ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2022 - 14:41

សង្គ្រោះ​រស់​អ្នក​ជំងឺ​គ្រុន​ឈាម​ធ្ងន់​

មន្ទីរ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​សង្រ្គោះ​រស់​អ្នក​ជំងឺ​ឈ្មោះ​ហ្វិញ​តៀង​ដាក កើត​ឆ្នាំ​ ១៩៩៩ ស្នាក់​នៅ​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​។​ អ្នក​ជំងឺ​មាន​រោគ​សញ្ញា​គ្រុន​ឈាម​កម្រិត​ធ្ងន់​ បណ្តាល​ឱ្យ​អា​ការ​រោគ​គំ​រាម​កំ​ហែង​ដល់​អា​យុ​ជីវិត។​

បច្ចុប្បន្ន​សុខ​ភាព​អ្នក​ជំងឺ​បាន​ធូរ​ស្រាល​ជា​បណ្តើរ​ៗ​។​

បើ​តាម​មន្ទីរ​ពេទ្យ​ អ្នក​ជំងឺ​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ ១៥ ខែ​សីហា​ ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រុន​ក្តៅ​ធ្ងន់​ជាបន្ត​បន្ទាប់​មិន​ធូរ​សោះ​ឡើយ​ មាន​ស្នាម​កន្ទួល​ចេញ​ឈាម​ឡើង​ពាស​ពេញ​ខ្លួន​ និង​មាន​ស្មារតី​មិន​នឹង​នរ៘ អ្នក​ជំងឺ​ត្រូវ​បាន​ធ្វើ​រោគ​វិនិ​ច្ឆ័យ​គឺ​កើត​ជំងឺ​គ្រុន​ឈាម​ Dengue ប្រ​ភេទ​ធ្ងន់​ដោយ​វិបត្តិ​សាច់ដុំ​ ម្ល៉ោះ​ហើយ​ផ្នែក​ប្រ​ពោធ​កម្ម​ធ្វើ​ការ​សង្គ្រោះ​និង​បន្សាប​ជាតិ​ពុល​ បាន​សង្គ្រោះ​និង​ព្យា​បាល​ទាន់​ពេល​។​ ក្រោយ​ព្យា​បាល​រយៈ​ពេល​ ១២ ម៉ោង​ ឃើញ​ថា​ស្ថាន​ភាព​អ្នក​ជំងឺ​បាន​ធូរ​ស្រាល​គ្រាន់​បើ​ ប៉ុន្តែ​ដោយ​វិ​បត្តិ​សាច់​ដុំ​ធ្ងន់​ធ្ងរ​ពេក​ ម្ល៉ោះ​ហើយ​ត្រូវ​ជំនួយ​ដោយ​វិធាន​ការ​ផ្សេង​ៗ​ដូច​៖  ការ​បញ្ចូល​ឈាម​ បញ្ចូល​សូ​លុយ​ស្យុង​ក្នុង​សរ​សៃ​ឈាម​ លាង​ឈាម​ជា​បន្ត​បន្ទាប់​ និង​ប្រើ​ម៉ា​ស៊ីន​ជំនួយ​ដង្ហើម​។ល។​ ឆ្លង​កាត់​ដំ​ណាក់​កាល​ព្យា​បាល​មក​ទល់​ពេល​នេះ​ សុខ​ភាព​របស់​អ្នក​ជំងឺ​បាន​ធូរ​ស្រាល​ អាច​ហូប​ចុក​បាន​ខ្លះ​និង​ស្ថាន​ភាព​វិបត្តិ​ សាច់ដុំ​ក៏​បាន​កាត់​បន្ថយ​ផង​ដែរ​។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​ II ឌាំង​មិញ​ហៀង នា​យក​មន្ទីរ​ពហុ​ព្យា​បាល​សុក​ត្រាំង​ បាន​ផ្តល់​អនុសាសន៍​៖ ឥឡូវ​កំ​ពុង​ស្ថិត​ក្នុង​រដូវ​ជំងឺ​គ្រុន​ឈាម​ ម្ល៉ោះ​ហើយ​មាមីង​គប្បី​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​; ជា​និច្ច​កាល​អនា​ម័យ​ផ្ទះ​សម្បែង​ កម្ចាត់​ដង្កូវ​ទឹក​ ដេក​ក្នុង​មុង ៘ ខណៈ​ពេល​ឃើញ​សាច់​ញាតិ​ក្នុង​គ្រួ​សារ​គ្រុន​ក្តៅ​ខ្លួន​ជា​បន្ត​បន្ទាប់​ គប្បី​នាំ​ទៅ​ពិនិត្យ​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​ ដើម្បី​ឆាប់​រក​គំ​ហើញ​និង​ព្យា​បាល​បាន​ទាន់​ពេល​។​ ដាច់​ខាត​មិន​ត្រូវ​ព្យា​បាល​ដោយ​ខ្លួន​ឯង​ ពីព្រោះ​អាច​នឹង​បណ្តាល​ឱ្យ​ជំងឺ​កាន់​តែធ្ងន់​ធ្ងរ​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត៕​

                                          យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ