ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/10/2022 - 15:29

បន្ត​កសាង​អង្គ​ការ​រណសិរ្ស​និង​អង្គ​ការ​មហា​ជន​ប្រ​ទេស​ទាំង​ពីរ វៀត​ណាម​និង​កម្ពុជា​ មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ

គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាម​គ្គី​ អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ ទើប​សហ​ការ​រៀប​ចំ​សន្និ​សីទ​អន្តរ​ជាតិ​ កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ សន្តិ​ភាព​ មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​ ដើម្បី​អភិវឌ្ឍន៍​លើក​ទី ៦ ដំណាក់​កាល​ ២០២២-២០២៥។​

 ​ ​តំ​ណាង​ថ្នាក់​ដឹក​នាំ​រណសិរ្ស​នៃ​ប្រ​ទេស​ទាំង​ពីរ ចុះ​កិច្ច​សន្យា​ក្នុង​អង្គ​សន្និ​សីទ។​

យោង​តាម​នោះ​ គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាម​គ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ (ភាគី​ទាំង​ពីរ) បាន​រួម​គ្នា​ដោះ​ដូរ​ ពិភាក្សា​និង​ឯក​ភាព​លើ​ទិស​ដៅ​ ភារ​កិច្ច​ សហ​ប្រតិ​បត្តិ​ការ​កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ សន្តិ​ភាព​ មិត្ត​ភាព​ សហប្រតិ​បត្តិ​ការ​ដើម្បី​អភិវឌ្ឍន៍ ដំ​ណាក់​កាល​ ២០២២-២០២៥ ជា​មួយ​និង​ខ្លឹម​សារ​សំ​ខាន់​ៗ​ ត្រូវ​បាន​លើក​ឡើង​តាម​រយៈ​សេចក្ដី​ប្រ​កាស​រួម​នូវ​ខ្លឹម​សារ​ ស្ដី​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ; កសាង​អង្គ​ការ​រណសិរ្ស​និង​អង្គ​ការ​មហា​ជន​រឹង​មាំ។​ ភាគី​ទាំង​ពីរ​បាន​បន្ត​ការ​កៀរ​គរ​អា​ជីវ​កម្ម​ សហ​ការ​ជា​មួយ​និង​រដ្ឋ​អំ​ណាច​នៅ​ភូមិ​ភាគ​ដែល​មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​រួម​គ្នា​ រៀប​ចំ​ “ផ្សារ​ណាត់​សាម​គ្គី​” ដើម្បី​នាំ​យក​ទំ​និញ​វៀត​ណាម​ ទំ​និញ​កម្ពុជា​ មាន​គុណ​ភាព​ខ្ពស់​ចុះ​ទៅ​តំ​បន់​ព្រំ​ដែន​លក់​ជូន​ប្រ​ជា​ជន​នៅ​តាម​ភូមិ​នានា​ ជាប់​នឹង​ព្រំ​ដែន​ ។ល។​ សេច​ក្ដី​ប្រ​កាស​រួម​ ក៏​បាន​លើក​ឡើង​អំ​ពី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ចំ​ណុះ​មជ្ឈិម​ចំ​នួន​ ៥ និង​រណសិរ្ស​មាតុ​ភូមិ​នៅ​បណ្ដា​ខេត្ត​ទាំង​ឡាយ​ មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ងាយ​ស្រួល​ បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ (ចង​សម្ព័ន្ធ​) ជា​មួយ​នឹង​រណសិរ្ស​សាម​គ្គី​ អភិវឌ្ឍន៍​មាតុ​ភូមិ​ខេត្ត​ជាប់​ព្រំ​ដែន​ចំ​នួន​ ១០ របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សំ​ដៅ​ចែក​រំលែក​បទ​ពិសោធន៍​ការ​ងារ​រណសិរ្ស​ ក៏​ដូច​ជា​សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ទាំង​សង​ខាង​ យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ ជា​មួយ​នឹង​ភាគី​នីមួយ​ៗ ​ដែល​មាន​ប្រៀប​ខ្លាំង​។​

ក្នុង​សន្និ​សីទនេះ​ យោង​តាម​សេច​ក្ដី​ប្រ​កាស​រួម​ ត្រូវ​បាន​អង្គ​ការ​រណសិរ្ស​ទាំង​ពីរ ឯក​ភាព​អនុម័ត​​ក្នុង​សន្និ​សីទ តំ​ណាង​ថ្នាក់​ដឹក​នាំ​រណសិរ្ស​ខេត្ត​ចំ​នួន​ ១០ របស់​វៀត​ណាម​និង​ខេត្ត​ចំ​នួន​ ១០ របស់​កម្ពុជា​ ដែល​មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​រួម​គ្នា​រវាង​ប្រ​ទេស​ទាំង​ពីរ បាន​រួម​គ្នា​ដោះ​ដូរ​ ពិភាក្សា​និង​ឯក​ភាព​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​។​ ខ្លឹម​សារ​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ផ្ដុំ​កម្លាំង​ក្នុង​លក្ខឋាន​ជាក់​ស្ដែង​មួយ​ចំ​នួន​ មាន​ដូច​៖ រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​ប្រ​វេណី​ រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​អត្ដ​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​; សហ​កា​ររៀប​ចំ​ទំ​នាក់​ទំ​នង​រវាង​ភូមិ​ជាប់​ព្រំ​ដែន​ ដើម្បី​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ​យល់​ដឹង​អំ​ពី​ប្រ​វេណី​វប្ប​ធម៌​នៃ​ប្រ​ទេស​ទាំង​ពីរ៕​

              យោង​៖ ទស្សនា​វដ្ដីរណសិរ្ស​-ថាច់​ធី

ចែករំលែកអត្ថបទ