យោងតាមគំហើញដែលទើបនឹងចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ករណីបាត់បង់ជីវិតដោយសារជំងឺមហារីកក្នុងទូទាំងសកលលោក ដែលបណ្ដាលមកពីកត្តាហានិភ័យ អាចបញ្ជៀសបាន ៤៤,៤% អត្រាខ្ពស់ជាងគេគឺការជក់បារី ផឹកស្រាច្រើន ឬសន្ទស្សន៍ម៉ាសរាងកាយខ្ពស់។
រូបថតជាឧទាហរណ៍។
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ បណ្ឌិត Chris Murray និងសហការីនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានវិភាគពីភាពទំនាក់ទំនងរវាងកត្តាហានិភ័យនិងជំងឺមហារីកផ្អែកលើទិន្នន័យពីគម្រោងបន្ទុកជំងឺតម្កាត់ទូទាំងសកលលោក ដែលសាលាបានអនុវត្តមុននោះ។ ជាក់ស្ដែង ក្រុមអ្នកឯកទេសបានសិក្សាស្រាវជ្រាវពីអត្រាបាត់បង់ជីវិតដោយសារជំងឺមហារីក និងពិការភាពក្នុងអំឡុងឆ្នាំ ២០១០-២០១៩ នៅប្រទេសចំនួន ២០៤ ព្រមទាំងត្រួតពិនិត្យប្រភេទជំងឺមហារីកចំនួន ២៣ និងកត្តាហានិភ័យចំនួន ៣៤។
លទ្ធផលចុងក្រោយបានបង្ហាញថា អត្រាបាត់បង់ជីវិតដោយសារជំងឺមហារីកដែលបណ្ដាលមកពីកត្តាហានិភ័យទូទាំងពិភពលោកបានកើនឡើង ២០,៤% ក្នុងអំឡុងឆ្នាំ ២០១០-២០១៩ ចាប់ពី ៣,៧ លាននាក់កើនឡើងដល់ ៤,៤៥ លាននាក់។ ក្នុងឆ្នាំ ២០១៩ តំបន់ចំនួន ៥ ដែលនាំមុខពីអត្រាបាត់បង់ជីវិតបណ្ដាលមកពីកត្តាហានិភ័យ គឺអឺរ៉ុបកណ្តាល អាស៊ីបូព៌ា និងអាមេរិកខាងជើង អាមេរិកឡាទីននិងអឺរ៉ុបខាងលិច។ ក្នុងនោះ ប្រភេទជំងឺមហារីកដែលបណ្តាលឱ្យបាត់បង់ជីវិតស្រូបអត្រាខ្ពស់ជាងគេទាំងបុរសនិងស្ត្រី គឺមហារីកបំពង់ខ្យល់ ទងសួត និងសួត-ស្រូបអត្រា ៣៦,៩%។ ប្រភេទជំងឺមហារីកដែលបណ្ដាលឱ្យបាត់បង់ជីវិតស្រូបអត្រាខ្ពស់បន្តបន្ទាប់ គឺមហារីកពោះវៀនធំ និងកំណាត់ចុងពោះវៀនធំ (១៣,៣%) មហារីកបំពង់អាហារ (៩,៧%) និងមហារីកក្រពះ (៦,៦%) ចំពោះបុរស។ មហារីកមាត់ស្បូន (១៧,៩%) មហារីកពោះវៀនធំ និងកំណាត់ចុងពោះវៀនធំ (១៥,៨%) និងមហារីកសុដន់ (១១%) ចំពោះស្ត្រី។
យោងតាមអ្នកនិពន្ធ ការរកឃើញនេះសឱ្យឃើញថា ករណីជំងឺមហារីកទូទាំងពិភពលោក អាចកាត់បន្ថយគួរឱ្យកត់សម្គាល់ ឆ្លងតាមតាមរយៈធ្វើអន្តរាគមន៍ដើម្បីបង្ការ រួមមានការកាត់បន្ថយប៉ះពាល់ទៅនឹងកត្តាហានិភ័យ ដែលបានដឹងមុន (ដូចជាម្ចាស់ការជៀសឱ្យឆ្ងាយពីបារី កាត់បន្ថយគ្រឿងស្រវឹង និងការគ្រប់គ្រងទម្ងន់)។ ទន្ទឹមនឹងនោះ រាល់ការខិតខំកាត់បន្ថយទាបបំផុតហានិភ័យកើតជំងឺមហារីក ក៏ត្រូវដើរទន្ទឹមនឹងយុទ្ធសាស្រ្តត្រួតពិនិត្យជំងឺមហារីកទូទៅផងដែរ រួមមានការឆាប់បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលមានប្រសិទ្ធភាពជំងឺដ៏គ្រោះថ្នាក់នេះ៕
យោងកាសែតកឹងធើភាសាវៀត -ថាច់ធី