អនុវិទ្យាល័យហ៊ីបហ្វា ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ កំពុងពន្លឿនល្បឿនដំណើរការធ្វើឱ្យសុក្រឹតលក្ខឋានទាំងឡាយ ដើម្បីសម្រេចបទដ្ឋានជាតិក្នុងឆ្នាំសិក្សា ២០២២-២០២៣ តាមផែនការ។
លោកគ្រូថាច់តុលា កំពុងបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែរដល់សិស្សថ្នាក់ទី ៧/៣។
អនុវិទ្យាល័យហ៊ីបហ្វា មានទំហំផ្ទៃដីសរុប ៤.២២៥ ម៉ែត្រការ៉េ មាន ២៤ បន្ទប់ ក្នុងនោះមានបន្ទប់រៀនចំនួន ១៣ បន្ទប់ បន្ទប់មុខងារ ១ និងអាគារចាត់ការ។ល។ សាលាមានក្រុមជំនាញចំនួន ៥ រួមមាន៖ ក្រុមគណិតវិទ្យា-ព័ត៌មានវិទ្យាអក្សរសាស្រ្តធម្មជាតិ ទេពកោសល្យ-បច្ចេកវិទ្យា ប្រវត្តិវិទ្យា-ភូមិវិទ្យា-ភាសាបរទេស។ បច្ចុប្បន្នសាលាមានកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកចំនួន ២៩ រូប។ បន្ទប់សម្ភារៈបណ្ណាល័យនិងបន្ទប់មុខងារត្រូវបានរៀបចំប្រកបដោយវិទ្យាសាស្ត្រ មានបំពាក់គ្រឿងបរិក្ខារសព្វគ្រប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀន ក៏ដូចជាការរៀបចំសកម្មភាពរបស់សាលា។ ឆ្នាំសិក្សា២០២២-២០២៣ សាលាមានសិស្សរៀន ១៣ បន្ទប់ ដោយមានសិស្សទាំងអស់ ៤៥០ រូប ក្នុងនោះ សិស្សជនជាតិខ្មែរមាន ២៦៣ រូប។ ការងារគ្រប់គ្រងនិងផ្សព្វផ្សាយសកម្មភាពអប់រំគ្រប់ជ្រុងជ្រោយដល់សិស្ស ត្រូវបានដំណើរការប្រកបដោយវិទ្យាសាស្ត្រ សហការព្រមៗគ្នា ជិតស្និទ្ធរវាងគណៈនាយក គ្រូបង្រៀន បុគ្គលិក និងអង្គការមហាជននានាក្នុងសាលា។
លោកគ្រូតីវត្រុងទូ ប្រធានក្រុមជំនាញវិញ្ញាសាគណិតវិទ្យា-ព័ត៌មានវិទ្យា ឱ្យដឹង៖ “គណៈនាយកសាលាតែងចង្អុលការដល់ក្រុមជំនាញវិជ្ជាជីវៈរបស់សាលា កសាងសំនួរធ្វើតេស្ត ណែនាំពីការឱ្យពិន្ទុ វាយតម្លៃធានាបទដ្ឋានចំណេះដឹង បំណិនសមស្របជាមួយសិស្ស។ ដាក់ចេញវិធីសាស្ត្របង្រៀនសមស្រប និងមានប្រសិទ្ធភាពក្នុងការផ្តល់ចំណេះដឹងដល់ប្អូនៗ រួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំគ្រប់ជ្រុងជ្រោយដល់សិស្ស។ ពេលចូលរួមម៉ោងបង្រៀនតាមបន្ទប់នានា យើងខ្ញុំផ្តោតទៅលើការរៀនសូត្ររបស់សិស្ស ជួបលំបាកអ្វីខ្លះក្នុងការក្រេបជញ្ជក់មេរៀន។ ផ្អែកលើមូលដ្ឋាននោះ សមាជិកក្នុងក្រុមក៏ស្រង់បទពិសោធន៍ កែសម្រួលខ្លឹមសារមេរៀនឱ្យសមស្របនឹងសមត្ថភាពសិស្ស”។
លោកគ្រូឡេក្វឹកហោយ នាយករងអនុវិទ្យាល័យហ៊ីបហ្វា ឱ្យដឹង៖ “តាមផែនការឆ្នាំសិក្សា ២០២២-២០២៣ សាលាសម្រេចបទដ្ឋានជាតិ មកទល់នឹងពេលនេះ មូលដ្ឋានសម្ភារៈរបស់សាលាត្រូវបានធានាគ្រប់គ្រាន់ កងជួរគ្រូបង្រៀនសម្រេចបទដ្ឋាន។ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលា បន្តការផ្លាស់ថ្មីវិធីសាស្ត្របង្រៀនជំរុញមាំការអនុវត្តព័ត៌មានវិទ្យាក្នុងការបង្រៀន និងរៀន បង្កើតបរិស្ថានអប់រំជិតស្និទ្ធ ដើម្បីសិស្សរៀនសូត្រមានការរីកចម្រើនទាំងកាយសម្បទា និងស្មារតី រួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ ថែមទាំងរួមចំណែកក្នុងការកសាងសាលាសម្រេចបទដ្ឋានជាតិនៅពេលខាងមុខ”៕
ម៉ាល័យ-មុនី