មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/09/2022 - 14:56

រំជួល​ចិត្ត​រឿង​ក្មេង​ប្រុស​ម្នាក់​ហ៊ាន​ប្រ​ឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ដើម្បី​ជួយ​សង្រ្គោះ​ម្តាយ​ចិញ្ចឹម​

រឿង​រ៉ាវ​ក្មេង​ប្រុស​ម្នាក់​អា​យុ​ ៩ ឆ្នាំ​ ដែល​មិន​ខ្វល់​ពីការ​ស្លាប់​រស់​ ប្រ​ថុយ​នឹង​គ្រោះ​ថ្នាក់​ជួយ​សង្រ្គោះ​ម្តាយ​ចិញ្ចឹម​ មាន​ដំណើរ​ដូច​រឿង​ព្រេង​និទាន​ ប៉ុន្តែ​នេះ​គឺ​ជា​រឿង​ពិត​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​។​ អ្នក​ដែល​សរ​សេរ​រឿង​ដ៏​អស្ចារ្យ​នោះ​ គឺ​ប្អូន​ង្វៀង​ហឺវ​ជិញ នៅ​ភូមិ​អាង​ហ៊ីប ឃុំ​អាង​មី ស្រុក​កេសាច់ ខេត្ត​សុក​ត្រាំង​។​

បង​ស្រី​ ថាច់​ធី​សារ៉ា រៀប​រាប់​អំ​ពី​ឆន្ទៈ​របស់​កូន​ប្រុស​ហឺវ​ជិញ។​ រូប​ថត​៖ យ្វីខូយ

បង​ស្រី​ ថាច់​ធី​សារ៉ា ម្តាយ​ហឺវ​ជិញ រៀប​រាប់​៖ វិស្សម​កាល​ឆ្នាំ​ ២០១៩ កាល​នោះ​ ជិញអា​យុ​ ៩ ឆ្នាំ​ ហើយ​ទើប​តែ​រៀន​ចប់​ថ្នាក់​ទី ៣ ដោយ​សារ​ប្អូន​ចង់​ជួយ​ឪ​ពុក​ម្តាយ​ និង​រក​ប្រាក់​ដើម្បី​ទិញ​សិក្ខូប​ករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ជិញបាន​សុំ​ទៅ​តាម​ជួយ​ឪ​ពុក​ម្តាយ​ចិញ្ចឹម​ដែល​ជា​អ្នក​ប្រ​កប​របរ​ចិញ្ចឹម​ទា​រត់​វាល​។​ ពួក​គាត់​ស្រ​ឡាញ់​ប្អូន​ខ្លាំង​ណាស់​ យក​ប្អូន​ទៅ​តាម​សំ​ខាន់​គឺ​ចង់​ឱ្យ​ប្អូន​បាន​ដឹង​ស្គាល់​កន្លែង​នេះ​កន្លែង​នោះ​និង​បាន​សប្បាយ​តែ​ប៉ុណ្ណោះ​ ព្រោះ​គាត់​គ្មាន​កូន​។​ ជិញ​ទៅ​ជា​មួយ​ សំ​ខាន់​គឺ​យក​បាយ​ពីលើ​ទូក​ដែល​ម្តាយ​ចិញ្ចឹម​ដាំ​ជូន​ឪពុក​ចិញ្ចឹម​មើល​ទា​នៅ​ឯវាល​ស្រែ​។​

មាន​ម្តង​ ចុះ​ទូក​យក​បាយ​ជូន​ឪ​ពុក​ចិញ្ចឹម​ ជិញ​ប្រ​ទះ​ឃើញ​ធុង​ហ្គាស​ធ្លាយ ហៀប​នឹង​ផ្ទុះ​ ប្អូន​ប្រ​ញាប់​លោត​ឡើង​ច្រាំង​ ហើយ​ហៅ​ម្តាយ​ចិញ្ចឹម​ឱ្យ​រត់​គេច​ខ្លួន​។​ ប៉ុន្តែ​ដោយ​សារ​ម្តាយ​មិន​ឮ​ក្នុង​វិនាទី​ស្លាប់​រស់​ ជិញ​មិន​អល់​អែក​ក៏​លោត​ចុះ​ទូក​រក​ម្តាយ​ចិញ្ចឹម​វិញ​។​ ជា​អកុ​សល​ភាព​រហ័ស​រហួន​របស់​ក្មេង​ប្រុស​អា​យុ​ ៩ ឆ្នាំ​ មិន​អាច​រត់​គេច​ទាន់​ ធុង​ហ្គាស​ក៏​ផ្ទុះ​។​ ជិញ​និង​ម្តាយ​ចិញ្ចឹម​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ទីក្រុង​ហូជី​មិញ​ ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​មក​ម្តាយ​ចិញ្ចឹម​របស់​ប្អូន​ក៏​ស្លាប់​ ចំ​ណែក​ជិញ​ត្រូវ​រលាក់​ភ្លើង​អត្រា​ ៩៦% ។​

អស់​រយៈ​ពេល​ជិត​ ៣ ឆ្នាំ​កន្លង​ ហឺវ​ជិញ បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ ការ​វះ​កាត់​ប្រ​ហែល​ ២០ លើក ត្រូវ​បាន​ធ្វើ​ឡើង​លើ​រាង​កាយ​តូច​ស្តើង​របស់​ប្អូន​។​ ថ្ងៃ​ដែល​យើង​ខ្ញុំ​មក​ដល់​ ហឺវ​ជិញ ដូច​ជា​ហត់​នឿយ​ខ្លាំង​ណាស់​ បន្ទាប់​ពី​ការ​វះ​កាត់​ពត់​ម្រាម​ដៃ​ក្ងង់​ដោយ​សារ​កម្ដៅ​ភ្លើង​។​ នេះ​គ្រាន់​តែ​ជំ​ហាន​ទី​មួយ​ប៉ុណ្ណោះ​ ជំហាន​បន្ទាប់​គឺ​ក្រោយ​ពី​មុខ​របួស​បាន​ជា​សះ​ស្បើយ វេជ្ជ​បណ្ឌិត​នឹង​បន្ត​ធ្វើ​ការ​វះ​កាត់​ដើម្បី​បំ​បែក​ម្រាមដៃ​ទាំង​ ៥ ដែល​ជាប់​ជា​មួយ​គ្នា​។​ វះ​កាត់​ដៃ​ឆ្វេង​រួច​រាល់​នឹង​ដល់​ដៃ​ស្តាំ​វិញ​។​  បន្ត​បន្ទាប់​ទៀត​ វេជ្ជ​បណ្ឌិត​នឹង​បន្ត​ដំណើរ​ការ​វះ​កាត់​ប៉ះ​ស្បែក​ដែល​រលាក​ វះកាត់​ស្នាម​របួស​លើ​ខ្នង​...៘ ច្រមុះ​របស់​ប្អូន​ត្រូវ​របួស​ស្ពៀត​ជាប់​នឹង​ស្បែក​ បណ្តាល​ឱ្យ​ពិបាក​ដក​ដង្ហើម​ មាត់​ក៏​រលាក​ធ្ងន់​ ដូច្នេះ​ពិបាក​ក្នុង​ការ​និយាយ​ស្តី។​

ស្បែក​ដែល​នៅ​លើ​ដង​ខ្លួន​មិន​គ្រប់​សម្រាប់​ធ្វើ​ការ​វះ​កាត់​ប៉ះ​ស្បែក​ដែល​រលាក​នោះ​ទេ។​ ត្រ​ចៀក​ម្ខាង​របស់​ ហឺវ​ជិញ ក៏​ស្ដាប់​លែង​ឮ​។​ បង​ស្រី​ ថាច់​ធី​សារ៉ា ម្តាយ​ហឺវ​ជិញ រៀប​រាប់​បន្ថែម​៖ ក្រោយ​ពី​ឧបទ្ទវ​ហេតុ​នោះ​ ជិញ តិច​និយាយ​ស្តី មិន​ញ​ញឹម​ ខ្លាច​ភ្លើង​ ហើយ​ពេល​គេង​តែង​តែ​ស្រ​មើ​ស្រ​មៃ​ ។​ ការ​ព្យា​បាល​ដោយ​ចិត្ត​សាស្ត្រ​ សម្រាប់​ហឺវ​ជិញ ក៏​អូស​បន្លាយ​មិន​តិច​ដែរ​។​ និយាយ​បាន​តែ​ប៉ុណ្ណឹង​ បង​ស្រី​ក៏​ឱប​ថើប​កូន​ទាំង​ទឹក​ភ្នែក​ហូរ​...៘

បច្ចុប្បន្ន​ ជិញ មាន​អា​យុ​ ១២ ឆ្នាំ​ហើយ​ យើង​ខ្ញុំ​បាន​សួរ​ប្អូន​ថា​ តើ​មាន​សោក​ស្តាយ​ចំ​ពោះ​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​ដែល​សង្គ្រោះ​ម្តាយ​ដែរ​ឬ​ទេ ប្អូន​គ្រវី​ក្បាល​យ៉ាង​ដាច់​អហង្ការ​ថា​ “ទេ!” ។​ ហាក់​ដូច​ជា​ប្អូន​មិន​ចង់​គិត​ច្រើន​ពីរឿង​អតីត​កាល​ ប៉ុន្តែ​ គ្រាន់​តែ​សម្គាល់​ថា​វា​ជា​រឿង​ដែល​គួរ​ធ្វើ​ប៉ុណ្ណោះ។​ សម្លឹង​ទៅ​ប្អូន​មាន​ភាព​រឹង​មាំ និង​មាន​ការ​ជឿ​ជាក់​សម្រាប់​អនា​គត​។​ ពេល​ណា​ប្អូន​មាន​សុខ​ភាព​ល្អ​ គឺ​ប្អូន​ហាត់​ដើរ​ទៅ​មក​ ហើយ​អនុ​វត្ត​ ចលនា​សន្លាក់​ដៃ​ជើង​ឱ្យ​រលូន​។​ នៅ​ពេល​សួរ​អំ​ពី​ក្តី​ប្រាថ្នា​ ជិញ និយាយ​ខ្សាវ​ៗ​ថា​៖ “កូន​ចង់​ជាឆាប់​ៗ​ ដើម្បី​បាន​ទៅ​រៀន​”៕​

                                    យ្វី​ខូយ-លេង​មី

ចែករំលែកអត្ថបទ