21/11/2022 - 13:56

បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​

នៅ​សន្និ​បាត​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​និង​កម្ម​វិធី​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ទើប​បាន​ក្រសួង​អប់រំនិង​បណ្តុះ​បណ្តាល​ រៀប​ចំ​ឡើង​ដោយ​រូប​ភាព​ផ្ទាល់​និង​តាម​អន​ឡាញ​ មាន​សំ​ណើ​សំ​ខាន់​ៗ​ជា​ច្រើន​របស់​អ្នក​តំ​ណាង​ត្រូវ​បាន​កត់​សម្គាល់​។​

គ្រូ​បង្រៀន​វ័យ​ក្មេង​ជន​ជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​ នៅ​មហា​វិទ្យា​ល័យ​ភាសា​ វប្ប​ធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ កំ​ពុង​ដោះ​ដូរ​ពីខ្លឹម​សារ​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​គរុ​កោសល្យ​ភាសា​ខ្មែរ​។​

តាម​របាយ​ការណ៍​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ កម្ម​វិធី​បង្រៀន​ភាសា​ជន​ជាតិ​បាន​និង​កំ​ពុង​តែ​អនុវត្ត​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​។​ ផ្តើម​ពីនោះ​ សិស្ស​ជន​ជាតិ​ភាគ​អភិវឌ្ឍ​បាន​សមត្ថ​ភាព​ខាង​ភាសា​ មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ភាសា​ជន​ជាតិ​ខ្លួន​ រួម​ចំ​ណែក​អភិ​រក្ស​ អភិវឌ្ឍ​តម្លៃ​ភាសា​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​

ជាក់​ស្តែង​ស​ឱ្យ​ឃើញ​តួនាទី​របស់​គ្រូ​បង្រៀន​ ភាសា​ជន​ជាតិ​ភាគ​តិច​គឺ​សំ​ខាន់​ណាស់។​ លោក​គ្រូ​ង្វៀង​តឹង​លឹក នាយក​សាលា​បឋម​សិក្សា​ ថាច់​ធា ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ “សាលា​មាន​ផែន​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ចាប់​ពីថ្នាក់​ទី ១ ប៉ុន្តែ​ខ្វះ​គ្រូ​បង្រៀន​។​ អា​ស្រ័យ​ហេតុ​នោះ​ ខណៈ​សាលា​បាន​ផ្នែក​អប់រំ​ចាត់​គ្រូ​បង្រៀន​ដែល​បញ្ចប់​ការ​សិក្សា​គរុកោ​សល្យ​ភាសា​ខ្មែរ​ពីសា​កល​វិទ្យា​ល័យ​ត្រា​វិញ​ សាលា​ក៏​បាន​ចាត់​ឱ្យ​ចូល​ថ្នាក់​បង្រៀន​ភ្លាម​។​ ភាគ​ច្រើន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ដែល​ទើប​ចាត់​មក​សុទ្ធ​សឹង​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​ ម្ល៉ោះ​ហើយ​ បង្រៀន​បាន​ល្អ​ណាស់​”។​ បញ្ហា​លំ​បាក​របស់​សាលា​ថាច់​ធា ក៏​ជា​បញ្ហា​លំ​បាក​រួម​របស់​សាលា​រៀន​នានា​នៅ​តំ​បន់​ជន​រួម​ជាតិ​ផង​ដែរ​ ។​ លោក​គ្រូ​ង្វៀង​ង៉ុក​ខ្វាង​ ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ “នៅ​កម្រិត​មត្តេយ្យ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជាច្រើន​និយាយ​ភាសា​វៀត​មិន​ស្ទាត់​ ម្ល៉ោះ​ហើយ​មាន​សាលា​ខ្លះ​បាន​ចាត់​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​មក​បង្រៀន​ ដើម្បី​ងាយ​ស្រួល​ពន្យល់​ដល់​ប្អូន​ពេល​រៀន​ភាសា​វៀត​ និង​អាច​រៀន​ទាន់​មិត្ត​ភក្តិ​រួម​ថ្នាក់​។​ ប៉ុន្តែ​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​នៅ​កម្រិត​មត្តេយ្យ បាន​បណ្តុះ​បណ្តាល​តែ​មុខ​ជំនាញ​អប់រំ​មតេ្ដយ្យ​ប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​ប្រ​សិទ្ធ​ភាព​បង្រៀន​មិន​ទាន់​បាន​ខ្ពស់​”។​ អ្នក​គ្រូ​វិញ​ធីង៉ុក​ទ្រិញ ជា​គ្រូ​បង្រៀន​ឆ្នើម​សាលា​មតេ្ដយ្យ​តឹង​មី ស្រុក​ត្រា​អូង​ ជាអ្នក​រៀប​រៀង​បធាន​បទ​សម្រាប់​បង្រៀន​ភាសា​វៀត​ដល់​កុមារ​អា​យុ​ ៥ ឆ្នាំ​មុន​ពេល​ចូល​រៀន​ថ្នាក់​ទី ១។​ អ្នក​គ្រូ​ទ្រិញ ឱ្យ​ដឹង​៖ “ខ្ញុំ​រៀប​រៀង​បធាន​បទ​ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ជាក់​ស្តែង​ដែល​បង្រៀន​ច្រើន​ឆ្នាំ​នៅ​សាលា​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ប៉ុន្តែ​មុខ​ជំនាញ​ប្រាកដ​របស់​ខ្ញុំ​គឺ​គ្រូ​បង្រៀន​មតេ្ដយ្យដ​ដែល​ ម្ល៉ោះ​ហើយ​បធាន​បទ​នៅ​មាន​កម្រិត​នៅ​ឡើយ​”។​

អ្នក​គ្រូ​វិញ​ធីកឹម​វ៉ឹង ជា​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ ​(អាវ​ខៀវ​) និង​មិត្ត​រួម​អា​ជីព​នៅ​សាលា​មត្តេយ្យតឹង​មី កំ​ពុង​ធ្វើ​ឧបករណ៍​បង្រៀន​ ដើម្បី​សិស្ស​ជន​ជាតិ​ក្តាប់​មេរៀន​បាន​ងាយ​ស្រួល​។​

ចំ​ពោះ​តថ​ភាព​ដែល​បាន​អ្នក​តំ​ណាង​ជា​ច្រើន​លើក​ឡើង​ក្នុង​សន្និ​បាត​ខាង​លើ​ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ង៉ោ​ធីមិញ​ បាន​សំ​ណូម​ពរ​ដល់​គ្រឹស្ថាន​អប់រំ​នានា​ គប្បី​អនុវត្ត​ល្អ​ការ​ងារ​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​ យក​ចិត្ត​ទុក​ដាក់​បើក​មុខ​វិជ្ជា​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​អន្តរ​វិញ្ញា​សា។​ ទន្ទឹម​នឹង​នោះ​ គប្បី​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​កសាង​ផែន​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ ដើម្បី​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​៕​

                                         ហាថាញ-ប្រែសម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ