24/10/2022 - 15:49

វិញ​ឡុង​ បង្កើន​ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​

ចំ​ពោះ​មុខ​ស្ថាន​ភាព​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​គ្រុន​ឈាម​ ផ្នែក​សុខា​ភិបាល​ខេត្ត​វិញ​ឡុង​ បាន​សហការ​ជា​មួយ​ភូមិ​ភាគ​នានា​បង្កើន​ការ​ផ្សព្វ​ផ្សាយ ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​ជំងឺ​។​

ផ្សា​រទ្រុង​ថាញ់​មាន​ភាព​ស្អាត​បាត​ គ្មាន​ថ្លុក​ដក់​ទឹក​ ដោយ​សារ​បាន​កម្មា​ភិបាល​សុខា​ភិបាល​ក្រើន​រំលឹក​រឿយ​ៗ​។​

តាម​ស្ថិតិ​របស់​ផ្នែក​សុខា​ភិបាល​ខេត្ត​វិញ​ឡុង​ ទូទាំង​ខេត្ដ​បាន​ប្រ​ទះ​ឃើញ​សម្បុក​រោគ​ជាង​ ២៨០ កន្លែង​ ករណី​ជំងឺ​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ កើន​ជាង​ ៤ដង បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​កន្លង​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​ខាង​លើ​ ផ្នែក​សុខា​ភិបាល​ ខេត្ត​បាន​ម្ចាស់​ការ​បង្កើន​ការ​ផ្សព្វ​ផ្សា​យ សហការ​នឹង​ភូមិ​ភាគ​នានា​ ត្រួត​ពិនិត្យ​ភូមិ​សាស្ត្រ​ម៉ត់ចត់​។​ ទន្ទឹម​នឹង​នោះ​ រួម​ជា​មួយ​អង្គ​ភាព​នានា​ដែល​ពាក់​ព័ន្ធ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​នានា​។​ នៅ​តាម​ដំណាក់​សុខា​ភិបាល​ ជានិច្ច​កាល​តែង​មាន​កម្មា​ភិបាល​ប្រ​ចាំ​ការ​ ដើម្បី​ធ្វើ​ការ​ពិគ្រោះ​និង​ណែនាំ​ប្រ​ជា​ជន​បាន​ទាន់​ពេល​ ពី​របៀប​បង្ការ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​និង​វិធី​ព្យា​បាល​នៅ​ពេល​កើត​ជំងឺ​។​

លោក​ស្រី​សើុង​ធីង៉ុក​ហឿង អនុ​ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​លីម ឱ្យ​ដឹង៖ “ដំណាក់​សុខា​ភិបាល​បាន​កសាង​ផែន​ការ​ទប់​ទល់​នឹង​ជំងឺ​គ្រុន​ឈាម​យ៉ាង​លម្អិត​។​ ក្នុង​នោះ​ លើក​កម្ពស់​ការ​ងារ​សហការ​ជា​មួយ​នឹង​សហកា​រី​សុខា​ភិបាល​នៅ​តាម​ភូមិ​ ពិសេស​ ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ ការ​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​នឹង​មូល​ដ្ឋាន​ ជួយ​ផ្តល់​ព័ត៌​មាន​អំ​ពី​ជំងឺ​រាត​ត្បាត​ដល់​ដំណាក់​សុខា​ភិបាល​បាន​ទាន់​ពេល​ផង​ដែរ​។​ ខណៈ​មាន​ករណី​កើត​ជំងឺ​គ្រុន​ឈាម​ ដំ​ណាក់​នឹង​ជូន​ដំណឹង​ទៅ​សុខាភិបាល​បម្រុង​ កំ​ណត់​តំ​បន់​ឆ្លង​មេរោគ​ បាញ់​ថ្នាំ​ទាន់​ពេល​ មិន​ទុក​ឱ្យ​ជំងឺ​ផ្ទុះ​រាល​ដាល​ទៅ​ជា​សម្បុក​រោគ​ឡើយ​”។​ តាម​ប្រ​សាសន៍​ បង​ថាច់​តឹម ប្រ​ធាន​ភូមិ​តា​ធាយ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ភូមិ​ភាគ​ជា​និច្ច​កាល​តែង​សហ​ការ​នឹង​ដំណាក់​សុខា​ភិបាល​ឃុំ​ចុះ​ទៅ​តាម​ផ្ទះ​ ដើម្បី​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុវត្ត​នូវ​វិធី​បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ដែល​ផ្នែក​សុខា​ភិបាល​បាន​ផ្តល់​អនុ​សាសន៍​។​ ក្នុង​នោះ​ ផ្តោត​ទៅ​លើ​ការ​កាប់​ឆ្ការ​ស្មៅ​ព្រៅ​ស៊ុម​ទ្រុម​ មិន​ឱ្យ​មាន​ថ្លុក​ដក់​ទឹក​និង​ដេក​ដាក់​មុង​ទាំង​យប់​ទាំង​ថ្ងៃ​។​ អា​ស្រ័យ​ហេតុ​នោះ​ លើ​ភូមិ​សាស្ត្រ​មិន​មាន​សម្បុក​រោគ​ធ្ងន់​ធ្ងរ​ឡើយ​”។​

តាម​ប្រ​សាសន៍​លោក​ស្រី ​ហូធី​ធូហុង​ នាយិ​ការង​មន្ទីរ​សុខា​ភិបាល​ខេត្ត​វិញ​ឡុង​ តួនាទី​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​គឺ​ សំ​ខាន់​ខ្លាំង​ណាស់​ ម្ល៉ោះ​ហើយ​ផ្នែក​សុខា​ភិបាល​បាន​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​រូប​ភាព​ជា​ច្រើន​ ដើម្បី​បង្ក្រាប​ជំងឺ​រាត​ត្បាត​។​ ការ​សហការ​ផ្សព្វ​ផ្សាយ​របស់​ផ្នែក​សុខា​ភិបាល​វិញ​ឡុង​ បាន​ផ្តល់​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​។​ បង​ស្រី​ដាវ​ធីបាច់​វ៉ឹង នៅ​ភូមិ​កំ​ពង់​រលីង ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ពិនិត្យ​មើល​ពាង​ទឹក​ ខណៈ​ពេល​ឃើញ​មាន​ដង្កូវ​ទឹក​ គឺ​គ្រ​លែង​ចាក់​ចោល​ភ្លាម​ មិន​ទុក​ឱ្យ​កើត​មូស​ទេ។​ យើង​ត្រូវ​ម្ចាស់​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ ដើម្បី​សុខ​ភាព​គ្រួ​សារ​យើង​ បន្ទាប់​មក​ទៀត​គឺ​ដើម្បី​សហគមន៍ទាំង​មូល​”៕​

                                   ហា​ថាញ -លីសៀ

ចែករំលែកអត្ថបទ