15/08/2022 - 14:22

ការ​ចែក​កេរ​មត៌ក​តាម​ច្បាប់​

ការ​ចែក​កេរ​មត៌ក​និយាយ​រួម​ និង​ចែក​កេរ​មត៌ក​ ជា​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ កម្ម​សិទ្ធិ​ផ្ទះ​ និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ជាប់​ជា​មួយ​ដី​និយាយ​ដោយ​ឡែក​ បាន​ច្បាប់​បែង​ចែក​យ៉ាង​ច្បាស់​ ជាក់​ស្ដែង​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​អ្នក​ទទួល​មត៌ក ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ ជៀស​វាង​វិវាទ​ដែល​មិន​គួរ​កើត​មាន​។​

អ្នក​មីង​ង្វៀង​ធីសៅ​  នៅ​ក្រុង​កឹង​ធើ បាន​ធ្វើ​បែប​បទ​រួច​ស្រេច​ទទួល​មត៌ក​កម្ម​សិទ្ធិ
ប្រើប្រាស់ដីធ្លី។ (រូបជាឧទាហណ៍)

យោង​តាម​ច្បាប់​ មុន​នឹង​ចែក​មត៌ក ជា​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ កម្ម​សិទ្ធិ​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ជាប់​ជា​មួយ​ដី​ តាម​លិខិត​បណ្តាំ​មត៌ក ឬ​តាម​ច្បាប់​ ឬ​ក៏​តាម​លិខិត​បណ្តាំ​មត៌ក​ផង​តាម​ច្បាប់​ផង​ ចាំ​បាច់​ត្រូវ​កំ​ណត់​ច្បាស់​កេរ​មត៌ក​ដែល​ជា​ផ្ទះ​ ដី​ធ្លី​ក្នុង​ចំ​នួន​នៃ​ទ្រព្យ​សម្បត្តិ​រួម​ជា​មួយ​ប្តី​ឬ​ប្រ​ពន្ធ​អ្នក​ដែល​ស្លាប់​។​

ប្រ​ការ​ ១ មាត្រា​ ៦៥០ នៃ​ក្រម​រដ្ឋ​ប្ប​វេណី​ឆ្នាំ​ ២០១៥ ចែង​អំ​ពី​ការ​ចែក​កេរ​មត៌ក​តាម​ច្បាប់​នៅ​ក្នុង​ករណី​ដូច​ខាង​ក្រោម​៖ មិន​មាន​លិខិត​បណ្តាំ​មត៌ក; លិខិត​បណ្តាំ​មត៌ក​មិន​ស្រប​ច្បាប់​; អ្នក​ទទួល​មត៌ក​តាម​លិខិត​បណ្តាំ​មត៌ក​ស្លាប់​មុន​ ឬ​ដំណាល​គ្នា​នឹង​អ្នក​ផ្តល់​លិខិត​បណ្តាំ​មត៌ក។​ ស្ថាប័ន​ ឬ​អង្គ​ការ​ដែល​មាន​សិទ្ធិ​ទទួល​មត៌ក​តាម​លិខិត​បណ្តាំ​មត៌ក មិន​មាន​ធរ​មាន​នៅ​ពេល​បើក​មត៌ក។ល។​

អ្នក​ដែល​មាន​សិទ្ធិ​ទទួល​មត៌ក​តាម​ច្បាប់​ ក៏​ត្រូវ​បាន​ច្បាប់​កំ​ណត់​យ៉ាង​ជាក់​ស្ដែង​ ច្បាស់​លាស់​។​ អនុលោម​តាម​មា​ត្រា​ ៦៤៩ និង​មាត្រា​ ៦៥១ នៃ​ក្រម​រដ្ឋ​ប្បវេណី​ ឆ្នាំ​ ២០១៥។​ អ្នក​ទទួល​មត៌ក​ស្រប​ច្បាប់​ គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​បាន​មត៌ក​និង​នៅ​ក្នុង​ជួរ​ត្រូវ​ទទួល​បាន​មត៌ក។​ អ្នក​ត្រូវ​ទទួល​បាន​មត៌ក គឺ​ជា​អ្នក​ដែល​មាន​ទំ​នាក់​ទំ​នង​អា​ពាហ៍​ពិពាហ៍​ ជាប់​សែលោ​ហិត​ ឬ​ទំ​នាក់​ទំ​នង​ចិញ្ចឹម​ (ឪ​ពុក​ម្តាយ​ធម៌​ និង​កូន​ចិញ្ចឹម​) ជា​មួយ​អ្នក​បន្សល់​ទុក​កេរ​មត៌ក។​

ប្រ​ការ​ ១ មាត្រា​ ៦៥០ នៃ​ក្រម​រដ្ឋ​ប្បវេណី​ឆ្នាំ​ ២០១៥ ចែង​ថា​ ជួរ​ដែល​ទទួល​មត៌ក​ទីមួយ​ រួម​មាន៖ ប្រ​ពន្ធ​, ប្តី​, ឪ​ពុក​ម្តាយ​បង្កើត​, ឪ​ពុក​ម្តាយ​ធម៌​, កូន​បង្កើត​និង​កូន​ចិញ្ចឹម​របស់​អ្នក​ស្លាប់​; ជួរ​ដែល​ទទួល​មត៌ក​ទីពីរ រួម​មាន៖ ជីដូន​ជីតា​ខាង​ឪ​ពុក​, ជីដូន​ជីតា​ខាង​ម្តាយ​, បង​ប្រុស​ស្រី​និង​ប្អូន​បង្កើត​របស់​អ្នក​ស្លាប់​; ចៅ​បង្កើត​របស់​អ្នក​ស្លាប់​ ប៉ុន្តែ​អ្នក​ស្លាប់​គឺ​ជាជី​ដូន​ជីតា​ខាង​ឪ​ពុក​, ជីដូន​ជីតា​ខាង​ម្តាយ​; ជួរ​ដែល​ទទួល​មត៌ក​ទីបី រួម​មាន៖ តា​ទួត​យាយ​ទួត​ខាង​ឪ​ពុក​និង​តាទួត​យាយ​ទួត​ខាង​ម្តាយ​របស់​អ្នក​ស្លាប់​; អ៊ំ​ ពូ មីង​បង្កើត​ខាង​ឪ​ពុក​និង​ខាង​ម្តាយ​របស់​អ្នក​ស្លាប់​; ក្មួយ​បង្កើត​របស់​អ្នក​ស្លាប់​ ប៉ុន្តែ​អ្នក​ស្លាប់​គឺ​ជា​អ៊ំ​ ពូ មីង​បង្កើត​ទាំង​សង​ខាង​; ចៅ​ទួត​របស់​អ្នក​ស្លាប់​ ប៉ុន្តែ​អ្នក​ស្លាប់​ គឺ​ជា​តា​ទួត​យាយ​ទួតខាង​ឪ​ពុក​និង​ខាង​ម្តាយ​។​

យោង​តាម​ប្រ​ការ​ ២ មាត្រា​ ៦៥១ នៃ​ក្រម​រដ្ឋ​ប្បវេណី​ឆ្នាំ​ ២០១៥ អ្នក​ដែល​នៅ​ក្នុង​ជួរ​ទទួល​មត៌ក​បន្ទាប់​ អាច​បាន​ទទួល​មត៌ក លុះ​ត្រា​តែ​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​ទទួល​មត៌ក​មុន​ ពីព្រោះ​បាន​ស្លាប់​អស់​ គ្មាន​សិទ្ធិ​ទទួល​មត៌ក ត្រូវ​ដកសិទ្ធិ​ ឬ​បដិសេធន៍​មិន​ទទួល​មត៌ក។​ អ្នក​ទទួល​មត៌ក​ត្រូវ​បាន​ទទួល​កេរ​មត៌ក​ស្មើ​ភាគ​គ្នា​។​

មេធាវី​ ង្វៀង​វ៉ាន់​ទ្វឹង​ គណៈ​មេធាវី​ក្រុង​កឹង​ធើ ផ្តល់​អនុ​សាសន៍​៖ “អ្នក​ដែល​មាន​ទ្រព្យ​សម្បតិ្ត ហើយ​ចង់​ទុក​កេរ​មត៌ក​ដល់​កូន​ចៅ​ គួរ​តែត្រិះ​រិះ​និង​ធ្វើ​លិខិត​បណ្តាំ​មត៌ក ដោយ​មាន​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ជាក់​ស្ដែង​ ច្បាស់​លាស់​ សម្រាប់​កូន​ចៅ​រៀង​ៗ​ខ្លួន​។​ មាន​តែ​របៀប​នេះ​ទេ ទើប​អាច​ជៀស​វាង​ករណី​វិវាទ​ទាស់​ទែង​គ្នា​ដែល​មិន​គួរ​កើត​មាន​ក្នុង​សាច់​ញាតិ​ ព្រោះ​តែ​អ្នក​ស្លាប់​មិន​បាន​បន្សល់​ទុក​លិ​ខិត​បណ្តាំ​មត៌ក​ក្នុង​ការ​សម្រេច​ចិត្ត​ពីទ្រព្យ​សម្បត្តិ​”៕​

                                 វ៉ាន់​ទ្រៀង​-លេង​មី

ចែករំលែកអត្ថបទ