បន្ទាប់ពីសម្រេចបទដ្ឋានជនបទថ្មី ស្រុកចូវថាញ់ ខេត្តត្រាវិញ កំពុងផ្តោតលើការកសាងជនបទថ្មីកម្រិតខ្ពស់។
តាមរយៈប្រភពទុនកសាងជនបទថ្មី ឃុំលឿងហ្វា A បានវិនិយោគពង្រីកដងផ្លូវស្រុក ១៣ ។
ចាប់ពីឆ្នាំ ២០១១ រហូតមកទល់បច្ចុប្បន្ន គណៈកម្មាធិការបក្ស ស្រុកចូវថាញ់ រដ្ឋអំណាចនិងប្រជាជនបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ជម្នះលំបាក ផ្ដុំកម្លាំងចង្អុលការអនុវត្តល្អនូវលក្ខឋានកសាងជនបទថ្មី។ ផ្ដើមពីនោះ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ដោយឥតឈប់ឈរ ដំណាក់កាល ២០១១-២០២១ ល្បឿនកំណើនសេដ្ឋកិច្ចមធ្យមភាគសម្រេចជាង ១០%/ឆ្នាំ; រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរតាមទិសដៅវិជ្ជមានកើនបន្តិចម្តងៗសមាមាត្រឧស្សាហកម្ម សំណង់សេវាកម្ម; សមាមាត្រកសិកម្មសម្រេចជិត ៤៤%; សមាមាត្រឧស្សាហកម្ម សំណង់សម្រេចជាង ៣០%; សមាមាត្រសេវាកម្មសម្រេចជិត ២៦% នៃផលិតផលសង្គមសរុប។ អាស្រ័យហេតុនេះ ប្រាក់ចំណូលមធ្យមភាគសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២១ សម្រេច ៥២,៤ លានដុង/ម្នាក់/ឆ្នាំ កើនឡើងជាង ៤១,៣ លានដុង បើប្រៀបធៀបនឹងឆ្នាំ ២០១១; អត្រាគ្រួសារក្រីក្រស្រូប ០.៧% ថយចុះជាង ២២.៥% បើប្រៀបធៀបនឹងឆ្នាំ ២០១១ ។ល។
អ្នកមីងថាច់ធីសើុង នៅភូមិហ្វាឡាក A ឃុំលឿងហ្វា A រីករាយឱ្យដឹង៖ “អាស្រ័យកសាងជនបទថ្មី ទើបមុខមាត់ជនបទមានភាពវិវត្តន៍ដូច្នេះ។ មានផ្ទះរឹងមាំ ធំទូលាយបានសង់ឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លូវដីល្បាប់ត្រូវបានជំនួសដោយផ្លូវបេតុង ដាន និងធំទូលាយ។ ប្រជាជនបានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមប្រកបដោយប្រសិទ្ធភាព។ ផ្ដើមពីដំណើរការចលនាកសាងជនបទថ្មី ប្រជាជននៅទីនេះសប្បាយរីករាយ ពីព្រោះជនបទថ្មីបានធ្វើឱ្យប្រជាជននៅភូមិភាគមានជីវភាពប្រសើរឡើង។ គ្រួសាររបស់ខ្ញុំក៏បានចូលរួមក្នុងការបង្វែររចនាសម្ព័ន្ធដំណាំ និងអនុវត្តទម្រង់ដាំក្រូចថ្លុងលើផ្ទៃដី ០,៤ ហិកតា រកបានប្រាក់ចំណេញជាមធ្យមភាគជាង ២០០ លានដុងក្នុងមួយឆ្នាំ។ ខណៈពេលដែលជីវភាពបានធូរធារគ្រាន់បើ ប្រជាជននៅទីនេះបានផ្ដោតការយកចិត្តទុកដាក់ដល់ការចូលរួមកសាងគ្រួសារវប្បធម៌-ជនបទថ្មី”។
អ្នកស្រីថាច់ធីសាថី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ឱ្យដឹង៖ “ចូវថាញ់កំពុងបង្កើនការដឹកនាំចង្អុលការយ៉ាងប្តូរផ្តាច់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សព្វផ្សាយអនុវត្ត ប្រគល់ភារកិច្ចជាក់លាក់ដល់ផ្នែក ថ្នាក់និងមូលដ្ឋាន អនុវត្តល្អកិច្ចចង្អុលការរួមគ្នាដោះស្រាយការលំបាក បញ្ហាជាប់ជំពាក់ ដើម្បីកសាងជនបទថ្មីកម្រិតខ្ពស់ប្រកបដោយជោគជ័យ”៕
ម៉ាល័យ-ទីទុយ