រយៈពេល ២ ឆ្នាំមកនេះ សហករណ៍ភឿងក្វាង (ឃុំខាញ់ប៊ិញតៃបាក់ ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ) បានអនុវត្តរបៀបស្ទូងស្រូវដោយប្រើម៉ាស៊ីន។ មាមីងសមាជិកសហករណ៍សប្បាយចិត្ត ព្រោះមិនសូវចំណាយកម្លាំងពលកម្មដូចមុន។
![ស្ទូងស្រូវដោយប្រើបច្ចេកវិទ្យាថ្មី](https://baocantho.com.vn/image/fckeditor/upload/2022/20221024/images/khmer/56.jpg)
ជិតដល់រដូវកាល សមាជិកសហករណ៍ភឿងក្វាង ធ្វើការសាបសំណាបលើផ្ទៃដីតូច (ថ្នាល) ហើយបាចជី (ភក់និងអង្កាម) ដំណាក់កាលនេះ អូសបន្លាយពេលវេលាប្រមាណជា ១៤ ថ្ងៃ។
![ស្ទូងស្រូវដោយប្រើបច្ចេកវិទ្យាថ្មី](https://baocantho.com.vn/image/fckeditor/upload/2022/20221024/images/khmer/55.jpg)
សំណាបត្រូវបានសមាជិកសហករណ៍រៀបដាក់លើម៉ាស៊ីន។ ដំណាក់ការនេះក៏សំខាន់ណាស់ដែរ ពីព្រោះត្រូវរៀបសំណាបឱ្យស្មើ។
![ស្ទូងស្រូវដោយប្រើបច្ចេកវិទ្យាថ្មី](https://baocantho.com.vn/image/fckeditor/upload/2022/20221024/images/khmer/53.jpg)
ដោយសារស្ទូងចន្លោះគុម្ពរង្វើល (មួយជួរ ១០ សង់ទីម៉ែត្រ) តាមការលើកឡើងរបស់មាមីងកសិករ សន្ទូងរង្វើលពន្លឺព្រះអាទិត្យអាចចាំងចុះដល់ឫសស្រូវ ផ្ដើមពីនោះ ធ្វើឱ្យស្រូវលូតលាស់ល្អនិងមិនសូវមានជំងឺ។
![ស្ទូងស្រូវដោយប្រើបច្ចេកវិទ្យាថ្មី](https://baocantho.com.vn/image/fckeditor/upload/2022/20221024/images/khmer/54.jpg)
កសិករអ្នកបញ្ជាម៉ាស៊ីនស្ទូងស្រូវលើដីស្រែ ត្រូវឱ្យត្រង់ជួរ។
លោកង្វៀងត្រឹងអ៊ុក ទទួលបន្ទុកផ្នែកបច្ចេកទេសរបស់សហករណ៍ ឱ្យដឹង៖ “ដោយមានឧត្តមភាពក្នុងការប្រើប្រាស់ជី ថ្នាំនិងពូជតិច មេត្រីភាពបរិស្ថាន; រដូវកាលកន្លងហើយ ស្រូវស្ទូងដោយម៉ាស៊ីនផ្ដល់ទិន្នផលខ្ពស់ជាងការស្ទូងតាមលក្ខណៈប្រពៃណីប្រមាណ ៣០% ។ ម្យ៉ាង ស្ទូងតាមលក្ខណៈប្រពៃណី មនុស្សពីរនាក់ស្ទូងបានប្រហែល ២ កុង ចំណែកស្ទូងដោយម៉ាស៊ីនអាចឡើងដល់ ៧ កុង គឺជាការធម្មតា។ ពិសេស ម៉ាស៊ីនប្រើប្រាស់បានយូរអង្វែង។ “សហករណ៍សព្វថ្ងៃមានម៉ាស៊ីនតែ ២ គ្រឿងប៉ុណ្ណោះ យើងខ្ញុំនឹងប្រឹងប្រែងទិញថែម ២ គ្រឿងទៀត ដើម្បីបម្រើជូនមាមីងកសិករក្នុងនិងក្រៅសហករណ៍ ធ្វើយ៉ាងណាដើម្បីមាមីងកសិករបានខិតជិតវិទ្យាសាស្រ្តបច្ចេកទេស កាត់បន្ថយការនឿយហត់ក្នុងការបង្កបង្កើនផលស្រូវ” នាយកសហករណ៍ភឿងក្វាង បានចែករំលែកដូច្នេះ៕
ប្រភព៖ www.baocamau.com.vn -ប្រែសម្រួល៖ ពេជ្រសឿន