ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅលើភូមិសាស្រ្តខេត្តវិញឡុង មានជំហានអភិវឌ្ឍយ៉ាងខ្លាំងក្លា។ មានទម្រង់និងគំរូឈានមុខជាច្រើន បាននិងកំពុងពង្រីកតួនាទីប្រសិទ្ធភាពជាវិជ្ជមាន ជាកត្តាដ៏សំខាន់ជួយដល់កងកម្លាំងនគរបាល ក្នុងការតស៊ូបង្ការទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ធានាសន្តិសុខសណ្តាប់ធ្នាប់។
បុគ្គលដែលបានស្ងើចសរសើរក្នុងថ្ងៃជួបជុំទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
បច្ចុប្បន្ន ខេត្តវិញឡុងមានទម្រង់ចំនួន ៤៨ ត្រូវបានចង្អុលការ ណែនាំកសាង និងបន្តរក្សាសកម្មភាព។ ទម្រង់ល្អៗនិងមានប្រសិទ្ធភាពជាច្រើនត្រូវបានពង្រីកយ៉ាងទូលំទូលាយ បំផុតគឺទម្រង់ “ពង្រីកតួនាទីជនរួមជាតិខ្មែរក្នុងការបង្ការទប់ស្កាត់ ថ្កោលទោសបទល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានាភាពសុខសាន្ត”។ កាលពីខែតុលា ឆ្នាំ ២០២០ ឃុំតឹងមី (ស្រុកត្រាអូង) បានបង្កើត និងផ្សព្វផ្សាយអនុវត្តទម្រង់នេះ។ រយៈពេល ២ ឆ្នាំផ្សព្វផ្សាយអនុវត្តមកទល់ពេលនេះ ឃើញថាទម្រង់បាននាំមកនូវប្រសិទ្ធភាពខ្ពស់។ ជនរួមជាតិខ្មែរខិតខំប្រឹងប្រែងប្រកបការងាររកស៊ី ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ មានជីវភាពធូរធារ។
គណៈកម្មការវត្តនានា បានសហការជាមួយនឹងរដ្ឋអំណាច សកម្មចលនាពុទ្ធបរិស័ទធ្វើល្អការងារសង្គម បរិច្ចាគដីធ្វើផ្លូវនិងកសាងស្ពាន។ អនុសេនីយ៍ឯក ឡេហុងវិញ ប្រធាននគរបាលឃុំតឹងមី ឱ្យដឹង៖ “ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត តែងសកម្មចូលរួមបង្ការបង្រ្កាបបទល្មើស បាបគ្រោះសង្គម និងផ្ដល់ដំណឹងមានតម្លៃជាច្រើនដល់កម្លាំងនគរបាល។ សន្តិសុខនយោបាយនៅលើភូមិសាស្រ្តឃុំបានរក្សាលំនឹង សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា។ ស្ថានភាពបទល្មើស បាបគ្រោះសង្គម ថយចុះជាង ៥០%”។
ចាប់ពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ នគរបាលស្រុកតាមប៊ិញ បានទទួលដំណឹង ថ្កោលទោសពីបទល្មើសជាង ១០០ ដំណឹង បោសសម្អាតបានជាង ៨០ ករណី ដោយមានមុខសញ្ញា បាបគ្រោះសង្គមជាង ៥៤០ នាក់។ លោកថាច់ផាន់ ជាប្រជាជនមួយរូបស្នាក់នៅភូមិកណ្តាល (ឃុំឡងមី ស្រុកតាមប៊ិញ) ឱ្យដឹង៖ “កងកម្លាំងនគរបាលភូមិភាគដើរល្បាតរាល់យប់ ខ្ញុំមានអារម្មណ៍សុវត្ថិភាព ម៉្យាងពេលយប់មានអំពូលភ្លើងបំភ្លឺផ្លូវ ការចរាចរណ៍ក៏មានភាពងាយស្រួល”។
វរសេនីយ៍ទោ ង្វៀងវ៉ាន់ហុង ប្រធានក្រុមកសាងចលនាការពារសន្តិសុខមាតុភូមិនៃនគរបាលស្រុកតាមប៊ិញ ឱ្យដឹង៖ អង្គភាពបានអនុវត្តនូវភារកិច្ចសំខាន់ ៗ កម្មាភិបាលតែងច្បាមភូមិសាស្រ្ត និងសហការជាមួយនឹងគណៈចង្អុលការឃុំ ឃោសនាចលនាប្រជាជន ក្តាប់ច្បាស់ពីឧបាយកលរបស់ជនល្មើសដើម្បីមានវិធានការបង្ការទប់ស្កាត់ ទន្ទឹមនឹងនោះ ពង្រីកប្រសិទ្ធភាពតួនាទីរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ រួមគ្នាអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អនុវត្តល្អចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅភូមិភាគ៕
យោង៖ កាសែតនគរបាលប្រជាជន-វិមាន