ប៉ុស្តិ៍ការពារព្រំដែនថោចូវ (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង) ទើបសហការជាមួយនឹងប៉ូលិសសមុទ្រតំបន់ ៤ រៀបចំការផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ ការមិនរាយការណ៍និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) ដល់នាវិកចំនួន ១៨៥ នាក់ ដែលមានកប៉ាល់ចូលចតនៅឃុំកោះថោចូវ ក្រុងភូក្វឹក (គៀងយ៉ាង)។
ដំណាក់ត្រួតពិនិត្យការពារព្រំដែនឆ្នេរយ៉ុង សហការជាមួយប៉ុស្តិ៍ប៉ូលិសសមុទ្រតំបន់ ៤
ជូនទង់ជាតិដល់អ្នកនេសាទ។
លោកវរសេនីយ៍ទោ យ័ញហ៊ីវ ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនថោចូវ (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង) ឱ្យដឹង៖ ដោយរងផលប៉ះពាល់នៃខ្យល់ព្យុះ ទូក កប៉ាល់នេសាទរបស់ក្រុងភូក្វឹក ក្រុងរ៉ាច់យ៉ា (គៀងយ៉ាង) និងរបស់ខេត្តផ្សេងៗជាច្រើនចូលចតនៅឆ្នេរយ៉ុង ឃុំកោះថោចូវ ដើម្បីបញ្ចៀសខ្យល់ព្យុះ។ ឆ្លៀតឱកាសនេះ ដំណាក់ត្រួតពិនិត្យការពារព្រំដែនឆ្នេរយ៉ុង (ប៉ុស្តិ៍ការពារព្រំដែនថោចូវ) បានសហការជាមួយប៉ុស្តិ៍ប៉ូលិសសមុទ្រតំបន់ ៤ (បញ្ជាការដ្ឋានប៉ូលិសសមុទ្រតំបន់ ៤) ឃោសនា ផ្សព្វផ្សាយអំពីច្បាប់បង្ការ ទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) ច្បាប់នេសាទដល់ទូកកប៉ាល់នេសាទចំនួន ២៣ ដោយមាននាវិកចូលរួមចំនួន ១៨៥ នាក់។ ដំណាក់ត្រួតពិនិត្យការពារព្រំដែនឆ្នេរយ៉ុង និងប៉ុស្តិ៍ប៉ូលិសសមុទ្រតំបន់ ៤ បានជូនទង់ជាតិចំនួន ៨០ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ១៥០ សន្លឹកដល់អ្នកនេសាទ។
លោកវរសេនីយ៍ទោយ័ញហ៊ីវ ឱ្យដឹងបន្ថែម៖ ប៉ុស្តិ៍ការពារព្រំដែនថោចូវ ច្បាមប្រជាជន ច្បាមភូមិសាស្ត្រ អនុវត្តល្អនូវការងារចលនាមហាជន។ ទន្ទឹមនឹងនោះ តែងជួយប្រជាជនជារឿយៗ ជាពិសេស គឺជួយប្រជាជននិងអ្នកនេសាទពេលមានភ្លៀងខ្យល់ធំ។ អង្គភាពសហការជាមួយភូមិភាគ ជួយគិតគូរដល់គ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពលំបាក សិស្សក្រីក្រ។ល។ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន សក្តិសមជាទីបង្អែករបស់ប្រជាជនក្នុងគ្រាលំបាក និងរកណីបន្ទាន់៕
យោងតាម៖កាសែតគៀងយ៉ាង- មុនី