29/08/2022 - 16:36

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍ ២០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ទើប​សហ​ការ​ជា​មួយ​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ធ្វើ​ពិធី​ជូន​អា​ហា​រូប​ករណ៍ ២០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​ដែល​មាន​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត​ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​នៃ​ស្រុក​ត្រឹង​ដេ ស្រុក​កូវ​ឡាវ​យុង និង​ទីរួម​ខេត្ត​វិញ​ចូវ​។​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ ១ លាន​ដុង​។​ ក្រៅ​ពី​នេះ​ សម្ព័ន្ធ​ទូរ​គមនា​គមន៍​យោ​ធា សាខា​ Viettel សុក​ត្រាំង​ ក៏​បាន​ជូន​សៀវ​ភៅ​សរ​សេរ​ ២.០០០ ក្បាល​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​៕​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ និង​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុ​សិស្ស​។​

យ្វី​អាញ-បកប្រែ៖ សុផន

 

 

 

ចែករំលែកអត្ថបទ