25/07/2022 - 15:37

កាសែត​កង​ទ័ព​ប្រ​ជា​ជន​ សហកា​រប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌​ដល់​គ្រួ​សារ​ក្រី​ក្រ

កាសែត​កង​ទ័ព​ប្រ​ជា​ជន​និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​បេតុង​ ៦២០ ចូវ​ថើយ​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថើយ​ដុង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ ធ្វើ​ពិធី​ប្រ​គល់​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​ ២ ខ្នង​ដល់​គ្រួ​សារ​បង​ម៉ាយ​ត្រឿង​ស៊ុម​ និង​គ្រួ​សារ​បង​ថាច់​វ៉ាន់​ស៊ី​ ដែល​ជាគ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ នៅ​ភូមិ​ថើយ​ហឹង​។​ ថវិកា​សាង​សង់​អា​ស្រ័យ​កាសែត​កង​ទ័ព​ប្រ​ជា​ជន​ ចលនា​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​បេតុង​ ៦២០ ចូវ​ថើយ​ឧបត្ថម្ភ​ (ផ្ទះ​មួយ​ខ្នង​ៗ​មាន​តម្លៃ​ ៥០ លាន​ដុង​)។​ 

វរសេនីយ៍​ឯក​ ត្រឹង​អា​ញត្វឹង​ អគ្គ​និពន្ធ​នាយក​រង​កាសែត​កង​ទ័ព​ប្រ​ជា​ជន​និង​តំ​ណាង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ ធ្វើ​ពិធី​ប្រ​គល់​ជូន​ផ្ទះ​មេត្តា​ធម៌​ដល់​គ្រួ​សារ​បង​ម៉ាយ​ត្រឿង​ស៊ុម​។​

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ កាសែត​កង​ទ័ព​ប្រ​ជា​ជន​ អង្គ​ភាព​ធ្វើ​ហិរញ្ញ​ប្បទាន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ នៅ​ទាំង​ជូន​របស់​របរ​ប្រើ​ប្រាស់​ផ្សេង​ៗ​ជា​ច្រើន​ដល់​គ្រួ​សារ​ទាំង​ពីរ​ទៀត​ផង​។​ ជា​មួយ​នឹង​ការ​ជំនួយ​ទាន់​ពេល​ខាង​លំ​នៅ​ឋាន​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៍ធំ​ធេង​ រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សារ​ទាំង​នេះ​ជម្នះ​នូវ​ការ​លំ​បាក​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​៕​

យោង​៖ កាសែត​កង​ទ័ព​ប្រ​ជា​ជន​ - ថាច់​ធី

ចែករំលែកអត្ថបទ