មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/08/2022 - 16:04

អតីត​យុទ្ធ​ជន​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​

អតីត​យុទ្ធ​ជន​ ថាច់​ង៉ុក​ភឿង នៅ​ភូមិ​បាយ៉ាម A ឃុំ​ដូង​សឹង​ ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ ។​ លោក​ភឿង តែង​ខ្នះ​ខ្នែង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​និង​ក្លាយ​ជាអ្នក​មាន​។​

  លោក​ថាច់​ង៉ុក​ភឿង (អាវ​ស​នៅ​ខាង​ឆ្វេង​) កំ​ពុង​ថែទាំ​ដំណាំ​សាឡាត់។​

លោក​ថាច់​ង៉ុក​ភឿង ឱ្យ​ដឹង​៖ “ចាប់​ពីដើម​ខែ​ឧសភា​ គ្រួ​សារ​ខ្ញុំ​បាន​ចុះ​ពូជ​ម្រះ​លើ​ផ្ទៃ​ដី​ ២,៥ កុង។​ រយៈ​ពេល​ប្រ​មាណ​ជាង​ ២ ខែក្រោយ​មក​ ម្រះចាប់​ផ្តើម​ប្រ​មូល​ផល។​ រៀង​រាល់​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​ប្រ​មូល​ផល​បាន​ប្រ​មាណ​ ១៥០ គីឡូ​ក្រាម​។​ បច្ចុប្បន្ន​ ឈ្មួញ​កណ្តាល​ចុះ​មក​ប្រ​មូល​ទិញ​ក្នុង​មួយ​គីឡូ​ក្រាម​ ១៤.០០០ ដុង​។​ ក្រោយ​ពីទូទាត់​ គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​ជាង​ ១៥ លាន​ដុង​។​ ដើម្បី​មាន​ចំ​ណូល​រាល់​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​ចំ​ណាយ​កម្លាំង​រក​ផល​ចំ​ណេញ​ពីទម្រង់​ដាំ​ដំណាំ​រយៈ​ពេល​ខ្លី​ ដូច​ជា​៖ សាឡាត់ ជីរ​ក្រអូប​ ស្ពៃ​ គូឆាយ​ ។ល។​ លើ​ផ្ទៃ​ដី​ជិត​ ១ កុង​ជុំ​វិញ​ផ្ទះ​។​ ក្នុង​មួយ​ថ្ងៃ​ៗ​ រកបាន​ប្រាក់​ចំ​ណូល​ពី ២០០-៥០០ ពាន់​ដុង​”។​

ប្រ​ពន្ធ​លោក​ពូថាច់​ង៉ុក​ភឿង កំ​ពុង​ថែទាំ​ដំណាំ​។​

ភាព​ជោគ​ជ័យ​ពីទម្រង់​ដាំ​ដំណាំ​ជាលក្ខណៈ​គ្រួ​សារ​ លោក​ថាច់​ង៉ុក​ភឿង បាន​ចែក​រំលែក​បទ​ពិសោធន៍​ដល់​សមាជិក​ និង​គ្រួ​សារ​ក្រី​ក្រនៅ​ក្នុង​ភូមិ​។​ លោក​តែង​អស់​ពីចិត្ត​ជួយ​ណែនាំ​សមាជិក​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ព្រម​ទាំង​ស្វែង​រក​ការ​ជំនួយ​ដើម​ទុន​សម្រាប់​សមា​ជិក​ក្រី​ក្រ​ដែល​ខ្វះ​ខាត​ដើម​ទុន​។​ លោក​បាន​ស្នើ​សាខា​សមា​គម​ និង​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​ បង្កើត​បាន​ក្រុម​ដាំ​ដំណាំ​មាន​សមាជិក​ ៤ នាក់​ និង​ក្រុម​ចិញ្ចឹម​សត្វ​មាន​សមាជីក​ ១០ នាក់​។​ សមាជិក​ក្នុង​ក្រុម​នេះ​ បាន​ធានា​គារ​កសិកម្ម​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ ជំនួយ​ដើម​ទុន​សម្រាប់​ផលិត​ពី ២០-៦០ លាន​ដុង​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​។​ ផ្តើម​ពីនោះ​ សមា​ជិក​ជា​ច្រើន​បាន​ចាក​ផុត​ភាព​ក្រី​ក្រ​បន្តិច​ម្តង​ៗ​។​ សមាជិក​ក្រុម​ បង​យឿង​សំ​ណាង​ ឱ្យ​ដឹង​ដោយ​រីក​រាយ​៖ “លោក​ពូថាច់​ង៉ុក​ភឿង តែង​លើក​ទឹក​ចិត្ត​និង​ណែនាំ​ពី​របៀប​ចិញ្ចឹម​ និង​ថែទាំ​ដំណាំ​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​គ្រួ​សារ​ខ្ញុំ​សង​បាន​ដើម​ទុន​ធនាគារ​ ថែម​ទាំង​សន្សែ​សន្សំ​ជួល​បាន​ដី​បន្ថែម​សម្រាប់​ដាំ​ម្ទេស​។​ ហេតុ​នេះ​ គ្រួ​សារ​ខ្ញុំ​ក៏បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

លោក​ថាច់​វណ្ណ​ថាយ អនុ​ប្រ​ធាន​សមាគម​អតីត​ឃុំ​ដូង​ស្វឹង​ វាយ​តម្លៃ​៖ “លោក​ថាច់​ង៉ុក​ភឿង ជា​សមាជិក​ម្នាក់​ក្នុង​ចំ​ណោម​សមាជិក​ទាំង​ឡាយ​ដែល​សកម្ម​ជម្នះ​នូវ​ការ​លំ​បាក​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុស​ត្រូវ​។​ ជាពិសេស​ លោក​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កសិកម្ម​ និង​អនុវត្ត​ទម្រង់​ផលិត​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ”៕​

   សើុង​មាល័យ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ