ខេត្តបាកលីវ បានយកចិត្តទុកដាក់វិនិយោគកសាងសាលាសម្រេចបទដ្ឋានជាតិ ដើម្បីលើកកម្ពស់គុណភាពអប់រំ; ក្នុងនោះ រួមមានសាលារៀននៅតំបន់ជនរួមជាតិភាគតិច។
ខេត្តបាកលីវ យកចិត្តទុកដាក់កសាងសាលារៀនសម្រេចបទដ្ឋានជាតិ។
ទូទាំងខេត្តបាកលីវ បច្ចុប្បន្នមានសាលារៀនរដ្ឋសម្រេចបទដ្ឋានជាតិ ២១៨/ ២៧១; ក្នុងនោះ សាលាមត្តេយ្យមាន ៦៨/៧៦ សាលាបឋមសិក្សាមាន ៨៨/១១៣ សាលាអនុវិទ្យាល័យមាន ៤៩/៦២ សាលាវិទ្យាល័យមាន ១៣/២០ ដែលសម្រេចបទដ្ឋានជាតិ។ ភាគច្រើនកងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រង សាលារៀនសុទ្ធសឹងសម្រេចបទដ្ឋានអំពីមុខជំនាញវិជ្ជាជីវៈ បម្រើការងារគ្រប់គ្រង បង្រៀន និងរៀនបានល្អ។ យោងតាមមន្ទីរអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តបាកលីវ ឆ្នាំសិក្សា ២០២២-២០២៣ ខេត្តបានវិនិយោគកសាងបន្ទប់រៀនថ្មីចំនួន ៩៤ បន្ទប់មុខងារចំនួន ១០០ អនុវត្តការជួសជុលបន្ទប់រៀន តុកៅអី ប្រព័ន្ធអគ្គិសនី បន្ទប់រៀន ។ល។ តាមទិសដៅរឹងមាំ ឆ្លើយតបតម្រូវការផ្លាស់ថ្មីរបស់ផ្នែកអប់រំ សរុបថវិកាជាង ២៦៨ ពាន់លានដុង។
សាលាបឋមសិក្សាង៉ោក្វៀង ឃុំវិញត្រាចដុង កន្លែងដែលមានសិស្សជនជាតិភាគតិចរៀនច្រើនរបស់ក្រុងបាកលីវ បានសម្រេចបទដ្ឋានជាតិ។
លោកគ្រូត្រឹងវ៉ាន់ជុង នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តបាកលីវ ឱ្យដឹង៖ “បច្ចុប្បន្ន សាលារៀនបានវិនិយោគកសាងគ្រប់សព្វអំពីមូលដ្ឋានសម្ភារៈ បំពាក់ឧបករណ៍បង្រៀន អាគារពហុមុខងារអន្តេវាសិកដ្ឋាន ។ល។ សម្រេចបទដ្ឋាន។ អាស្រ័យហេតុនោះ អាណាព្យាបាលសិស្សកាន់តែមានភាពទំនុកចិត្តពេលឱ្យកូនចៅចូលរៀននិងស្នាក់នៅក្នុងសាលា ម្ល៉ោះហើយការងារជម្រើសសិស្សសម្រេចតាមភាគកម្រិត។ ជាច្រើនឆ្នាំមកនេះ គុណភាពអប់រំរបស់សាលាបានកើនឡើងយ៉ាងច្បាស់ អត្រាសិស្សប្រឡងជាប់សញ្ញាបត្រវិទ្យាល័យសម្រេច ១០០% ក្នុងនោះ មានសិស្សជាង ៧០% ប្រឡងជាប់ចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ”។ អ្នកគ្រូវ៉ូវធីង៉ុកកឹម នាយិកាសាលាបឋមសិក្សាហ្វាលឺ ទីប្រជុំជនចូវហឹង ស្រុកវិញឡើយ ឱ្យដឹង៖ “សាលាសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយបន្ទប់រៀន បន្ទប់ម៉ាស៊ីន បន្ទប់ឧបករណ៍ភ្លេង តុកៅអី ឧបករណ៍បង្ហាត់បង្រៀនត្រូវបានវិនិយោគ ឆ្លើយតបតម្រូវការផ្លាស់ថ្មីនៃការអប់រំនាបច្ចប្បន្ន។ ពិសេស សាលារៀននៅទាំងវិនិយោគកសាងបណ្ណាល័យ មានតម្កល់សៀវភៅ កាសែត ទស្សនាវដ្ដីជាច្រើន។ល។ ដើម្បីងាយស្រួលដល់គ្រូបង្រៀន និងសិស្សានុសិស្សអាននិងខ្ចីយកទៅអាន។ បច្ចុប្បន្ន គុណភាពអប់រំរបស់សាលាបានកើនឡើង អត្រាសិស្សដែលបានវាយតម្លៃសម្រេចនិទ្ទេសល្អកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
យោងតាមលោកស្រីឡឹមធីសាង នាយិកាមន្ទីរអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តបាកលីវ ការងារកសាងសាលារៀនសម្រេចបទដ្ឋានជាតិ តែងបានគ្រប់ភូមិភាគយកចិត្តទុកដាក់អនុវត្តសម្រេចអត្រាខ្ពស់បង្គួរនិងខ្ពស់ជាងកម្រិតមធ្យមភាគរួមនៃបណ្ដាខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុងដល់ទៅ ២៣,៤៨%។ ហេតុនោះ ខេត្តបន្តវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់ឧបករណ៍បង្រៀន; បណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនដើម្បីបង្កើនកម្រិតវិជ្ជាជីវៈ ឆ្លើយតបតម្រូវការផ្លាស់ថ្មីនៃការអប់រំ។ ជាពិសេស អាទិភាពវិនិយោគនៅតំបន់ជនជាតិភាគតិច ដើម្បីគុណភាពអប់រំតំបន់ជនជាតិភាគតិចកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ-ថាច់ធី