12/09/2022 - 14:56

នាំ​ក្តី​រីក​រាយ​ដល់​សិស្ស​តំ​បន់​ព្រំ​ដែន​សមុទ្រ​

កម្ម​វិធី​ “ជំរុញ​ដំណើរ​ប្អូន​ទៅ​សាលា​” របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​រក្សា​ខ្ជាប់​និង​អនុវត្ត​ឈាន​ចូល​ឆ្នាំ​ទី ៦ ជួយ​ឱ្យ​សិស្ស​ក្រ​ខ្សត់​ និង​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​បាន​ទៅ​រៀន​បន្ត​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​និង​សិក្ខូប​ករណ៍​ដល់​សិស្ស​ក្រ​ខ្សត់​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

ដើម​ឆ្នាំ​សិក្សា​ ២០២២-២០២៣ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​សហ​ការ​ជា​មួយ​នឹង​សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ និង​សប្បុ​រស​ជន​ផ្ដល់​ជូន​អា​ហា​រូប​ករណ៍​ កង់​និង​សៀវ​ភៅ​សរ​សេរ​ជាង​ ២០.​០០០ ក្បាល​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ចំ​នួន​ ២០០នាក់​។​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​រួម​មាន​ទឹក​ប្រាក់​ ១លាន​ដុង​ និង​សៀវ​ភៅ​សរ​សេរ​ ១០ ក្បាល​។​ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ នៅ​ទាំង​រៃ​អង្គាស​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ ៣៨ នាក់​រស់​នៅ​តំ​បន់​ព្រំ​ដែន​ ដោយ​ចំ​នួន​ទឹក​ប្រាក់​ ៥០០.០០០ ដុង​/ខែ/ម្នាក់​ រហូត​ដល់​ពេល​ប្រ​ឡង​បញ្ចប់​វិទ្យា​ល័យ​។​ ប្អូន​ដាវ​សំ​ណាង​ សិស្ស​ថ្នាក់​ទី ៩ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​មក​នេះ​ ខែ​ណា​ក៏​ពូៗ​កង​ទ័ព​តែង​ចុះ​មក​ផ្ទះ​ប្អូន​ឧបត្ថម្ភ​ប្រាក់​ អង្ករ​ មី។ល។​ ដើម​ឆ្នាំ​សិក្សា​នេះ​ ប្អូន​នៅ​ទាំង​ទទួល​បាន​អា​ហា​រូប​ករណ៍​ សៀវ​ភៅ​ និង​សម្លៀក​បំ​ពាក់​ទៀត​ផង​។ល។​ ហេតុ​នេះ​ ប្អូន​ត្រេក​អរ​ខ្លាំង​ណាស់​។​ ប្អូន​សន្យា​ថា​ នឹង​ខិត​ខំ​រៀន​ឱ្យ​បាន​ពូកែ​ ដើម្បី​មិន​ធ្វើ​ឱ្យ​ម្តាយ​ឪ​ពុក​និង​ពូៗ​កង​ទ័ព​ខក​បំ​ណង​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ប្អូន​ឡើយ​”។​ ចំ​ណែក​ប្អូន​ង្វៀង​ធីប៊ិត​ង្វៀន​ កំ​ពុង​រៀន​ថ្នាក់​ទី ១១ នៅ​ឃុំ​វិញ​ហាយ​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ប្អូន​ក្រខ្សត់​ ឪ​ពុក​ម្តាយ​គាត់​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​ ថែម​ទាំង​គិត​គូរ​ឱ្យ​បង​ប្អូន​ ខ្ញុំ​ ២ នាក់​រៀន​សូត្រ​ទៀត​ ម្ល៉ោះ​ហើយ​កាន់​តែលំ​បាក​ខ្លាំង​។​ អា​ស្រ័យ​ដើម​ឆ្នាំ​សិក្សា​នេះ​ បាន​ពូៗ​ កង​ទ័ព​មក​ដល់​ផ្ទះ​ជូន​អា​ហា​រូប​ករណ៍​ សៀវ​ភៅ​ ម្ល៉ោះ​ហើយ​ប្អូន​មាន​សេចក្តី​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​។​ ប្រាក់​អា​ហា​រូប​ករណ៍​ ប្អូន​ទិញ​សម្លៀក​បំ​ពាក់​ឯក​សណ្ឋាន​សិស្ស​ និង​សិក្ខូប​ករណ៍​ ដើម្បី​រៀន​សូត្រ​ឱ្យ​បាន​ល្អ​។​ ប្អូន​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ពូៗ​កង​ទ័ព​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ប្អូន​និង​គ្រួ​សារ​ប្អូន​ក្នុង​អំ​ឡុង​ពេល​ច្រើន​ឆ្នាំ​មក​នេះ​”។​

វរសេនី​យ៍ឯក​ ឡេវ៉ាន់​អាញ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ជូន​អា​ហា​រូប​ករណ៍​ដល់​ប្អូន​ង្វៀង​ធីប៊ិ​តង្វៀន​។

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក​ ឡេវ៉ាន់​អាញ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ក្នុង​អំ​ឡុង​ពេល​ ៥ ឆ្នាំ​កន្លង​ អនុវត្ត​កម្ម​វិធី​ “ជំរុញ​ដំ​ណើរ​ប្អូន​ទៅ​សាលា” កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​រៃ​អង្គាស​ទឹក​ប្រាក់​បាន​ជាង​ ១,២ ពាន់​លាន​ដុង​; ជូន​កង់​ ៤០ គ្រឿង​ និង​ចលនា​ទឹក​ប្រាក់​បាន​ជាង​ ៦០ លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ជា​សៀវ​ភៅ​សរ​សេរ​ សៀវ​ភៅ​សិក្សា​គោល​និង​សិក្ខូប​ករណ៍​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ កម្ម​វិធី​តែង​មាន​ការ​ព្រួត​ដៃ​ចូល​រួម​របស់​សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ ក្រុម​ហ៊ុន​ចំ​កាត​សមាជិក​មួយ​ឆ្នោត​ជាតិ​ខេត្ត​សុក​ត្រាំង​ និង​សាខា​ Viettel សុក​ត្រាំង​។​ អា​ហា​រូប​ករណ៍​ទាំង​នេះ​ បាន​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ របស់​កង​ទ័ព​ចំ​ពោះ​ប្អូន​ៗ​សិស្សា​នុសិស្ស​ក្រ​ខ្សត់​ សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​។​ ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ សំ​ដៅ​ជួយ​ឱ្យ​ប្អូន​ៗ​មាន​លក្ខណៈ​បាន​ទៅ​រៀន​ ក្លាយ​ជា​ពល​រដ្ឋ​ល្អ​ មាន​ប្រ​យោជន៍​ដល់​សង្គម​ រួម​ចំ​ណែក​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​៕​

លីធាន​-វិមាន

ចែករំលែកអត្ថបទ