29/08/2022 - 15:02

បាក​លីវ​ អនុវត្ត​ល្អ​ការ​ងារ​តប​ស្នង​សង​គុណ​

ខេត្ត​បាក​លីវ​ តែង​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​តប​ស្នង​សង​គុណ​ គិត​គូរ​ដល់​អ្នក​មាន​គុណ​បំ​ណាច់​ និង​សាច់​ញាតិ​អ្នក​មាន​គុណ​បំ​ណាច់​ក្នុង​ខេត្ត​។​

លេខា​គណៈ​កម្មា​ធិប​ក្ស ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ដល់​វីរមាតា​វៀត​ណាម​។​

បច្ចុប្បន្ន​ ខេត្ត​បាក​លីវ​មាន​អ្នក​មាន​គុណ​បំ​ណាច់​និង​សាច់​ញាតិ​អ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិវត្តន៍​ជាង​ ៧១.០០០ រូប​; មាន​យុទ្ធ​ជន​ពិ​ការ​និង​យុទ្ធ​ជន​ជំងឺ​ជាង​ ៦.០០០ រូប​; មាន​អ្នក​តស៊ូ​សម័យ​សង្រ្គាម​ និង​កូន​របស់​ពួក​គាត់​ត្រូវ​រង​ជាតិ​ពុល​គីមី​ជាង​ ២.៥០០ រូប​។​ ទូទាំង​ខេត្ត​ មាន​អ្នក​ម្តាយ​ជាង​ ២.១០០ រូប​បាន​រដ្ឋ​ប្រ​ទាន​និង​ឧទ្ទិស​ជូន​ជា​កិច្ច​បច្ឆា​ប្រ​ទាន​កិត្តិ​នាម​វីរ​មាតា​វៀត​ណាម​។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ រួម​ជា​មួយ​នឹង​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​អនុគ្រោះ​របស់​បក្ស​និង​រដ្ឋ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ភាព​កង​ទ័ព​ នគរ​បាល​ អា​ជីវ​កម្ម​ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​ បាន​សកម្ម​ចូល​រួម​បំ​ផុស​ចលនា​ “តប​ស្នង​សង​គុណ​”។​ គិត​តាំង​ពីឆ្នាំ ​២០១២ មក​ដល់​បច្ចុប្បន្ន​ ខេត្ត​បាន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជូន​អ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិវត្តន៍ ដែល​ប្រ​ឈម​នឹង​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​បាន​ ៧.២៨០ ខ្នង​ ក្នុង​នោះ​ អនុវត្ត​តាម​គម្រោង​ ២២ គឺ​សាង​សង់​ផ្ទះ​បាន​ ៥.១០៧ ខ្នង​ជូន​គ្រួ​សារ​គោល​នយោ​បាយ​។​

ប្រ​គល់​ជូន​ផ្ទះ​មនោ​សញ្ចេត​នា​ដល់​គ្រួ​សារ​អ្នក​មីង​ត្រឹង​ធីផឹង។​

បច្ចុប្បន្ន​ តម្រូវ​ការ​លំ​នៅ​ឋាន​ជូន​អ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិវត្តន៍​និង​សាច់​ញាតិ​យុទ្ធ​ជន​ពលី​គឺ​ ៣.៤៩១ ខ្នង​ កំ​ពុង​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្នើ​ក្រសួង​សំ​ណង់​ដើម្បី​សាង​សង់​។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ផ្សព្វ​ផ្សាយនូវ​សកម្ម​ភាព​ជា​ច្រើន​ ដូច​៖ ទំ​នុក​បម្រុង​យុទ្ធ​ជន​ពិ​ការ​និង​យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ បណ្ដុះ​បណ្ដាល​មុខ​របរ បង្កើត​ឱកាស​ការ​ងារ​ ជូន​បញ្ជី​សន្សំ​សំ​ចៃ​ ក្រៅ​ពីនោះ​ អង្គ​ភាព​ភូមិ​ភាគ​ទំ​នុក​បម្រុង​វីរមាតា​វៀត​ណាម​អស់​មួយ​ជីវិត​ចំ​នួន​ ៦២ រូប​។​ ជួយ​ឧបត្ថម្ភ​យុទ្ធ​ជន​ពិ​ការ​ធ្ងន់​ ១១៤ រូប​   ចំ​ណាយ​ថវិកា​គិលានុដ្ឋាក​នៅ​នឹង​គ្រួ​សារ​ជាង​  ២.០០០ រូប ​។ល។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​ លើក​ទឹក​ចិត្ត​យុទ្ធ​ជន​ពិ​ការ​និង​យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​និង​អ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិវត្តន៍ បន្ត​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​ផ្លាស់​ថ្មី​របស់​ប្រ​ទេស​ជាតិ​។​ អ្នក​មីង​ត្រឹង​ធីផឹង នៅ​សង្កាត់​ ១ ក្រុង​បាក​លីវ​ ឱ្យ​ដឹង​៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ​ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​គ្រប់​សព្វ​នូវ​របប​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​គុណ​បំ​ណាច់​។​ ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​ ម្ល៉ោះ​ហើយ​ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​”។​

លោក​ផាម​វ៉ាន់​ធៀវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ បញ្ជាក់​៖ “ខេត្ត​បាន​ចង្អុល​ការ​ដល់​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ភូមិ​ភាគ​នានា​ បន្ត​រៀប​ចំ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រ​សើរ​ជាង​ទៀត​នូវ​គោល​នយោ​បាយ​អនុ​គ្រោះ​ដល់​អ្នក​មាន​គុណ​បំ​ណាច់​; និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់​រំបណ្តុះ​បណ្តា​ល​ បង្រៀន​របរ បង្កើត​ការ​ងារ​ធ្វើ​ជូន​អ្នក​មាន​គុណ​បំ​ណាច់​និង​កូន​ចៅ​របស់​ពួក​គាត់​; ផ្តល់​ជំ​នួយ​ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​ដល់​គ្រួ​សារ​គោល​នយោ​បាយ​អំ​ពី​សម្ភារៈ​ ដើម្បី​ឱ្យ​គ្រួ​សារ​អ្នក​គុណ​បំ​ណាច់​ មាន​កម្រិត​ជីវ​ភាព​ស្មើ​ឬ​ខ្ពស់​ជាង​កម្រិត​មធ្យម​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ស្រុក​”៕​

                                    យុីអាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ