19/12/2022 - 15:16

ជីវ​ភាព​លូត​លាស់​ដោយ​សារ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​

ស្រុក​កើ-ដ ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​មាន​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ជា​ច្រើន​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​ជាយ​ក្រុង​នេះ​។ ផ្តើម​ពី​នោះ​ ជីវ​ភាព​ជន​រួម​ជាតិ​មាន​ការ​លូត​លាស់​ដោយ​ឥត​ឈប់​ឈរ​និង​ឈាន​ឡើង​ធូរ​ធារ។

ផ្ទះ​របស់​បង​ស្រី​សា​ឡាង បាន​ឧបត្ថម្ភ​សាង​សង់​ថ្មី​។

តាម​ប្រសាសន៍​លោក​ត្រឹង​ត្វឹង​វៀត​ ប្រធាន​ការិយា​ល័យ​ជន​ជាតិ​ស្រុក​កើ-ដ រយៈ​ពេល​កន្លង​ គោល​នយោ​បាយ​អនុគ្រោះ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​ វិនិ​យោគ​ដល់​តំ​បន់​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​បាន​ពង្រីក​ ប្រសិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​គុណ​ភាព​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​បាន​លើក​កម្ពស់​។ តួយ៉ាង​ដូច​ ដង​ផ្លូវ​ចូល​កាន់​ភូមិ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច​ភូមិ​ថើយ​ត្រឿង ១ ថើយ​ត្រឿង ២ ឃុំ​ថើយ​ស្វឹង; ភូមិ​ថើយត្រឿង ឃុំ​ថើយ​ដុង​; ភូមិ​ថើយ​ហ្វា B ទីប្រ​ជុំ​ជន​កើ-ដ; ភូមិ​ដុង​ថាំង​ ឃុំ​ដុង​ថាំង​។ល។ ត្រូវ​បាន​ក្រាល​បេតុង​រួច​រាល់​ រថ​យន្ត​អាច​បើក​បរ​ពី​ក្បាល​ភូមិ​ រហូត​ដល់​ចុង​ភូមិ​។ បង​ស្រី​យឿង​ធីម៉ាញ លេខា​សាខា​បក្ស​និង​ជា​ប្រធាន​ភូមិ​ដុង​ថាំង​ ឱ្យ​ដឹង​៖ “ផ្លូវ​គមនា​គមន៍​ស្រ​ឡះ​ស្រ​ឡំ ម្ល៉ោះ​ហើយ​ មាមីង​ប្រ​កប​ការ​ងារ​រក​ស៊ី​ងាយ​ស្រួល​ណាស់​ ជីវ​ភាព​កាន់​តែ​ធូរ​ធារ​ឡើង​”។

ទីតាំង​សាលា​មត្តេយ្យ​ថើយ​ស្វឹង​នៅ​ភូមិ​ថើយ​ត្រឿង១ ។

លោក​ឡេ​ក្វឹក​វៀត​ ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង ឱ្យ​ដឹង​៖ “អា​ស្រ័យ​ភូមិ​ភាគ​អនុវត្ត​ព្រម​ៗគ្នា​នូវ​កម្ម​វិធី​ គម្រោង​នានា​ក្នុង​តំ​បន់​ជន​ជាតិ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រជាជន​មាន​ភាព​រីក​ចម្រើន​។ តួយ៉ាង​ដូច​ ពេល​ដង​ផ្លូវ​ ១៣៥ កាត់​ភូមិ​ថើយ​ត្រឿង ១ បាន​បង្កើន​កម្រិត​ បើក​ទូលាយ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ គឺ​ផ្ទះ​នៅ​តាម​បណ្តោយ​សង​ខាង​ផ្លូវ​ក៏​បាន​ឧបត្ថម្ភ​ដើម្បី​សង់​ផ្ទះ​ឥដ្ឋ​ទាំង​ស្រុង​ផង​ដែរ​ អា​ស្រ័យ​កម្ម​វិធី​សង់​ផ្ទះ​មហា​សាមគ្គី ផ្ទះ​មេត្តា​ធម៌​។ល។ បង​ស្រីថាច់​ធី​សា​ឡាង នៅ​ភូមិ​ថើយ​ត្រឿង ១ ឱ្យដឹង​៖ “អា​ស្រ័យ​បាន​រដ្ឋ​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​ និង​ឧបត្ថម្ភ​ទុន​ចិញ្ចឹម​គោ ទើប​គ្រួសារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​។ ឥឡូវ​ គ្រួសារ​ខ្ញុំ​បាន​លំ​នឹង​ហើយ​ ហេតុ​នោះ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​”។ តាម​បណ្តោយ​ដង​ផ្លូវ​នៅ​ភូមិ​ថើយ​ត្រឿង ១ ប្រ​ជា​ជន​បាន​ដាំ​ផ្កាលម្អ​សង​ខាង​ផ្លូវ​យ៉ាង​ស្រស់​ស្អាត​។ អគ្គិសនី​ ទឹក​ស្អាត​ ត្រូវ​បាន​តភ្ជាប់​និង​ដាក់​បំ​ពង់​ទុយោ​ទឹក​ចូល​ដល់​ផ្ទះ​។ ក្រៅ​ពី​សាលា​មត្តេយ្យ​ថើយ​ស្វឹង នៅ​មជ្ឈ​មណ្ឌល​ឃុំ​បាន​សម្រេច​បទដ្ឋាន​ជាតិ​ រីឯ​ទីតាំង​សាលា​មត្តេយ្យ​នៅ​ភូមិ​ថើយ​ស្វឹង ១ ក៏​បាន​កសាង​ថ្មី​ផង​ដែរ​ ដើម្បី​កុមារ​ជន​ជាតិ​ភាគ​តិច​មិន​បាច់​ទៅ​រៀន​ឆ្ងាយ​។

លោក​យ័ញ​ថាញ់​ លេខា​គណៈ​កម្មាធិការ​បក្ស​ឃុំ​ថើយ​ដុង​ ឱ្យ​ដឹង​៖ ផ្សារ​ឃុំ​ថើយ​ដុង​ ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​នឹង​ស្រុក​យ៉ុង​រៀង​ ខេត្ត​គៀង​យ៉ាង​ ម្ល៉ោះ​ហើយ​ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​អនុវត្ត​នូវ​គោល​នយោ​បាយ​ ដើម្បី​លើក​កម្ពស់​សកម្ម​ភាព​ដោះ​ដូរពាណិជ្ជ​កម្ម​នៅ​ផ្សារ​។ ជា​មួយ​នឹង​ល្បឿន​ដំ​ណើរ​ការ​នេះ​ ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ២០២៣ ឃុំ​នឹង​ដាក់​ផ្សារ​ផ្កាឱ្យ​ដំ​ណើរ​ការ​នៅ​ពេល​របាំង​ការ​ពារ​ច្រាំង​កសាង​សម្រេច​រួច​រាល់​។ រំ​ពឹងថា ផ្សារ​ផ្កា​នឹង​ជួយ​ដល់​ពល​ករ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​មាន​ការ​ងារ​ធ្វើ​បន្ថែម​”៕                        

ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ