អាស្រ័យកម្មវិធី គម្រោងអភិវឌ្ឍន៍រួម និងគម្រោងដាច់ដោយឡែករបស់រដ្ឋ ទើបតំបន់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង កាន់តែមានភាពរីកចម្រើន។
ដងផ្លូវឆ្ពោះទៅកាន់ឃុំធ្វីលីវ ស្រុកហ្គក្វាវ ត្រូវបានក្រាលបេតុងយ៉ាងរឹងមាំ
តភ្ជាប់នឹងផ្លូវជាតិលេខ ៦០។
តាមប្រសាសន៍ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ខេត្តមានជនរួមជាតិខ្មែររស់នៅជាង ១៣% ប្រមូលផ្ដុំច្រើនបំផុតនៅស្រុកហ្គក្វាវ និងយ៉ុងរៀង ហើយមួយចំនួនរស់នៅលាយឡំជាមួយនឹងជនជាតិកិញ ចិន ចាម។ល។ នៅតាមបណ្ដាស្រុក ក្រុងនានាក្នុងខេត្ត។ ហេតុនោះ ក្រៅពីការទទួលផលពីកម្មវិធី គម្រោងអភិវឌ្ឍន៍រួម តំបន់ជនរួមជាតិខ្មែរនៅទាំងបានវិនិយោគអគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល តាមរយៈកម្មវិធី គម្រោងដាច់ដោយឡែករបស់រដ្ឋសម្រាប់តំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។
តាមរយៈប្រភពទុននៃកម្មវិធី ១៣៥ ខេត្តបានវិនិយោគកសាងនូវសំណង់ជាច្រើនដូច៖ ស្ពាន ផ្លូវគមនាគមន៍ជនបទ។ កសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទឹកស្របអនាម័យ និងអគ្គិសនីសុវត្ថិភាពដល់គ្រួសារប្រជាជន។ល។ សរុបថវិកាជាង ៣០០ ពាន់លានដុង។ បងស្រីធីបឹង នៅភូមិតាសាំង ឃុំយឿងហ្វា ស្រុកគៀងលឿង រៀបរាប់៖ “មានទឹកស្អាតចុះដល់ផ្ទះ ម្ល៉ោះហើយ ប្រជាជននៅទីនេះមិនបាច់ចំណាយពេលទៅដូរទឹកទៀតទេ។ ជីវភាពរស់នៅកាន់តែល្អប្រសើរ នៅពេលមានអគ្គិសនីបម្រើដល់ការប្រជុំជីវភាព និងពង្រីកការចិញ្ចឹមសត្វ ចិញ្ចឹមជលផលជាដើម”។
រហូតមកទល់ពេលនេះ ឃើញថាគៀងយ៉ាង សាងសង់ផ្ទះមហាសាមគ្គីជូនជនរួមជាតិភាគតិចក្រីក្របាន ២.០០០ ខ្នង។ ដោយឡែកគម្រោង បង្កើតមុខរបរចិញ្ចឹមជីវិត បានឧបត្ថម្ភមាមីងជនរួមជាតិខ្មែរបុលទុនអាទិភាពជាង ២០០ ពាន់លានដុង សម្រាប់បង្កបង្កើនផលនិងធ្វើអាជីវកម្ម ពង្រីកសេដ្ឋកិច្ចគ្រួសារ។ តាមប្រសាសន៍ លោកលីមិញថាំង អនុប្រធានការិយាល័យ គណៈកម្មាធិការបក្សស្រុកហ្គក្វាវ ជនរួមជាតិខ្មែរនៅស្រុកហ្គក្វាវ បានប្រើប្រាស់ប្រភពទុនបុលអាទិភាពដើម្បីពង្រីកការផលិត ឈានឡើងចាកភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានទម្រង់សេដ្ឋកិច្ចបានលេចរូបរាងច្រើនឡើងៗលើគ្រប់វិស័យ ដូច៖ កសិកម្ម ជលផល និងអាជីវកម្មខ្នាតតូច។
ផ្ដើមពីការរកស៊ីមានប្រសិទ្ធភាពរបស់គ្រួសារមាមីងខ្មែរ បានធ្វើឱ្យសមតុល្យសេដ្ឋកិច្ចរួមរបស់ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករកាន់តែឈានឡើង។ រហូតមកទល់ពេលនេះ មានឃុំចំនួន ១៣ បានចាកចេញពីកម្មវិធី ១៣៥ ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករចំនួន ៤០ សម្រេចបទដ្ឋានជនបទថ្មី។ លោកយ័ញភុក ឱ្យដឹងដោយក្ដីរីករាយ៖ “អាស្រ័យបានរដ្ឋវិនិយោគនូវកម្មវិធី គម្រោងផ្សេងៗក្នុងតំបន់ជនរួមជាតិខ្មែរ ទើបមាមីងមានលក្ខណសម្បត្តិប្រកបការងាររកទទួលទានដើម្បីចាកភាពក្រីក្រ។ អត្រាគ្រួសារជនរួមជាតិភាគតិចក្រីក្រ ក្នុងទូទាំងខេត្ត សព្វថ្ងៃថយចុះនៅត្រឹម ៤,៧% ប៉ុណ្ណោះ៕
ហាថាញ-ពេជ្រសឿន