29/08/2022 - 15:02

រួម​ចំ​ណែក​បណ្តុះ​បណ្តាល​ប្រ​ភព​ធនធាន​មនុស្ស​មាន​គុណ​ភាព​

ក្រោយ​ពីបាន​ចែក​ចេញ​ពី​មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​វិទ្យា​សាស្រ្ត​មូល​ដ្ឋាន​កាល​ពី​ឆ្នាំ​ ២០១២ មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ មាន​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​។​ ពោល​គឺ​និស្សិត​ក្រោយ​ពីរៀន​បញ្ចប់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ក្លាយ​ជាប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ រួម​ចំ​ណែក​អភិវឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង​និយាយ​រួម​។​

សកម្ម​ភាព​មួយ​ចំ​នួន​របស់​និស្សិត​មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។​ រូប​ថត​៖ សាលា​ផ្ដល់​ជូន

តាម​ប្រ​សាសន៍​មហា​បរិញ្ញា​ យ៉ីប​វ៉ាន់​ថៀង នាយការិ​យា​ល័យ​នៃ​មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ បច្ចុប្បន្ន​ មហា​វិទ្យា​ល័យ​មាន​និស្សិត​ ៥៧៦ នាក់​ រៀន​កម្រិត​មហា​វិទ្យា​ល័យ​លើ​មុខ​វិជ្ជា​ផ្សេង​ៗ​ដូច​៖ គរុកោសល្យ​អក្សរ​សាស្រ្ត​ខ្មែរ​ គរុ​កោសល្យ​អក្សរ​សាស្រ្ត​ ភាសា​ខ្មែរ​ សម្ដែង​ឧបករណ៍​ភ្លេង​ប្រ​ពៃណី​ តន្រ្តីវិទ្យា​ វប្ប​ធម៌​វិទ្យា​ សាសនា​វិទ្យា​ គ្រប់​គ្រង​សណ្ឋា​គារ គ្រប់​គ្រង​សេវា​កម្ម​ទេស​ចរណ៍ គ្រប់​គ្រង​ភោជ​នីយដ្ឋាន​និង​សេវា​កម្ម​ម្ហូប​អា​ហារនិង​ផ្នែក​ឧត្តម​សិក្សា​ ២ មុខ​វិជ្ជា​ នោះ​គឺ​ទ្រឹស្តី​និង​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន​វិញ្ញា​សាអក្សរ​សាស្រ្ត​និង​វប្ប​ធម៌​វិទ្យា​។​ អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​ មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ បាន​បង្កើត​គេហទំ​ព័រ​ព័ត៌​មាន​អំ​ពី​សកម្ម​ភាព​និង​ឧទ្ទេស​នាម​ ដើម្បី​សិស្ស​វិទ្យា​ល័យ​ទូទាំង​ប្រ​ទេស​បាន​ជ្រាប​នូវ​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​ និង​ការ​ជម្រើស​សិស្ស​ចូល​រៀន​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។​ លោក​គ្រូ​ថាច់​សុផន អនុ​ប្រ​ធាន​ផ្នែក​មុខ​វិជ្ជា​គរុកោ​សល្យ​ អក្សរ​សាស្រ្ត​ និង​ភាសា​ខ្មែរ​នៃ​មហា​វិទ្យា​ល័យ​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ ឱ្យ​ដឹង​បន្ថែម​៖ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ទំ​នាក់​ទំ​នង​ ឧទ្ទេស​នាម​អំ​ពី​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​ផ្សេង​ៗ​ ដល់​សិស្ស​ប្រ​ទេស​កម្ពុជា​ផង​ដែរ​។​

មុខ​វិជ្ជា​មួយ​ក្នុង​ចំ​ណោម​មុខ​វិជ្ជា​ដាច់​ដោយ​ឡែក​នៃ​មហា​វិទ្យា​ល័យ​ភាសា- វប្ប​ធម៌​- វិចិត្រ​សិល្បៈ​​ខ្មែរ​ណាម​បូ​ ដែល​ទាក់​ទាញ​សិស្ស​ដាក់​ពាក្យ​ជម្រើស​ចូល​រៀន​ នោះ​គឺ​គរុ​កោ​សល្យ​ភាសា​ខ្មែរ​និង​គរុ​កោសល្យ​អក្សរ​សាស្រ្ត​ខ្មែរ​។​ និស្សិត​ ថាច់​ធីសុនីតា កំ​ពុង​រៀន​ឆ្នាំ​ទី ២ មុខ​វិជ្ជា​ភាសា​ខ្មែរ​ ឱ្យ​ដឹង​៖ “ក្រៅ​ពីមាន​ចំ​ណូល​ចិត្ត​ខាង​ភាសា​និង​អក្សរ​សាស្រ្ត​ជន​ជាតិ​ខ្លួន​ ទៅ​អនា​គត​ខ្ញុំ​ថែម​ទាំង​មាន​បំ​ណង​ចង់​ក្លាយ​ជា​អ្នក​បក​ប្រែ​ទៀត​ផង​។​ ភាគ​ច្រើន​បង​ៗ​ដែល​រៀន​វិទ្យា​ល័យ​មុន​ខ្ញុំ​ ឬ​នៅ​ក្នុង​ភូមិ​ស្រុក​ជា​មួយ​គ្នា​ ក្រោយ​ពី​ប្រ​ឡង​យក​សញ្ញា​បត្រ​ជំ​នាញ​គរ​កោ​សល្យ​ភាសា​ខ្មែរ​និង​អក្សរ​សាស្រ្ត​ខ្មែរ​រួច​ តែង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​”។​

រយៈ​ពេល​កន្លង​ សាលា​បឋម​សិក្សា​នីមួយ​ៗ​ តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បាន​ផ្សព្វ​ផ្សាយ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​ជាតិ​ផង​ដែរ​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ សា​លា​នីមួយ​ៗ​តែង​ជួប​ការ​លំ​បាក​ ពីព្រោះ​នៅ​ខ្វះ​គ្រូ​បង្ហាត់​បង្រៀន​។​ អា​ស្រ័យ​ហេតុ​នោះ​ ក្រោយ​ពីប្រ​ឡង​យក​សញ្ញា​បត្រ​ និស្សិត​គរុ​កោ​សល្យ​ភាសា​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការ​ងារ​នៅ​តាម​សាលា​តំ​បន់​ជន​ជាតិ​។​ លោក​គ្រូ​ង្វៀង​តឹង​លឹក នាយក​សាលា​បឋម​សិក្សា​ថា​ច់​ធា ឃុំ​ឡងមី ស្រុក​តាម​ប៊ិ​ញ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ “ក្រោយ​ពីបាន​បញ្ជូន​គ្រូ​បង្រៀន​ដែល​មាន​សញ្ញា​បត្រ​គរុ​កោសល្យ​ភាសា​ខ្មែរ​ចុះ​មក​បម្រើ​ការ​ងារ​ សាលា​ក៏​បាន​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស​ថ្នាក់​ទី១ ហើយ​ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​ពីសំ​ណាក់​អា​ណាព្យា​បាល​សិស្ស​ទៀត​ផង​”៕​        

                                    ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ