គណៈកម្មាធិការជនជាតិ ទើបតែធ្វើរបាយការណ៍បូកសរុបការងារ ១០ ឆ្នាំអនុវត្តអនុក្រឹត្យលេខ ០៥/ ២០១១/NĐ-CP ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាល ស្តីពីការងារជនជាតិ (អនុក្រឹត្យ លេខ ០៥)។ កាសែតកឹងធើភាសាខ្មែរ សូមដកស្រង់នូវសំណើមួយចំនួនដែលស្នើធ្វើវិសោធនកម្មអនុក្រឹត្យលេខ ០៥ ពីសេចក្តីរបាយការណ៍នោះ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់ជនរួមជាតិខ្មែរស្រុកទ្រីតូង ខេត្តអាងយ៉ាង កាន់តែមានការអភិវឌ្ឍ។
អនុក្រឹត្យលេខ ០៥ គឺជាឯកសារច្បាប់មានតម្លៃគតិយុត្តិខ្ពស់បំផុតក្នុងវិស័យការងារជនជាតិ។ យោងតាមការបញ្ជាក់របស់គណៈកម្មាធិការជនជាតិ ក្រោយពីរយៈពេលជាង ១០ ឆ្នាំអនុវត្តអនុក្រឹត្យលេខ ០៥ ជាសារវន្តបានបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ-ជាឯកសារបទដ្ឋានច្បាប់ កំណត់ទិសរៀបចំអនុវត្តប្រព័ន្ធគោលនយោបាយជនជាតិឯកភាពព្រមៗគ្នា មានសុពលភាព ប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងឱ្យកាន់តែល្អប្រសើរ។ ផ្តើមពីនោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស-សន្តិសុខនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ទោះបីដូច្នោះក៏ដោយ អនុក្រឹត្យលេខ ០៥ ត្រូវបានអនុវត្តអស់រយៈពេលជាង ១០ឆ្នាំ ក៏បានបង្ហាញនូវភាពខ្វះចន្លោះជាច្រើន ដែលចាំបាច់ត្រូវធ្វើវិសោធនកម្ម។
តាមរយៈនោះ អនុក្រឹត្យត្រូវកំណត់ច្បាស់លាស់ជាងទៀតពីវិសាលភាពបញ្ញតិ្ត ដើម្បីធ្វើឱ្យច្បាស់លាស់បទប្បញ្ញត្តិត្រង់មាត្រាទី ៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ពិសេសគឺបទប្បញ្ញត្តិ “បណ្តាជនជាតិទាំងអស់សមភាព សាមគ្គីភាព គោរពគ្នាទៅវិញទៅមក រួមគ្នាដើម្បីអភិវឌ្ឍន៍”; “សិទ្ធិប្រើប្រាស់ភាសា អក្សរសាស្ត្រ រក្សាអត្តសញ្ញាណជនជាតិ ពង្រីកទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏ថ្លៃថ្លា” របស់ជនជាតិនីមួយៗ និងភារកិច្ចរបស់រដ្ឋ ក្នុងការ “អនុវត្តគោលនយោបាយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្កលក្ខណសម្បត្តិដើម្បីជនជាតិភាគតិចពង្រីកលទ្ធភាពផ្ទាល់ខ្លួន រួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ”។ បំពេញបន្ថែមគោលការណ៍ចំនួន ២ លើអនុក្រឹត្យ “១-ធានាប្រភពកម្លាំងរដ្ឋដើរតួនាទីនាំមុខ សំខាន់ និងកំណត់សម្រេចក្នុងការអនុវត្តគោលនយោបាយជនជាតិ។ ២-ពង្រីកសក្កានុភាព ឧត្តមភាពនៃតំបន់ជនជាតិភាគតិចនិងតំបនំភ្នំ; ស្មារតី ឆន្ទៈខ្លួនទីពឹងខ្លួន ដើម្បីជនជាតិភាគតិចពង្រីកកម្លាំងផ្ទាល់ខ្លួន រួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ”។ បំពេញបន្ថែមបទប្បញ្ញត្តិ ស្តីពី”ការបែងចែកតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តាមកម្រិតនៃការអភិវឌ្ឍ “ធ្វើជាមូលដ្ឋានដើម្បីផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិស្ថិរភាពយូរអង្វែង”។
អនុក្រឹត្យក៏គប្បីធ្វើវិសោធនកម្មនូវសេចក្ដីកំណត់មួយចំនួននៃគោលនយោបាយវិនិយោគ និងប្រើប្រាស់ប្រភពកម្លាំងធានា “អាទិភាព ជំនួយប្រភពកម្លាំង ថវិកា ដើម្បីទាក់ទាញក្រុមអ្នកវិទ្យាសាស្ត្រ អាជីវកម្ម ឱ្យចូលរួមសិក្សាស្រាវជ្រាវ អនុវត្ត ផ្ទេរជូនវិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿនសមស្របសម្រាប់ជនជាតិភាគតិច; កសាងមូលដ្ឋានទិន្នន័យព្រមៗគ្នាតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដើម្បីបម្រើការងារព្យាករណ៍ កំណត់ផែនការគ្រប់គ្រងអនុវត្តនូវគោលនយោបាយជនជាតិ”...។
អនុក្រឹត្យលេខ ០៥ គឺជាឯកសារបទដ្ឋាន ច្បាប់មានតម្លៃគតិយុត្តិខ្ពស់បំផុតក្នុងវិស័យការងារជនជាតិ កំណត់ក្របខណ្ឌគោលនយោបាយ។ អាស្រ័យហេតុនេះ ជាយូរអង្វែង រដ្ឋាភិបាលចាំបាច់ត្រូវធ្វើការសិក្សា និងស្នើទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីកសាងនិងដាក់ចេញបទប្បញ្ញត្តិស្តីពីការងារជនជាតិ សំដៅបញ្ញត្តិជាច្បាប់ចំពោះគោលនយោបាយដែលមានចែងក្នុងអនុក្រឹត្យលេខ ០៥ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ និងច្បាប់ចាត់តាំងរដ្ឋសភា ស្តីពីសមត្ថកិច្ច សម្រេចគោលនយោបាយជនជាតិរបស់រដ្ឋសភា៕
ថាញឡុង-មុនី