែលរងផលប៉ះពាល់នៃជំងឺ COVID-១៩។
តួយ៉ាងដូចក្រុងកឹងធើ ឆ្នាំកន្លងហើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គណៈជនជាតិក្រុង បានដឹកនាំ សហការជាមួយស្ថាប័នដែលពាក់ព័ន្ធ រៀបចំក្រុមការងារទៅសួរសុខទុក្ខ លើកទឹកចិត្ត ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ជនរួមជាតិខ្មែរជាដើម។ ម្យ៉ាងទៀត ក្រុមការងារក៏បានជូនអំណោយជិត ៥.៦៩០ ចំណែកគិតជាតម្លៃទឹកប្រាក់សរុបជិត ២,៥ ពាន់លានដុងដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ មានជីវភាពក្រលំបាក អ្នកមានប្រជាប្រិយ និងកម្មាភិបាល បុគ្គលិក។ល។ ជាជនជាតិភាគតិចលើភូមិសាស្រ្តក្រុង។ លោកឡេទ្រុងកៀង ប្រធានគណៈជនជាតិក្រុង ឱ្យដឹង៖ ឆ្នាំកន្លង ពិនិត្យរួម រាល់គោលនយោបាយសម្រាប់ជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុង ក៏បានគ្រប់ផ្នែក គ្រប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាព រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិ។ ផ្តើមពីនោះ បង្កបានក្តីសប្បាយរីករាយនិងការជឿទុកចិត្តទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ។
ជនរួមជាតិខ្មែរបញ្ចេញកម្លាំងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងឈានឡើងធ្វើមាន។
ឆ្នាំកន្លង ភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅណាមបូ បន្តការផ្ដោតអារម្មណ៍ កៀរគររាល់ប្រភពកម្លាំងសម្រាប់ការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ សុំនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ជនរួមជាតិបណ្តាជនជាតិភាគតិច ខ្នះខ្នែងប្រឹងប្រែងពលកម្មផលិត ធ្វើអាជីវកម្ម ស្របតាមគន្លងប្រក្រតីភាពថ្មី។ ការផលិតស្រូវ ដាំដំណាំរួមផ្សំ ឈើហូបផ្លែ ដំណាំឧស្សាហកម្មរយៈពេលខ្លី ចិញ្ចឹមសត្វ និងវារីវប្បកម្មជាសារវ័ន្តបានលំនឹង។ ពលករជាជនជាតិភាគតិចមួយចំនួនបន្តរស់នៅ ធ្វើការនៅតាមតំបន់ទីក្រុង មណ្ឌលឧស្សាហកម្មនៅតាមខេត្ត ក្រុងនានា។ល។ មានទម្រង់ផលិតកម្ម ទម្រង់សហការធ្វើអាជីវកម្មមានប្រសិទ្ធភាពជាច្រើន បានបង្កលក្ខណៈបង្កើតនិងពង្រីកវិសាលភាព។ ហេដ្ឋារចនាសម្ព័ន្ធជនបទ តំបន់ជនជាតិភាគតិចត្រូវបានយកចិត្តទុកដាក់វិនិយោគ ជាសន្សឹមៗឆ្លើយតបនឹងតម្រូវការផលិតកម្ម និងជីវភាពរបស់ប្រជាជន។ល។ ឆ្លងតាមរយៈនោះ រួមចំណែកជួយគ្រួសារជនរួមជាតិភាគតិចនិយាយដោយឡែក ជាជំហានៗលើកស្ទួយបានជីវភាព អភិវឌ្ឍសេដ្ឋកិច្ច និងឈានឡើងចាកផុតពីភាពក្រីក្រ។ តាមការប៉ាន់ស្មាន អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរនៅណាមបូឆ្នាំ ២០២២ ថយចុះពី ២-៣% បើប្រៀបនឹងឆ្នាំ ២០២១។
ជីវភាពបានលំនឹងនិងមានការអភិវឌ្ឍ ជនរួមជាតិខ្មែរអនុវត្តល្អគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ ពង្រីកប្រវេណី សាមគ្គី ជិតស្និទ្ធរវាងបណ្តាជនជាតិ សាសនា លំនឹងចិត្តពលកម្មផលិត ធ្វើអាជីវកម្ម ស្របតាមគន្លងប្រក្រតីភាពថ្មី សកម្មចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
ថាញឡុង-លីសៀ