សកម្មភាពជំនួយគតិយុត្តិដល់កុមារ ត្រូវបានមជ្ឈមណ្ឌលជំនួយច្បាប់រដ្ឋនៃក្រុងកឹងធើអនុវត្តដោយរូបភាពជាច្រើន រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការការពារ ថែទាំនិងអប់រំកុមារ។
មជ្ឈមណ្ឌលជំនួយច្បាប់រដ្ឋក្រុងកឹងធើ ជំរុញសកម្មភាពជំនួយគតិយុត្តិដល់កុមារដោយរូបភាពជាច្រើន។ ករណីកុមាររងការរំលោភបំពាន គប្បីមកកាន់មជ្ឈមណ្ឌលជំនួយច្បាប់រដ្ឋក្រុងកឹងធើ ដើម្បីទទួលបានការជំនួយគតិយុត្តិទាន់ពេល។
ចាប់តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ មជ្ឈមណ្ឌលជំនួយច្បាប់រដ្ឋ ក្រុងកឹងធើ បានទទួលនិងធ្វើការជំនួយគតិយុត្តិចំនួន ១.៣១៨ ករណី ក្នុងនោះជំនួយគតិយុត្តិដល់កុមារ២៥៣ករណី។ ដើម្បីជៀសវាងការឆ្លកមុខសញ្ញាការពារល្អបំផុតសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ដល់កុមារ ពិសេសគឺ កុមារដែលរងការរំលោភបំពានមជ្ឈមណ្ឌលបានម្ចាស់ការក្តោបក្តាប់ករណីទាំងនេះតាមរយៈសារព័ត៌មាន ការឧទ្ទេសនាម ការផ្ញើសារលិខិតស្នើពីស្ថាប័នដំណើរការនីតិវិធីនិងប្រភពព័ត៌មានផ្សេងៗទៀត។ លោកឡេវ៉ាន់ហ៊ឹង នាយកមជ្ឈមណ្ឌលជំនួយច្បាប់រដ្ឋក្រុងកឹងធើ ចែករំលែក៖ “កុមាររងការរំលោភបំពាន ច្រើនប៉ះពាល់ដល់ផ្លូវចិត្ត មានការអៀនខ្មាសអ្នកជុំវិញ ឬមានវ័យក្មេងពេក (ករណីខ្លះកុមារទើបតែមានអាយុ ៥ ឆ្នាំ) ដូច្នេះពិបាកក្នុងការផ្តល់ព័ត៌មានដែលពាក់ព័ន្ធដល់ដំណើរការលម្អិតនៃរឿងក្តី ឬប្អូនៗមានការភ័យខ្លាចទើបមិនហ៊ានប្រាប់ពីជនល្មើស ធ្វើឱ្យលំបាកក្នុងដំណើរការសួរចម្លើយ”។
សិទ្ធិរបស់កុមារត្រូវបានបញ្ញត្តិនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ និងបណ្តាឯកសារច្បាប់ផ្សេងៗ។ កុមារជាមុខសញ្ញាងាយនឹងរងការបះពាល់ពីកត្តាសត្យានុម័តសង្គម។ ហេតុនេះ ដើម្បីកាត់បន្ថយឱ្យនៅកម្រិតទាបបំផុត ករណីកុមាររងការរំលោភបំពាន ឬករណីកុមារប្រព្រឹត្តបទល្មើស ក្រៅពីការងារផ្សព្វផ្សាយ និងការអន្តរាគមន៍ពីគណៈ ផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញមាំការងារផ្សព្វផ្សាយ អប់រំច្បាប់ស្ដីពីយ៉េនឌ័រផ្លូវភេទសិទ្ធិរបស់នារី និងកុមារឱ្យបានទូលំទូលាយ កៀរគរការចូលរួមទូទាំងសង្គម ដើម្បីបង្ការប្រឆាំងអំពើហិង្សា ការរំលោភបំពាន បង្កគ្រោះថ្នាក់ និងរបួសស្នាមលើកុមារ។
លោកឡេវ៉ាន់ហ៊ឹង ឱ្យដឹងបន្ថែម៖ “មជ្ឈមណ្ឌលបង្កើតប្រព័ន្ធទំនាក់ទំនងនៅមូលដ្ឋាន ស្ថាប័ននានាអាចនឹងជួយប្រជាជនកៀកជិតការជំនួយគតិយុត្តិ ដូចជាគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ អ្នកឯកទេសផ្នែកគតិយុត្តិ អត្រានុកូលដ្ឋាន; ក្រុមសម្របសម្រួល; អ្នកមានប្រជាប្រិយ; កម្មាភិបាលនារី; នគរបាលឃុំ; សមាគមកសិករ; សហករណ៍និងមូលដ្ឋាន ជំនួយការពារជនរងគ្រោះនិងរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឆាប់ប្រទះឃើញនិងអនុវត្តការជំនួយគតិយុត្តិឱ្យបានទាន់ពេលដល់កុមារដែលរងការរំលោភបំពាន។ ជំរុញមាំការងារបណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹងដល់កងជួរអ្នកជំនួយគតិយុត្តិ មេធាវីចុះកិច្ចសន្យាអនុវត្តបំណិន ជំនួយគតិយុត្តិ ជាពិសេស គឺបំណិនជំនួយគតិយុត្តិដល់កុមារ”៕
ត្វៀកញ៉ុង-មុនី