មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/11/2022 - 11:08

លេខា​សាខា​បក្ស​ គិត​គូរ​ដល់​ប្រ​ជា​ជន​

លោក​ថាច់​សៀង​ លេខា​សាខា​បក្ស​ភូមិ​ចុង​ផ្នោរ ឃុំ​ធ្វឹង​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ តែង​បង្ហាញ​ពីការ​ឈាន​មុខ​ គំ​រូ​ក្នុង​នាម​ជា​បក្ខ​ជន​អស់​ពីចិត្ត​ចំ​ពោះ​ការ​ងារ​ និង​ជួយ​មាមីង​ខ្មែរ​ជា​ច្រើន​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។​

លោក​ថាច់​សៀង​ កំ​ពុង​ស្រាវ​ជ្រាវ​ពីគោល​នយោ​បាយ​និង​ច្បាប់​
ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ខ្មែរ​។​

លោកថាច់​សៀង​ ឱ្យ​ដឹង​៖ “ភូមិ​ចុង​ផ្នោរ មាន​ប្រ​ជា​ជន​រស់​នៅ​ជាង​ ៤២០ គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៩៧,៦% ហើយ​ចែក​ជា ៤ ក្រុម​ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។​ ដើម្បី​អនុវត្ត​សម្រេច​លក្ខឋាន​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​ សាខា​បក្ស​ភូមិ​បាន​ចាត់​បក្ខ​ជន​ ២ រូប​ទ​ទួល​បន្ទុក​ប្រ​ជា​ជន​ ១ ក្រុម​ ដើម្បី​អនុវត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​នឹង​វត្ត​អា​រាម​លើ​ភូមិ​សាស្ត្រ​ ផ្សព្វ​ផ្សាយ​ដល់​ពុទ្ធ​បរិស័ទ​ឱ្យ​យល់​ច្បាស់​ពីផល​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ហេតុ​នោះ​ រាល់​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​កសាង​ជន​បទ​ថ្មី​ តែង​បាន​ប្រ​ជា​ជន​ចូល​រួម​ជ្រោម​ជ្រែង​”។​

ដោយ​មាន​គំ​និត​ដើម្បី​ចលនា​មាមីង​ក្នុង​ភូមិ​ចូល​រួម​ចលនា​អភិវឌ្ឍន៍​ផលិត​កម្ម​ លោក​ថាច់​សៀង​ ជាអ្នក​ឈាន​មុខ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ឈើ​ដំណាំ​ សត្វ​ចិញ្ចឹម​នៅ​ភូមិ​ស្រុក​។​ ដោយ​កំ​ណត់​ច្បាស់​លក្ខណ​ពិសេស​នៃ​តំ​បន់​ដី​សម​ស្រប​នឹង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ លើ​ផ្ទៃ​ដី​កសិកម្ម​ ១០ កុង​របស់​គ្រួ​សារ​លោក​ថាច់​សៀង​ បាន​បង្វែរ​ដី​ ២,៥ កុង​ ងាក​មក​ដាំ​ម្ទេស​ ២ រដូវ​/ឆ្នាំ​។​ អា​ស្រ័យ​ដោយ​អនុវត្ត​ត្រឹម​ត្រូវ​តាម​បែប​បទ​បច្ចេក​ទេស​ ម្ល៉ោះ​ហើយ​ម្ទេស​របស់​គ្រួ​សារ​លោក​នាំ​មក​ប្រ​សិទ្ធ​ភាព​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ រកបាន​ប្រាក់​ចំ​ណូល​រាប់​សិប​លាន​ដុង​ ក្នុង​មួយ​រដូវ​ ក្លាយ​ជា​ទម្រង់​ផលិត​មួយ​ដើម្បី​ប្រ​ជា​ជន​យក​តម្រាប់​តាម​។​ ការ​ឈាន​មុខ​របស់​លោក​ បាន​ជួយ​ប្រ​ជា​ជន​ក្នុង​ភូមិ​រក្សា​ផ្ទៃ​ដី​ដាំ​ដំណាំ​រួម​ផ្សំ​ជាង​ ១៥ ហិក​តា​ ជារៀង​រាល់​ឆ្នាំ​ ក្នុង​នោះ​ មាន​ផ្ទៃ​ដី​ដាំ​ម្ទេស​ពី ៣០-៤០ ហិក​តា​។​

អនុវត្ត​ការ​កសាង​ជន​បទ​ថ្មី​ លោក​ថាច់​សៀង​ បាន​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ កសាង​អំ​ពូល​ភ្លើង​តាម​ដងផ្លូវ​ដោយ​មាន​ប្រ​វែង​ជាង​ ៣ គ.ម ថវិកា​សរុប​ជាង​ ២០០ លាន​ដុង​ គួប​ផ្សំ​នឹង​ដាំ​ដើម​ឈើ​គ្រប់​ប្រ​ភេទ​ និង​អនា​ម័យ​បរិស្ថាន​ បង្កើត​បាន​ជា​សោ​ភណ​ភាព​ដងផ្លូវ​ជន​បទ​ផង​ កាត់​បន្ថយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ភូមិ​សាស្ត្រ​ផង​។​

លោក​សើុង​ង៉ុក​ថ្លា​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង​៖ “ អា​ស្រ័យ​ពង្រីក​ល្អ​តួនាទី​ ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​បក្ខ​ជន​ដែល​អស់​ពីចិត្ត​បម្រើ​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​លោក​ថាច់​សៀង​ មាន​ទំ​នុក​ចិត្ត​ខ្ពស់​ក្នុង​ប្រ​ជា​ជន​ គួប​ផ្សំ​បាន​ទៅ​ជា​កម្លាំង​ទូទាំង​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​នៅ​គ្រប់​ចលនា​។​ បណ្តា​ទិស​ដៅ​ផែន​ការ​នានា​ដែល​ភូមិ​ភាគ​គិត​ថា​ ពិបាក​សម្រេច​បាន​ ប៉ុន្តែ​លោក​ថាច់​សៀង​ តែង​ខ្នះ​ខ្នែង​គួប​ផ្សំ​ជា​មួយ​នឹង​បក្ខ​ជន​ទាំង​ឡាយ​ អង្គ​ការ​មហា​ជន​នានា​អនុវត្ត​សម្រេច​រាល់​ភាគ​កម្រិត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ធ្វើ​ឱ្យ​កម្រិត​ជីវ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ​ជា​លំ​ដាប់​”៕​

                          សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ