31/10/2022 - 14:23

រួម​ដៃ​គ្នា​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ផ្លាស់​ប្តូរ​គំ​និត​ពី​ការ​រៀន​សូត្រ​

ឥឡូ​វនេះ​ ទៅ​សាលា​រៀន​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៃ​ក្រុង​កឹង​ធើ គេ​តែង​ឃើញ​អា​ណាព្យា​បាល​សិស្ស​ជា​ច្រើន​បាន​ជូន​កូន​ទៅ​រៀន​។​ អាច​យល់​ថា​អា​ណាព្យា​បាល​សិស្ស​កាន់​តែចាប់​អា​រម្មណ៍​លើ​ការ​រៀន​សូត្រ​របស់​កូន​។​

ប្អូន​ៗ​កំ​ពុង​លេង​កម្សាន្ត​នៅ​ទីធ្លាសាលា​បឋម​សិក្សា​ឌិញ​ម៉ូង​ ២ ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ​ ។​

បង​ស្រី​ធី​សយ នៅ​ឃុំ​ដុង​ហ៊ីប ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “ដោយ​សារ​ប្តី​ខ្ញុំ​គាត់​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិញ​យឿង ទើប​ខ្ញុំ​ជួល​ឡាន​ចុះ​ទៅ​យ៉ុង​រ៉ៀង​ស្រុក​កំ​ណើត​ខ្ញុំ​ ធ្វើ​សំ​ណុំ​បែប​បទ​តាម​ការ​ណែនាំ​របស់​កម្មា​ភិបាល​ ដើម្បី​កូន​ស្រី​មាន​សំ​បុត្រ​កំ​ណើត​សម្រាប់​ចូល​រៀន​នឹង​គេ។​ ខ្ញុំ​ជួប​ការ​លំ​បាក​ច្រើន​ ព្រោះ​មិន​ចេះ​អក្សរ​ ដូច្នេះ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ឱ្យ​កូន​រៀន​សូត្រ​”។​

តាម​ប្រ​សាសន៍​លោក​ ហ្វិញ​វ៉ាន់​វ៉ាត់ ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តា​ល​ស្រុក​កើ-ដ ដើម្បី​ផ្លាស់​ប្តូរ​គំ​និត​របស់​អា​ណាព្យា​បាល​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​ពីការ​រៀន​សូត្រ​ គឺ​ត្រូវ​មាន​ការ​រួម​ដៃ​គ្នា​ពីគ្រប់​ថ្នាក់​គ្រប់​ផ្នែក​។​ ក្នុង​នោះ​ ភូមិ​ភាគ​ក៏​បាន​កសាង​ផែន​ការ​និង​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ កសាង​រៀប​គម្រោង​ប្លង់​សាលា​រៀន​ បន្ទប់​រៀន​ឱ្យ​សម​ស្រប​ និង​សម្រេច​បទ​ដ្ឋាន​ជាតិ។​ អង្គ​ការ​មហា​ជន​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សហ​ការ​ជា​មួយ​ផ្នែក​អប់រំ​ដើម្បី​ចលនា​សិស្ស​ចូល​រៀន​។​ សមាគម​ជំរុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​ ក៏​ចលនា​អា​ហា​រូប​ករណ៍​ គ្រឿង​សម្ភារៈ​សិក្សា​និង​មធ្យោ​បាយ​ទៅ​សាលា​ ដើម្បី​ជួយ​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ ដែល​ជួប​ការ​លំ​បាក​។ល។​ ការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍ បាន​ជួយ​ឱ្យ​អា​ណាព្យា​បាល​សិស្ស​យល់​ឃើញ​ថា​ត្រូវ​តែ​សហ​ការ​ដើម្បី​គិត​គូរ​ឱ្យ​សិស្ស​បាន​ទៅ​រៀន​។​

យោង​តាម​ស្ថិតិ​របស់​ការិ​យាល័យ​អប់រំ​ខណ្ឌ​អូរ​ម៉ូង​ ឆ្នាំ​ ២០២២ ខណ្ឌ​វិនិ​យោគ ៩០ ពាន់​លាន​ដុង​ដើម្បី​ជួស​ជុល​ សាង​សង់​និង​បំ​ពាក់​បន្ថែម​នូវ​ឧបករណ៍​ថ្មី​ៗ​ដល់​សាលា​រៀន​ ក្នុង​នោះ​ មាន​សាលា​នៅ​សង្កាត់​ទ្រឿង​ឡាក ចូវ​វ៉ាន់​លីម​ជា​ដើម​ ។ល។​ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ លោក​ហ្វិញ​វ៉ាន់​ភូ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទ្រឿង​ឡាក ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ នៅ​តាម​មណ្ឌល​សាលា​សំ​ខាន់​ៗ​លើ​ភូមិ​សាស្រ្ត​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ចំ​ណែក​ទីតាំង​សាលា​សាខា​ ក៏​ត្រូវ​បាន​សាង​សង់​យ៉ាង​រឹង​មាំ ឆ្លើយ​តប​តាម​តម្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​”។​

ចំ​ណែក​លោក​ង្វៀង​វ៉ាន់​ជី ប្រ​ធាន​ការិ​យា​ល័យ​អប់រំ និង​បណ្តុះ​បណ្តាល​ស្រុក​ថើយ​ឡាយ​ មាន​ប្រ​សាសន៍​ ទន្ទឹម​នឹង​ការ​វិនិ​យោគ​សាង​សង់​ថ្មី​ ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក៏​ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ ដូច្នេះ​ សិស្សា​នុសិស្ស​កាន់​តែមាន​ភាព​ងាយ​ស្រួល​ពេល​ទៅ​កាន់​សាលា​រៀន​៕​

                                     ហា​ថាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ