មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/12/2022 - 14:46

អា​គារ​ដ៏​កក់​ក្តៅ​និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា

អា​គារ​ដ៏​កក់​ក្តៅ​និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា ត្រូវ​បាន​សមា​គមមនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រា​វិញ ចលនា​សមា​ជិក​ដែល​ជា​សប្បុ​រស​ជន​សាង​សង់​សម្រាប់​គ្រួសារ​ខ្មែរ​ក្រីក្រ​និយាយ​ដោយ​ឡែក និង​គ្រួសារ​ក្រីក្រ​រួម​ក្នុង​ខេត្ត​ត្រា​វិញ ដើម្បី​គ្រួសារ​ទាំង​នេះ​បាន​លំ​នឹង​ជីវ​ភាព។

លោក​ស្រី​ថាច់​ង៉ុក​ណឺ (ស្តាំ) ពិនិត្យ​ការ​សាង​សង់​ផ្ទះបង​ស្រី សើុង​ធីហ្កៃ។

លោក​គឹម​តារា នៅ​ភូមិ​ព្រែក​អំ​ពិល ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ឱ្យដឹង៖ “គ្រួសារ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួសារ​ក្រីក្រ​ គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ។ ឆ្នាំ ២០១៩ ប្រ​ពន្ធ​របស់​ខ្ញុំ​កើត​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល ម៉្លោះ​ហើយ ជីវ​ភាព​កាន់​តែ​លំ​បាក​។ គ្រួសារ​ទាំង​មូល​រស់​នៅ​អា​ស្រ័យ​លើ​ប្រាក់​ចំ​ណូល​ពី​ការ​ធ្វើ​ជាង​កំ​បោរ​របស់​ខ្ញុំ រាល់​ថ្ងៃ​ត្រូវ​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អា​សន្ន។ កន្លង​ហើយ សមា​គមមនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រា​វិញ ចលនា​សប្បុរស​ជន​ សហការ​ជា​មួយ​រដ្ឋ​អំ​ណាច​ ឧបត្ថម្ភ​សង់​ផ្ទះ​មួយ​ខ្នង​គិត​ជា​តម្លៃ ៦០ លាន​ដុង ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ផ្ទះ​កំ​ពុង​បាន​សាង​សង់​ដោយ​បេ​តុង ដំបូល​ប្រក់​ក្បឿង ធារ​ក្រាល​ឥដ្ឋ​កា​ចា មាន​ផ្ទៃ​ក្រ​ឡា​ចំ​នួន ៤៨ ម២។ គ្រួសារ​ខ្ញុំ​អំ​ណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំ​ពោះ​សមា​គម​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រា​វិញ និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ដែល​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ខ្ញុំ។ បច្ចុប្បន្ន គ្រួសារ​ខ្ញុំ​មាន​ផ្ទះ​នៅ​រឹង​មាំ ខ្ញុំ​ក៏​បាន​ស្ងប់​ចិត្ត​ការ​ធ្វើ​រក​ស៊ី ដើម្បី​គ្រួសារ​មាន​ជីវ​ភាព​កាន់​តែ​ប្រ​សើរ​''។

លោក​ស្រី​ថាច់​ង៉ុក​ណឺ (កណ្តាល​) ពិនិត្យ​ការ​សាង​សង់​ផ្ទះ​បង​គឹម​តារា។

បង​ស្រី​សើុង​ធី​ហ្កៃ នៅ​ភូមិ​ផ្នោរ​សង្រ្កម ឃុំ​ហីវ​ទឺ ស្រុក​ទីកឹង ឱ្យដឹង៖ ''ខ្ញុំ​និង​ប្តី​ខ្ញុំ​ធ្វើ​ការ​ស៊ី​ឈ្នួល ទោះ​ជា​ខិត​ខំ​ប្រឹង​ប្រែង សូ៊​ទ្រាំ​យ៉ាង​ក៏​ដោយ នៅ​តែ​រក​ប្រាក់​ចំ​ណូល​មិន​ខ្ពស់​ដដែល ខ្ញុំ​ខំ​លក​លៃ​ណាស់​ទើប​គ្រួ​សារ​គ្រប់​ចាយ​វាយ។ សេដ្ឋ​កិច្ច​គ្រួសារ​ខ្ញុំ​ខ្វះ​ខាត​ មិន​គ្រប់​ប្រាក់​ដើម្បី​សង់​ផ្ទះ ឥឡូវ​បាន​សមាគម​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រា​វិញ ជួយ​ឧបត្ថម្ភ​សង់​ផ្ទះ​មេត្តា​ធម៌​ខ្ញុំ​សប្បាយ​ចិត្ត​សឹង​ស្រក់​ទឹក​ភ្នែក។ ផ្ទះ​នេះ​សាង​សង់​លើ​ផ្ទៃ​ដី​ប្រ​មាណ ៤០ម២ ឥឡូវ​សាង​សង់​ជិត​រួច​ស្រេច បើ​ប្រ​សិន​ជា​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ ៦០ លាន​ដុង​ពី​សមាគម​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​នោះ​ទេ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​ហ៊ាន​ប្រាថ្នា​ថា​អាច​សង់​បាន​ផ្ទះ​រឹង​មាំ​ដូច្នេះ​ដើម្បី​ស្នាក់​នៅ​នោះទេ”។

លោក​ស្រី​ថាច់​ង៉ុក​ណឺ ប្រ​ធាន​សមា​គម​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រា​វិញ ឱ្យដឹង៖ “ជា​មួយ​នឹង​សារ​ “រួម​បេះ​ដូង​តែ​មួយ” ក្នុង​ឆ្នាំ ២០២២ សមា​គមមនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រា​វិញ​បាន​កៀរ​គរ​សប្បុ​រស​ជន​ជួយឧបត្ថម្ភ​ផ្ទះសប្បុ​រស​ធម៌ ចំនួន ៣០ ខ្នង សម្រាប់​គ្រួ​សារ​ក្រីក្រ​ សំ​ខាន់​គឺ​គ្រួ​សារ​ក្រីក្រ​ជា​ជន​ជាតិ​ខ្មែរ ផ្ទះ​មួយ​ខ្នង​គិត​ជា​តម្លៃ ៦០ លាន​ដុង”៕

                                    សើុង​ម៉ាល័យ

ចែករំលែកអត្ថបទ