(កឹងធើ) សមមិត្ត យឿងតឹងហៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបមានកិច្ចជំនួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងទេសចរណ៍ប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្រុងកឹងធើ។
សមមិត្ត យឿងតឹងហៀង (ឈរទី២ រាប់ពីស្តាំ) ក្នុងកិច្ចទទួលជួបឯកឧត្តម ថុក សុខុម និងគណៈប្រតិភូប្រទេសកម្ពុជា។រូបថត៖ កេវម៉ាយ
ឯកឧត្តម ថុក សុខុម មានប្រសាសន៍៖ ទន្ទឹមនឹងការទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើរ វៀតណាមថែមទាំងជាប្រទេសនាំមុខអំពីចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា។ គណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅក្រុងកឹងធើលើកនេះ សំដៅផ្សព្វផ្សាយ ឧទ្ទេសនាមអំពីគោលដៅទេសចរណ៍របស់កម្ពុជា និងយន្តការ គោលនយោបាយថ្មីនៃការទទួលភ្ញៀវទេសចរអន្តរជាតិក្នុងដំណាក់កាលថ្មី។ ឯកឧត្តម បន្តមានប្រសាសន៍ បច្ចុប្បន្នប្រជាជនកម្ពុជាមកទេសចរនៅវៀតណាម គួបផ្សំនឹងការមកពិនិត្យ ព្យាបាលជំងឺមានចំនួនច្រើន ហើយរំពឹងថា កឹងធើនឹងអភិវឌ្ឍទម្រង់ទេសចរណ៍នេះកាន់តែខ្លាំងឡើង។
សមមិត្ត យឿងតឹងហៀង សម្តែងសេចក្តីរីករាយចំពោះការយកចិត្តទុកដាក់របស់គណៈប្រតិភូកម្ពុជា ពេលមកទស្សនកិច្ចកឹងធើ បានជួយផ្សព្វផ្សាយ និងជំរុញដំណើរការទេសចរណ៍។ កន្លងមក កឹងធើតែងមានចំណងទំនាក់ទំនងយ៉ាងល្អប្រសើរខាងការទូតវប្បធម៌ កម្មវិធីផ្លាស់ប្តូរនិស្សិត ជំនួយផ្នែកសុខាភិបាល ។ល។ ជាមួយនឹងស្ថាប័ន ភូមិភាគរបស់កម្ពុជា។ ឆ្លងតាមរយៈការផ្លាស់ប្តូរព័ត៌មានជាមួយគណៈប្រតិភូកម្ពុជា ថ្នាក់ដឹកនាំក្រុងកឹងធើ ថ្លែងចំណាប់អារម្មណ៍ នឹងផ្ដោតការយកទុកដាក់ជាងទៀតលើការអភិវឌ្ឍវិស័យទេសចរណ៍ គួបផ្សំនឹងការថែទាំសុខភាព។ ទន្ទឹមនឹងនោះ ទទួលការអញ្ជើញរបស់ឯកឧត្តម ថុក សុខុម ក្នុងការចូលរួមពិធីបុណ្យសមុទ្រកម្ពុជា ដែលប្រព្រឹត្តឡើងនៅខែធ្នូខាងមុខនេះ៕
អាយឡាយ-មុនី