មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/09/2022 - 09:45

ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង គំ​រូ​ឆ្នើម​ក្នុង​សាសនា​និង​ជន​ជាតិ​

សាខាវិទ្យា​ស្ថាន​សិក្សា​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ពុទ្ធ​សាសនា​វៀត​ណាម​ សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ បាន​សហ​ការ​ជា​មួយ​នឹង​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​-សា​កល​វិទ្យា​ល័យ​ជាតិ​ក្រុង​ហូជី​មិញ​ រៀប​ចំ​សិក្ខា​សាលា​វិទ្យា​សាស្រ្ត​ អំ​ពី​ “ដំណើរ​ជីវិត-បុព្វ​ហេតុ​សាសនា​-ការ​រួម​វិភាគ​ទាន​ដល់​សាសនា​និង​ប្រ​ជា​ជាតិ​” របស់​ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង (៧/៦/១៩២៩-២៦/៨/២០១៨)-អនុប្រ​ធាន​គណៈ​សង្ឃា​ភិបាល​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

ព្រះឧបជ្ឈាយ៍ យ័ញ​ញឿង តែង​បាន​ពុទ្ធ​បរិស័ទ​គោ​រព​រាប់​អាន រដ្ឋ​អំ​ណាច​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​កាន់​មុខ​តំ​ណែង​ជា​ច្រើន​ក្នុង​ថ្នាក់​ដឹក​នាំ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ និង​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​; សមាជិក​រដ្ឋ​សភា​នីតិ​កាល​ទី ១១ និង​នីតិ​កាល​ទី ១២ ។​ ជា​មួយ​នឹង​តួនាទី​ជា​អនុ​ប្រ​ធាន​គណៈ​សង្ឃាភិបាល​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ព្រះ​ឧបជ្ឈាយ៍ ​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​បុព្វ​ហេតុ​ផ្សព្វ​ផ្សាយ​ធម៌​វិន័យ​និង​ការ​អប់រំ​របស់​សមាគម​ រួម​ចំ​ណែក​កសាង​ ការ​ពារ​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ អស់​ពីព្រះ​ទ័យ​គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ អប់​រំនិង​ដឹក​នាំ​ពុទ្ធ​បរិស័ទ​មាន​ជំនឿ​មុត​មាំ និង​ភាព​ថ្លៃ​ថ្នូរ​របស់​សមាគម​។​

អ្នក​តំ​ណាង​មាន​ប្រ​សាសន៍​ក្នុង​អង្គ​សិក្ខា​សាលា​។​

អនុប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ង៉ោ​សិត​ថឹក បាន​បញ្ជាក់​ ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង ជា​មួយ​នឹង​គោល​បំ​ណង​ ដើម្បី​សាសនា​និង​ជន​ជាតិ​ យក​អស់​ពីកម្លាំង​កាយ​ចិត្ត​អប់​រំ ដឹក​នាំ​ពុទ្ធ​បរិស័ទ​មាន​ជំនឿ​ មុត​មាំ លះ​បង់​មួយ​ជីវិត​ប​ម្រើ​ប្រ​ទេស​ជាតិ​ សាសនា​ និង​ជន​ជាតិ​។​ រយៈ​ពេល​ជាង​ ៤០ ឆ្នាំ​បម្រើ​ការ​ក្នុង​សមា​គម​ រួម​ជា​មួយ​នឹង​លំ​ហូរ​ប្រ​វត្តិ​សាស្រ្ត​វៀត​ណាម​ ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង រួម​ជា​មួយ​នឹង​ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ខ្មែរ​ រួម​ចំ​ណែក​កសាង​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ទេស​ជាតិ​វៀត​ណាម​ រឹង​មាំនិង​ចីរភាព​ រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​វប្ប​ធម៌​វៀត​ណាម​ ការ​បដិបត្តិ​ត្រឹម​ត្រូវ​តាម​មា​គ៌ា “សាសនា​-ជន​ជាតិ​-លទ្ធិ​សង្គម​និយម​”។​

សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ ផាម​តឹង​ហា សាកល​វិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ក្រុង​ហូជី​មិញ​ មាន​ប្រ​សាសន៍​៖ “ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង ព្រះ​អង្គ​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​ទាំង​ផ្លូវ​ធម៌​និង​ផ្លូវ​លោក​ មួយ​ជីវិត​របស់​ព្រះ​អង្គ​គឺ​លះ​បង់​ដើម្បី​សាសនា​និង​ជន​ជាតិ​ បម្រើ​ប្រ​ជា​ជន​និង​មាតុ​ភូមិ​។​ ស្រប​ក្នុង​ឱកាស​ខួប​គម្រប់​ ៥ ឆ្នាំ​របស់​ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង សិក្ខា​សាលា​ វិទ្យា​សាស្រ្ត​បាន​រៀប​ចំ​ឡើង​សំ​ដៅ​រំលឹក​នឹក​គុណ​យ៉ាង​ធំ​ធេង​របស់​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វឌ្ឍន​ភាព​ ឯក​ភាព​និង​បង្រួប​បង្រួម​ពុទ្ធ​សាសនា​ រួម​ចំ​ណែក​កសាង​និង​ការ​ពារ​ផែន​មហា​សាម​គ្គី​ជន​ជាតិ​ បម្រើ​ប្រ​ទេស​ជាតិ​”។​

ព្រះ​ឧបជ្ឈាយ៍ ធិត​ថៀង​ញើង ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ មាន​ថេរ​ដី​កា​ក្នុង​សិក្ខា​សាលា​៖ ព្រះ​ឧបជ្ឈាយ៍ យ័ញ​ញឿង បាន​លះ​បង់​មួយ​ឆាក​ជីវិត ដើម្បី​ជា​គំ​រូ​ថ្លៃ​ថ្នូរ​ពីគោល​បំ​ណង​នៃ​អ្នក​បួស​ គឺ​បម្រើ​ប្រ​ទេស​ជាតិ​ សាសនា​ និង​ជន​ជាតិ​វៀត​ណាម​។​ ព្រះ​អង្គ​តែង​ដឹក​នាំ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​រាប់​ម៉ឺន​ ក្នុង​ការ​តស៊ូ​ប្រ​ឆាំង​ពួក​អា​ណា​និគម​; ទាម​ទារ​សិទ្ធិ​សេរី​ភាព​ខាង​ជំនឿ​សាសនា​ សេរី​ភាព​ខាង​ធ្វើ​ដំណើរ​ទៅ​មក​ សេរី​ភាព​ខាង​រៀន​អក្សរ​ខ្មែរ​ បាលី​ ធម្ម​វិន័យ​ រក្សា​និង​ពង្រីក​ភាសា​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​; ទាម​ទា​របពា្ឈប់​សង្រ្គាម​ ស្ដារ​សន្ដិ​ភាព​ឡើង​វិញ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​៕​

   យោង​តាម​កាសែត​មហា​សាមគ្គី​ - ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ