27/09/2022 - 09:45

រៀន​ភាសា​វៀត​ដើម្បី​ថែ​រក្សា​ប្រ​វេណី​ជន​ជាតិ​

យោង​តាម​តួលេខ​ស្ថិតិ​របស់​សមាគម​ខ្មែរ​-វៀត​ណាម​ និង​ស្ថាប័ន​តំ​ណាង​ប្រ​ទេស​វៀត​ណាម​នៅ​កម្ពុជា​ បច្ចុប្បន្ន​ មាន​ទីតាំង​សាលា​រៀន​ បន្ទប់​រៀន​ដែល​បើក​បង្រៀន​ពីរ​ភាសា​ គឺ​ភាសា​ខ្មែរ​និង​ភា​សាវៀត​ប្រ​ហែល​ ៣០ នៅ​រដ្ឋ​ធានី​ភ្នំ​ពេញនិង​ខេត្ត​ចំ​នួន​ ១៤ លើ​ទឹក​ដី​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​សិស្ស​ចូល​រៀន​ជិត​ ១.៤០០ នាក់​។​

 ប្អូន​ៗ​សិស្សា​នុ​សិស្ស​ដើម​កំ​ណើត​វៀត​ណាម​នៅ​ខេត្ត​សៀម​រាប​ អំ​ណរ​បុណ្យ
​សែន​ព្រះ​ខែឆ្នាំ​ ២០២២។​

លោក​ស្រី​ ផាម​ថាញ​ធ្វី អនុ​ប្រ​ធាន​សមាគម​ខ្មែរ​-វៀត​ណាម​ នៅ​កម្ពុជា​ ឱ្យ​ដឹង​៖ កូន​ចៅ​សហ​គមន៍ជន​ជាតិ​វៀត​ណាម​មក​រៀន​នៅ​តាម​សាលា​រៀន​ បន្ទប់​រៀន​ទាំង​នេះ​ ត្រូវ​បាន​លើក​លែង​បង់​ថ្លៃ​សិក្សា​តាម​កម្ម​វិធី​នៃ​ក្រសួង​អប់រំ យុវ​ជន​និង​កីឡា​កម្ពុជា​ ព្រម​ជា​មួយ​នោះ​ រៀន​ភាសា​វៀត​តាម​សៀវ​ភៅ​សិក្សា​គោល​នៃ​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​វៀត​ណាម​។​  តាម​ប្រ​សាសន៍​លោក​ ស្រី​ធ្វី ជាច្រើន​ឆ្នាំ​មក​នេះ​ កិច្ច​ការ​កសាង​សាលា​រៀន​ រៀប​ចំ​បើក​បង្រៀន​ជូន​កូន​ចៅ​សហ​គមន៍​ជន​ជាតិ​វៀត​ណាម​ ត្រូវ​បាន​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​នៅ​ក្នុង​ប្រ​ទេស​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​យ៉ាង​ខ្លាំង​ក្លា។​ “សាលា​បឋម​សិក្សា​ មិត្ត​ភាព​ខ្មែរ​-វៀត​ណាម​ នៅ​ខេត្ត​ព្រៃ​វែង​និង​ខេត្ត​ស្វាយ​រៀង​ គឺ​អា​ស្រ័យ​ខេត្ត​ដុង​ថាប​និង​ខេត្ត​ឡុង​អាង​ធ្វើ​ហិរញ្ញ​ប្ប​ទាន​។​ សាលា​រៀន​នៅ​ខេត្ត​កណ្ដាល​ អា​ស្រ័យ​ធនាគារ​ Agribank ឧបត្ថម្ភ​សាង​សង់​” អនុ​ប្រ​ធាន​សមា​គម​បាន​ចែក​រំលែក​ឱ្យ​ដឹង​ដូច្នេះ​។​

 អ្នក​គ្រូ​ឡេធីធ្វី​លិញ ទទួល​បន្ទុក​បង្រៀន​វិញ្ញា​សា​ភាសា​វៀត​ជូន​ប្អូន​ៗ​សិស្សា​នុសិស្ស​ នៅ​ខេត្ត​សៀម​រាប​ចំ​នួន​ ៤៨ នាក់​ បាន​រ៉ាយ​រ៉ាប់​៖ មាន​អា​ណាព្យា​បាល​សិស្ស​ខ្លះ​អា​យុ​ ៤០ ឆ្នាំ​ ដូច​អ្នក​គ្រូ​ដែរ​ តែ​មិន​ចេះ​អក្សរ​វៀត​។​ ពួក​គាត់​មក​កាន់​សាលា​រៀន​អង្វរ​នាង​ខ្ញុំ​ឱ្យ​ជួយ​បង្រៀន​អក្សរ​ដល់​កូន​ៗ​របស់​គាត់​ ដើម្បី​អនា​គត​ប្អូន​ៗ​មាន​ចំ​ណេះ​ដឹង​ មាន​ជីវ​ភាព​សម​រម្យ​ និង​មិន​ភ្លេច​ដើម​កំ​ណើត​វៀត​ណាម​។​ “ប្អូន​ៗ​រៀន​ឆាប់​ចេះ​ណាស់​ គឺ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​វៀត​ បន្ទាប់​ពី​រៀន​ត្រឹម​ពីរ​បី​ខែ​ប៉ុណ្ណោះ​។​ និយាយ​តាម​ត្រង់​ ក្នុង​ចិត្ត​ខ្ញុំ​ពោរ​ពេញ​ដោយ​ក្ដី​រំភើប​ក្រៃ​លែង​ ពេល​បាន​បង្ហាត់​បង្រៀន​អក្សរ​ដល់​ប្អូន​ៗ​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ទីនេះ​ ហើយ​ពេល​ឮ​ប្អូន​ៗ​អាន​ច្បាស់​ភាសា​វៀត​ គឺ​នាង​ខ្ញុំ​រឹត​តែ​មាន​ក្ដី​សោម​នស្ស​រីក​រាយ​” អ្នក​គ្រូ​ឡេ​ធីធ្វី​លិញ ចែក​រំលែក​ដូច្នេះ​។​  អ្នក​គ្រូ​បាន​ទៅ​រដ្ឋ​ធានី​ហា​ណូយ​រៀន​វគ្គ​បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ លុះ​វិល​ត្រ​ឡប់​មក​ថ្នាក់​រៀន​នៅ​មណ្ឌល​អា​គារ​ពហុ​មុខ​ងារ​សហ​គមន៍​ជន​ជាតិ​ វៀត​ណាម​នៅ​ខេត្ត​សៀម​រាប​ អ្នក​គ្រូ​លិញ សង្ឃឹម​ថា​ មាន​ថ្ងៃ​ណា​មួយ​ប្អូន​ៗ​នឹង​បាន​វិល​ត្រឡប់​ទៅ​លេង​ប្រ​ទេស​ជាតិ​ រដ្ឋ​ធានី​ បាន​និយាយ​និង​ស្ដាប់​ភាសា​វៀត​នៅ​មាតុ​ភូមិ​វៀត​ណាម​។​

លោក​ង្វៀង​ញី​អាញ់ ប្រ​ធាន​សមាគម​ខ្មែរ​-វៀត​ណាម​ សាខា​នៅ​ខេត្ត​កោះ​កុង​ ឱ្យ​ដឹង​៖ បន្ទប់​រៀន​ភាសា​វៀត​ទាំង​ពីរ​នៅ​ទីនេះ​តែង​បាន​រក្សា​ខ្ជាប់​។​ គណៈ​ប្រតិ​បត្តិ​ការ​សមាគម​តែង​ចុះ​ទៅ​តាម​គ្រួ​សារ​ដើម្បី​លើក​ទឹកចិត្តឱ្យ​ជូន​ប្អូន​ៗ​ទៅ​កាន់​សាលា​រៀន​។​ ពេល​ថ្ងៃ​ ប្អូន​ៗ​មក​កាន់​សាលា​រៀន​សិក្សា​កម្ម​វិធី​ភាសា​ខ្មែរ​។​ ពេល​យប់​ ឪ​ពុក​ម្ដាយ​ជូន​ប្អូន​ៗ​មក​រៀន​ភាសា​វៀត​ដោយ​ឥត​គិត​ថ្លៃ​។​ គ្រួ​សារ​ប្អូន​ៗ​ក៏​យល់​ច្បាស់​ពីប្រ​យោជន៍​នៃ​រៀន​សូត្រ​ ដើម្បី​មាន​ចំ​ណេះ​ដឹង​ ចេះ​អក្សរ​វៀត​ រក្សា​ប្រ​វេណី​របស់​ជន​ជាតិ​”។​

លោក​ចូវ​វ៉ាន់​ជី ប្រ​ធាន​សមាគម​ខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា​ ឱ្យ​ដឹង​៖ “សមាគម​ចលនា​អា​ហា​រូប​ករណ៍​ក្នុង​ប្រ​ទេស​បាន​ជាង​ ២០០ ចំ​ណែក​ ចាប់​តាំង​ពីឆ្នាំ​ ២០០៦ មក​ទល់​សព្វ​ថ្ងៃ​។​ បច្ចុប្បន្ន​ មាន​ប្អូន​ៗ​ជាង​ ១៥០ នាក់​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​នៅ​វៀត​ណាម​ ហើយ​វិល​ត្រ​ឡប់​មក​កាន់​ប្រ​ទេស​កម្ពុជា​រស់​នៅ​និង​ធ្វើ​ការ​។​ នេះ​ជាប្រ​ភព​ធន​ធាន​ដើម្បី​រួម​ជា​មួយ​ នឹង​ប្រ​ជា​ជន​កម្ពុជា​ កសាង​ប្រ​ទេស​ជាតិ​ រួម​ចំ​ណែក​លើក​កម្ពស់​តួនាទី​នៃ​ជន​ជាតិ​វៀត​ណាម​ នៅ​ប្រ​ទេស​កម្ពុជា​”៕​

 យោង​តាម​កាសែត​ប្រ​ជា​ជន​ - ថាច់​ធី

ចែករំលែកអត្ថបទ