10/10/2022 - 10:51

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ អនុ​វត្ត​ល្អ​បែប​បទ​វិជ្ជា​ជីវៈ​ច្រក​ទ្វារ​

គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​បញ្រ្ជាប​ផ្សព្វ​ផ្សាយ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ផែន​ការ​បទ​បញ្ជា​សេចក្តី​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​ មេ​បញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ ស្ដី​ពី​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ច្រក​ទ្វារ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្នុង​សម័យ​ថ្មី​ ឆ្លើយ​តប​តម្រូវ​ការ​នៃ​បដិវត្តន៍​ឧស្សា​ហកម្ម​លើក​ទី​៤។​

ក្រុម​ការ​ងារ​របស់​មេបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ចុះ​ត្រួត​ពិនិត្យ​ឧបករណ៍​ត្រួត​ពិនិត្យ​នៅ​ដំ​ណាក់​ត្រួត​ពិនិត្យ​ការ​ពារ​ព្រំ​ដែន​បាយ​វង់​ ចំ​ណុះ​គណៈ​បញ្ជា​ការ​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​កំ​ពង់​ផែ​យឿង​ដុង​ ក្រុង​ភូក្វឹក ខេត្ត​គៀង​យ៉ាង​។​

តាម​របាយ​ការណ៍​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​ ២០២១ និង​ ៦ ខែដើម​ឆ្នាំ​ ២០២២ ការ​វិនិច្ឆ័យ​បទ​ល្មើស​ ពាក់​ព័ន្ធ​នឹង​ការ​ត្រួត​ពិនិត្យ​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​ហ្មត់​ចត់​។​ ៨ ខែ​ដើម​ឆ្នាំ​ ២០២២ គ្រប់​អង្គ​ភាព​ក្នុង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​ទទួល​ប្រ​ទះ​ឃើញ​ ឃាត់​ខ្លួន​ វិនិ​ច្ឆ័យ​ ១១ ករណី​ ដោយ​មាន​មុខ​សញ្ញា​ឆ្លង​ដែន​ខុស​ច្បាប់​ចំ​នួន​ ៣៥៧ នាក់​។​ ក្រៅ​ពីនោះ​ អង្គ​ភាព​នៅ​ទាំង​ប្រ​ទះ​ឃើញ​ ឃាត់​ខ្លួន​អ្នក​រត់​ពន្ធ​ ដឹក​ជញ្ជូន​ទំ​និញ​ខុស​ច្បាប់​ ទំ​និញ​ហាម​ឃាត់​ជាច្រើន​ករណី​រឹប​អូស​បារី​ចូល​ពី​បរទេស​រាប់​សិប​ពាន់​កញ្ចប់​ ព្រម​ទាំង​ប្រេង​ម៉ា​ស្សូត ប្រេង​កាត​ អង្ករ​និង​ទំ​និញ​ដែល​មាន​តម្លៃ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។​

 ក្រោយ​ពីពិ​និត្យ​ជាក់​ស្ដែង​ការ​ងារ​ច្រក​ទ្វារ​នៅ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ឧត្តមសេនីយ៍​ត្រី​ ឡេ​វ៉ាន់​ភុក - មេ​បញ្ជា​ការ​រង​នៃ​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​វាយ​តម្លៃ​ថា​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​បញ្រ្ជាប​ ផ្សព្វ​ផ្សាយ​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​ ផែន​ការ​ ឯក​សារ​របស់​ថ្នាក់​លើ​ ស្ដី​ពីការ​ងារ​ច្រក​ទ្វារ​។​ អង្គ​ភាព​អនុវត្ត​ល្អ​បែប​បទ​វិជ្ជា​ជីវៈ​ច្រក​ទ្វារ​តាម​សេច​ក្ដី​កំ​ណត់​; បន្ត​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់ បែប​បទ​ចង្អុល​ការ​គ្រប់​គ្រង​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​; ប្រ​ចាំ​ការ​វិនិច្ឆ័យ​បាន​ល្អ​រាល់​ហេតុ​ការណ៍​កើត​ឡើង​។​ បញ្ជី​គ្រប់​គ្រង​វិជ្ជា​ជីវៈ​បាន​កត់​ត្រា​គ្រប់​សព្វ​។​ ឧត្តម​សេនីយ៍​ត្រី​ សំ​ណូម​ពរ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បន្ត​បញ្រ្ជាប​ល្អ​ថែម​ទៀត​រាល់​បទ​បញ្ជា​ សេច​ក្ដី​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​ មេបញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ ស្ដី​ពី​វិជ្ជា​ជីវ​ច្រក​ទ្វារ​។​ អង្គ​ភាព​គប្បី​ជម្នះ​ជា​បន្ទាន់​នូវ​ការ​ផ្ទេរ​ទំ​និញ​មិន​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​នៅ​ច្រក​ទ្វារ​ហា​តៀង​ ព្រម​ទាំង​កែតម្រូវ​នូវ​ចំ​ណុច​ខ្វះ​ខាត​ដែល​ស្ថាប័ន​ឯក​ទេស​បាន​លើក​ឡើង​ក្នុង​ឱកាស​បូក​សរុប​ដំណើរ​ការ​ត្រួត​ពិនិត្យ​៕​

ប្រ​ភព​ កាសែត​បៀង​ផុង-ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ