តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង រយៈពេលកន្លង គណៈជនជាតិខេត្តបានធ្វើសេនាធិការ និងសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអភិវឌ្ឍការអប់រំ និងបង្កើតប្រភពធនធានមនុស្សជនជាតិមានគុណភាពសម្រាប់បម្រើការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។
សាលាបឋមសិក្សាថាច់ធា ឃុំឡងមី ស្រុកតាមប៊ិញ បានសាងសង់ថ្មី
និងសម្រេចបទដ្ឋានជាតិ។
តាមរយៈនោះ ដើម្បីបង្កលក្ខណៈងាយស្រួយឱ្យសិស្សខ្មែរបានរៀនសូត្រក្នុងបរិស្ថានអប់រំសមស្រប ខេត្តវិញឡុងបានវិនិយោគសាងសង់សាលារៀនថ្មី ៤០ ខ្នង និងវិនិយោគអភិវឌ្ឍសាលាជនជាតិអន្តេវាសិកខេត្ត។ លោកគ្រូថាច់ស៊ុង នាយករងសាលាជនជាតិអន្តេវាសិកខេត្តវិញឡុង មានប្រសាសន៍៖ មិនត្រឹមតែបានស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់វិនិយោគសម្រេចបទដ្ឋានជាតិប៉ុណ្ណោះទេ សាលានៅទាំងបានជំនួយដើម្បីបង្កើនកម្រិត។ ព្រមទាំងបានអនុវត្តសព្វគ្រប់នូវរបបគោលនយោបាយឧបត្ថម្ភដល់សិស្សានុសិស្សដែលរៀនសូត្រទៀតផង។ ផ្តើមពីនោះ គុណភាពអប់រំរបស់សាលាកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ច្រើនឆ្នាំកន្លង សិស្សរបស់សាលាជាង ៨៨% តែងរៀនសម្រេចនិទ្ទេសពូកែនិងគ្រាន់បើ ឯអត្រាសិស្សប្រឡងជាប់មហាវិទ្យាល័យស្រូបអត្រា ៤៨%។ ដោយឡែកឆ្នាំសិក្សា ២០១៩- ២០២០ អត្រាសិស្សរៀនពូកែរបស់សាលាស្រូបអត្រាជាង ២៦% រីឯការប្រឡងបញ្ចប់កម្រិតវិទ្យាល័យជាប់ ១០០%។
អនុវិទ្យាល័យនិងវិទ្យាល័យដុងថាញ់ ទីរួមខេត្តប៊ិញមិញ ជាសាលាមួយក្នុងចំណោមសាលាទាំង ៤០ ដែលបានសាងសង់ថ្មីនៅតំបន់ជនរួមជាតិ។
ទន្ទឹមនឹងសាលាជនជាតិអន្តេវាសិក ប្រព័ន្ធសាលាមត្តេយ្យ និងវិទ្យាល័យនៅតំបន់ជនរួមជាតិ បានយកចិត្តទុកដាក់វិនិយោគ គុណភាពរៀនសូត្ររបស់សិស្សកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ តាមប្រសាសន៍លោកគ្រូថាច់ស៊ុង ប្រសិនបើមុននេះ ប្រភពជម្រើសសិស្សចូលរៀននៅតិច ហើយពិន្ទុជម្រើសចូលទាប តែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ពិន្ទុជម្រើសចូលរបស់សាលាបានកើនខ្ពស់ ប្រហាក់ប្រហែលនឹងកម្រិតសាលាចំណេះទូទៅទាំងអស់។
យោងតាមប្រសាសន៍លោក ង្វៀងង៉ុកក្វាង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាល ស្រុកត្រាអូង បណ្តាញសាលារៀនចាប់ពីមត្តេយ្យដល់ចំណេះទូទៅនៅតំបន់ជនជាតិភាគតិចបានវិនិយោគយ៉ាងទំនើប។ ទន្ទឹមនឹងនោះ ផ្នែកអប់រំក៏បានសហការជាមួយឃុំ ទីប្រជុំជន និងអង្គការមហាជននានា ដើម្បីចលនាឧបត្ថម្ភសិស្សានុសិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាក ដើម្បីជួយប្អូនៗបន្តការសិក្សា ដូច្នេះបរិមាណនិងគុណភាពសិស្សជនជាតិ តែងធានាតាមភាគកម្រិតនិងផែនការដែលថ្នាក់លើបានប្រគល់។
លោកផាងថាញវ៉ូវ លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំត្រាកួង មានប្រសាសន៍៖ “សាលារៀន បន្ទប់រៀនធំទូលាយ គ្រូបង្រៀនមិនត្រឹមតែមានកម្រិតវិជ្ជាជីវសម្រេចនិងសម្រេចលើសបទដ្ឋានប៉ុណ្ណោះទេ ព្រមទាំងប្តេជ្ញាចិត្តចំពោះបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដើម្បីឃុំអនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិតអំពីអប់រំ។ ប៉ុន្មានឆ្នាំនេះ ចំនួនកុមារអាយុចាប់ពី៣-៥ឆ្នាំ លើភូមិសាស្រ្តបានចូលរៀនស្រូបអត្រាជាង ៩២% ហើយកុមារអាយុ ៦ ឆ្នាំ ចូលរៀនថ្នាក់ទី ១ សម្រេច ១០០% ។ ម៉្យាងគ្មានសិស្សបឋមសិក្សាបោះបង់ការរៀនសូត្រពាក់កណ្តាលការឡើយ។ ពេលគុណភាពអប់រំបានកើនឡើង ឃុំមានអតីតនិស្សិតជាច្រើនបានត្រឡប់មកស្រុកកំណើតបម្រើការងារ បន្ទាប់ពីរៀនបញ្ចប់មហាវិទ្យាល័យ”៕
ហាថាញ-ត្រឹងរ៉ូន