06/12/2022 - 10:47

កា​ម៉ាវ

អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

ខេត្ត​កា​ម៉ាវ បាន​និង​កំ​ពុង​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ក្នុងការ​អនុវត្ត​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​នៅ​ភូមិភាគ​។

​ លោក​ពូយ័ញ​ម៉ាញ់​ខ្វិញ ភូមិ​គិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង ស្រុក​ត្រឹង​វ៉ាន់​ថើយ កំ​ពុង​ច្របល់​ជីស​រីរាង្គ​សម្រាប់​ដាក់​ដំ​ណាំ​ខ្នុរ។

កាល​ពី​មុន​នេះ ដី​ផលិត​ស្រូវ ១៥ កុង​របស់​គ្រួសារ​លោក​ពូ​យ័ញ​ម៉ាញ់​ខ្វិញ នៅ​ភូមិ​គិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង ស្រុក​ត្រឹង​វ៉ាន់​ថើយ ដែល​ផលិត​ស្រូវ​ផ្តល់​ប្រាក់​ចំ​ណូល​មិន​លំ​នឹង។ ក្រោយ​ពី​ទៅ​ទស្សនា​សិក្សា​ទម្រង់​ផលិត​កសិកម្ម​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ លោក​ពូបាន​បង្វែរ​ផ្ទៃ​ដី​ធ្វើ​ស្រែ​ទាំង​នោះ​មក​ដាំ​ខ្នុរ​វិញ​។ “ចម្ការ​ខ្នុរ​ផ្តល់​ផល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ខ្ញុំ​ដាំ​ប្រើ​ប្រាស់​ជី​សរីរាង្គ កាត់​បន្ថយ​ប្រើ​ជីគី​មី ម្ល៉ោះ​ហើយ​ឈ្មួញ​តែង​មក​រក​ទិញ​។ ម្យ៉ាង​ទៀត ក្នុង​ចម្ការ​ខ្នុរ​ខ្ញុំ​ក៏​ដាំ​ឆ្លាស់​ជីរ​បន្លា​និង​ម្ទេស។ល។ គិត​ទៅ​ប្រាក់​ចំ​ណូល​ដែល​បាន​មក​ពី​ការ​ដាំ​ខ្នុរ​ឆ្លាស់​នឹង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ខ្ពស់​ជាង​ច្រើន​បើ​ប្រៀប​នឹង​ផលិត​ស្រូវ” ពូខ្វិញ បាន​ឱ្យដឹង​ដូច្នេះ។

ផ្តើម​ពី​គ្រួសារ​ខ្មែរ​ក្រីក្រ​មួយ អា​ស្រ័យ​ព្យា​យាម​ប្រ​កប​ការ​ងារ​រក​ស៊ី​ ផ្លាស់​ប្ដូរ​ទម្រង់​ផលិត​កម្ម​សម​ស្រប​ ទើប​គ្រួសារ​ពូ​ង៉ោ​កឿង នៅ​ភូមិ​គិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង ស្រុក​ត្រឹង​វ៉ាន់​ថើយ បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ។ លោក​ពូ ឱ្យដឹង៖ គ្រួសារ​មាន​ដី​ស្រែ ៨ កុង​ តាម​រយៈ​ការ​ចូល​រួម​វគ្គហ្វឹក​ហាត់​ជំរុញ​កសិកម្ម​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ជឿន​លឿន។ល។ លោក​ពូ​បង្វែរ​ផ្ទៃ​ដី​ធ្វើ​ស្រែ ៥ កុង​ មក​ដាំ​ដំ​ណាំ​រួម​ផ្សំ (ឆ្លាស់​នឹង​ដាំម្រះ ត្រ​សក់ ខ្ទឹម​ស្លឹក។ល។)។  “ប្រ​សិន​បើ​អា​កាស​ធាតុអំ​ណោយ​ផល ដំ​ណាំ​លក់​បាន​ថ្លៃ គឺ​ក្នុង​មួយ​រដូវ​ទូទាត់​រួច​ស្រេច​ចំ​ណេញ​បាន​រាប់​សិប​លាន​ដុង​ដែរ។ល។ អា​ស្រ័យ​ដោយ​ផ្លាស់​ប្ដូរ​ផលិត​កម្ម​មាន​ប្រ​សិទ្ធភាព ហេតុនោះ ជីវ​ភាព​គ្រួសារ​ខ្ញុំ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង” ពូង៉ោ​កឿង បាន​ឱ្យដឹង​ដូច្នេះ។ 

លោក​ត្រឹង​ហ្វាង​ញ៉ ប្រ​ធាន​គណៈជន​ជាតិ​ខេត្ត​កាម៉ាវ ឱ្យដឹង៖ ជីវ​ភាពរបស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​កា​ម៉ាវ មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លទ្ធ​ផល​ទាំង​នេះ ក្រៅ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើងរបស់​ជន​រួម​ជាតិ គឺ​មាន​ការ​ជំនួយ​កម្លាំង​ដ៏​ធំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផង​ដែរ។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ជីវ​ភាព​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​នៅ​មាន​ការ​លំ​បា​នៅ​ឡើយ។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ ដំ​ណាក់​កាល​ ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥ កា​ម៉ាវ​បាន​កំ​ណត់​ច្បាស់​ត្រូវ​បន្ត​ការ​ ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។  ឆ្លង​តាម​រយៈ​នោះ ខេត្តអភិវឌ្ឍ​កសិកម្ម​តាម​ទិស​ដៅ​និរន្តរ​ភាព លើក​កម្ពស់​គុណ​ភាព បង្កើនតម្លៃ​និង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង; បង្កើត​ទៅ​ជា​តំ​បន់​ជំ​នាញ​បង្ក​បង្កើនផល​ប្រ​មូល​ផ្តុំ​ដែល​មាន​ទ្រង់​ទ្រាយ សម​ស្រប​; ផ្តោត​ទៅ​លើរ​ចនា​សម្ព័ន្ធ​ផលិត​ផល កសិកម្ម​យោង​តាម​ក្រុម​ផលិត​ផល​ចម្បង​ចំ​នួន ៣ ក្រុម (ថ្នាក់​ខេត្ត ថ្នាក់​ស្រុក និង​ផលិត​ផល ប្រ​ណីត​របស់​ភូមិ​ភាគ​) ផ្សារ​ភ្ជាប់នឹង​កម្ម​វិធី​ឃុំ មួយ​ផលិត​ផល​មួយ (OCOP) ។ល។ រួច​កា​ម៉ាវ​នឹង​ជំរុញ​ការ​ចរា​ចរ​និង​ប្រ​មូល​ទិញ​ទំ​និញ​ក្នុង​តំ​បន់ អន្តរ​តំ​បន់​តាម​រយៈ​ប្រ​ព័ន្ធផ្សារ​ដើម​ទង​ ឬ​ផ្សារ​មជ្ឈ​មណ្ឌល​ឃុំ។ ពិសេស​គឺ​ជំ​រុញ​ការ​អនុវត្ត​វិទ្យាសាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​បច្ចេក​វិទ្យា​ក្នុង​ការ​អភិវឌ្ឍ​តាម​បណ្តាញ​ចែក​ចាយ​និង​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូនិក; អភិវឌ្ឍ​ទម្រង់​ផលិត​កម្ម​អា​ជីវ​កម្ម​ថ្មីៗ សេដ្ឋ​កិច្ច​ចែក​រំលែក​សម​ស្រប​នឹង​លក្ខណៈ​ពិសេស​នៃ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ល។

ដើម្បី​ធានា​ប្រ​ភព​កម្លាំង​អនុវត្ត​តាម​ប្រ​សាសន៍ លោក​ត្រឹង​ហ្វាង​ញ៉ ខេត្ត​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​យន្ត​ការ​ គោល​នយោ​បាយ​អនុគ្រោះ ដើម្បី​កៀរ​គរ​ការ​ចូល​រួម​ពីធនា​គារ​ពាណិជ្ជកម្ម​និងអង្គ​ការ​មី​ក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ការ​ឧបត្ថម្ភ​ផលិត​កម្ម​ រួម​ចំ​ណែក​ពង្រីក​ឆន្ទៈ​ខ្លួន​ទីពឹង​ខ្លួន ខិត​ខំចាក​ផុត​ពីភាព​ក្រីក្រ​ឆាប់​រហ័ស និង​ប្រ​កប​ដោយ​និរន្តរ​ភាព​លើ​ភូមិ​សាស្រ្ត​តំ​បន់​ជន​រួមជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ សិក្សា​ស្រាវ​ជ្រាវ​ស្នើ​សុំ​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ដើម្បី​ជំរុញ​ទឹក​ចិត្ត  ទាក់​ទាញ​និង​ឧបត្ថម្ភ​អង្គ​ការ​នានា និងឯក​ជន​ វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច៕

ថាញ​ឡុង-លី​សៀ

ចែករំលែកអត្ថបទ