មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/08/2022 - 16:04

ផ្ដើម​ដំណើរ​ការ​គម្រោង​ផ្លាស់​ប្តូរ​សង្វាក់​តម្លៃ​ស្រូវ​អង្ករ​ ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​

នា​យក​ដ្ឋាន​ដាំ​ដុះ​ចំ​ណុះ​ក្រសួង​កសិកម្ម​ និង​អភិ​វឌ្ឍន៍​ជន​បទ​ បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​អភិវឌ្ឍន៍​ប្រ​ទេស​ហូឡង់​ (SNV) រៀប​ចំ​សិក្ខា​សា​លា​ផ្ដើម​ដំណើរ​ការ​ថ្នាក់​ជាតិ​ លើ​គម្រោង​ផ្លាស់​ប្តូរ​សង្វាក់​តម្លៃ​ស្រូវ​អង្ករ​ ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

គម្រោង​ខាង​លើ​ គ្រោង​នឹង​អនុវត្ត​នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ទំ​ហំ​ផ្ទៃ​ដី​ធំ​ ផលិត​ស្រូវ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ (ដូច​៖ ខេត្ត​គៀង​យ៉ាង​ អាង​យ៉ាង​និង​ដុង​ថាប) ចាប់​ពីឆ្នាំ​ ២០២២-២០២៧។​ ក្នុង​គោល​បំ​ណង​សំ​ដៅ​លើក​ស្ទួយ​ការ​ចង​សម្ព័ន្ធ​នៃ​សង្វាក់​តម្លៃ​ស្រូវ​អង្ករ​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​កសិករ​និង​បង្កើន​វិ​ធាន​ការ​ព្រម​ទាំង​បច្ចេក​វិទ្យា​ឆ្លាត​វៃ​ដើម្បី​ផលិត​ស្រូវ​ដោយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កា​បូន​ទាប​និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។​ ពោល ​គឺ​គម្រោង​ប្រើ​ប្រាស់​យន្ត​ការ​ផ្ដល់​ជូន​រង្វាន់​ផ្អែក​លើ​ផលិត​ផល លើក​ទឹក​ចិត្ត​និង​ទាក់​ទាញ​ការ​ចូល​រួម​សហ​ការ​ពី​ភ្នាក់​ងារ​ទាំង​ឡាយ​ក្នុង​សង្វាក់​តម្លៃ​ស្រូវ​អង្ករ​   ពិសេស​រវាង​កសិករ ​ និង​អា​  ជីវកម្ម​ ដើម្បី​ជំរុញ​បើក​ទូលាយ​ការ​អនុវត្ត​ដោយ​ទ្រង់​ទ្រាយ​ធំ​នៃ​បច្ចេក​វិទ្យា​ផលិត​ស្រូវ​ជឿន​លឿន។​ ឆ្លង​តាម​រយៈ​នោះ​ បង្កើត​ការ​ផ្លាស់​ប្តូរ​ផលិត​កម្ម​និង​អា​ជីវ​កម្ម​ ស្រូវ​អង្ករ​តាម​ទិស​ដៅ​ចីរ​ភាព​ បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​នាំ​មក​នូវ​តម្លៃ​ប្រ​កប​ដោយ​បរិយា​បន្ន។​ ជាក់​ស្តែង​ដូច​៖ ជួយ​ផ្តល់​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​សម្រាប់​កសិករ​ជាលក្ខណៈ​គ្រួ​សារ​ និង​ភ្នាក់​ងារ​ទាំង​អស់​ក្នុង​សង្វាក់​តម្លៃ​ លើក​កម្ពស់​គុណ​ភាព​ស្រូវ​អង្ករ​ និង​សម្រេច​បាន​នូវ​គោល​ដៅ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ការ​ពារ​បរិស្ថាន​ជា​ដើម​។​

យោង​តាម​នាយក​ដ្ឋាន​ដាំ​ដុះ​ចំ​ណុះ​ក្រសួង​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ តាម​ការ​គ្រោង​ទុក​ គម្រោង​នឹង​ឧបត្ថម្ភ​ពង្រីក​មុខ​របរ​រក​ស៊ី​ដល់​កសិករ​ផលិត​ស្រូវ​ប្រ​មាណ​ ៣០០.០០០ គ្រួ​សារ​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កា​បូន​ប្រ​មាណ​ ២០០.០០០ តោន​ កាត់​បន្ថយ​កាក​សំ​ណល់​គីមី​ ២០-៣០% ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​ទៅ​លើ​ការ​វិនិ​យោគ​ប្រ​មាណ​ ១៥% ៘ ទន្ទឹម​នឹង​នោះ​ លើក​ជា​សំ​ណើ​នូវ​ទម្រង់​និង​វិធាន​ការ​ផលិត​ស្រូវ​ ដោយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​ កញ្ចក់​ត្រូវ​បាន​អនុវត្ត​ និង​ធ្វើ​ការ​ពិនិត្យ​ទទួល​ស្គាល​ជា​លក្ខណៈ​អន្តរ​ជាតិ​ សំ​ដៅ​បើក​ទូលាយ​នៅ​ប្រ​ទេស​យើង​៕​

វ៉ាន់​កុង​-លី​សៀ

ចែករំលែកអត្ថបទ