11/07/2022 - 16:29

យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ឆ្ពោះ​ទៅ​រក​តំ​បន់​ព្រំ​ដែន​សមុទ្រ​

អនុ​វត្ត​ការ​ចលនា​ “ពង្រីក​ប្រ​ពៃណី​ ចូល​រួម​ចំ​ណែក​នូវ​ចំ​ណេះ​វិជ្ជា​ សក្ដិ​សម​ជា​កង​ទ័ព​អ៊ំ​ហូ” ក្នុង​សម័យ​ថ្មី​ យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ តែង​ពង្រីក​តួនាទី​ជា​កម្លាំង​ស្នូល​ ឈាន​មុខ​ក្នុង​អនុវត្ត​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ អា​ស្រ័យ​យុវ​ជន​ទូទាំង​ប្រ​ទេស​ យុវជន​កង​ទ័ព​និង​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​បាន​បំ​ផុស​ឡើង​។​

សាខា​សម្ព័ន្ធ​យុវ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ មក​ជំនួយ​
អង្ករដល់មនុស្សចាស់គ្មានទីពឹង។

រយៈពេល​ ៥ ឆ្នាំ​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សហការ​ជា​មួយ​នឹង​កង​កម្លាំង​នានា​ ធ្វើ​ការ​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​រក្សា​សន្ដិសុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​បាន​ចំ​នួន​ ១.២០០ លើក; តស៊ូ​បំ​បែក​ជោគ​ជ័យ​ករណី​ ពិសេស​ចំ​នួន​ ២ ផែន​ការ​វិជ្ជា​ជីវៈ​បង្ការ​ ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​ចំ​នួន​ ២៥; អនុវត្ត​ទម្រង់​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រលើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​។​ ក្រៅ​ពីនោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​អនុវត្ត​កម្ម​វិធី​ជា​ច្រើន​ មាន​ដូច​៖ “ខែ​យុវ​ជន​”; យុទ្ធ​នាការ​ “យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល​” “ចូរ​សម្អាត​សមុទ្រ​”; កម្ម​វិធី​ “និទាឃរដូវ​ព្រំ​ដែន​ ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​អ្នក​ម្ចាស់​ស្រុក​” “ ទិវា​ជួប​ជុំ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​” “ខែមីនា​ព្រំ​ដែន​” សកម្ម​ភាព​ “បុណ្យ​ចូល​ឆ្នាំ​ដាំ​ដើម​ឈើ​ ជានិច្ច​កាល​តែង​នឹក​រលឹក​ដឹង​គុណ​អ៊ំ​ហូ” ។​ល។​ 

អនុវត្ត​កម្ម​វិធី​ “ជំរុញ​ដំណើរ​ប្អូន​ទៅ​សាលា​” កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ទទួល​ផ្ចុង​ផ្ដើម​ប្អូន​ៗ​ សិស្សា​នុសិស្ស​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ចំ​នួន​ ៣៦ រូប​ ដោយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ ៥០០.០០០ ដុង​ក្នុង​មួយ​ខែ; ជូន​អំ​ណោយ​ដល់​ប្អូន​ៗ​កុមារ​ចំ​នួន​ ៥៤៦ ចំ​ណែក​; ជូន​អំ​ណោយ​ដល់​សិស្ស​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​ចំ​នួន​ ៤៨៩ ចំ​ណែក​និង​អា​ហា​រូប​ករណ៍​ជាង​ ១.០០០ ចំ​ណែក​ជូន​ដល់​សិស្សា​នុសិស្ស​មាន​ស្ថាន​ភាព​លំ​បាក​។​ល។​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ១,៥ ពាន់​លាន​ដុង​។​ ពិសេស​គឺ​ចលនា​បាន​អង្ករ​ជាង​ ១៤ តោន​ អំ​ណោយ​ជាង​ ៦០០ ចំ​ណែក​និង​គ្រឿង​ឧបភោគ បរិភោគ​ជូន​ដល់​គ្រួ​សារ​លំ​បាក​ដែល​រង​ផលប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ នៅ​តំ​បន់​ព្រំ​ដែន​; មាន​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ យុវជន​ស្ម័គ្រ​ចិត្ត​ចំ​នួន​ ១១៦ លើក​នាក់​ បង្កើន​ទៅ​ជួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​និង​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ល។​

អនុសេនីយ៍​ទោ ង្វៀង​ហ្វាង​ភុក ជំនួយ​ការ​ឃោស​នាអប់រំ​និង​ចលនា​មហា​ជន​ ការិ​យាល័យ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ការ​ងារ​កសាង​អង្គ​ការ​មហា​ជន​និង​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​កសាង​បក្ស​ តែង​បាន​យក​ចិត្ត​ទុក​ដាក់​និង​រៀប​ចំ​អនុវត្ត​បាន​យ៉ាង​ល្អ​។​ ហេតុ​នោះ​ លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​រៀប​ចំ​ណាត់​ថ្នាក់​រៀង​រាល់​ខែ​របស់​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សម្រេច​៖ សាខា​សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​សម្រេច​រឹង​មាំ ១០០% គ្មាន​សាខា​សម្ព័ន្ធ​យុវ​ជន​ឱន​ថយ​; សមាជិក​សម្ព័ន្ធ​យុវ​ជន​អនុវត្ត​ល្អ​ភារ​កិច្ច​ ១០០% ក្នុង​នោះ​ មាន​ ៣០% អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​; សាខា​សម្ព័ន្ធ​យុវ​ជន​បាន​ឧទ្ទេស​នាម​សមាជិក​សម្ព័ន្ធ​យុវ​ជន​ឆ្នើម​ ៩៧ រូប​ ដើម្បី​បង្ក​ប្រ​ភព​ពង្រីក​បក្ខ​ជន​និង​បាន​ចូល​ជា​បក្ខ​ជន​ថ្មី​ ៦៣ រូប​ លើស​ភាគ​កម្រិត​ ៤០%។​ ជាពិសេស​ មាន​សម​មិត្ត​ ២ រូប​ ត្រូវ​បាន​ស្ងើច​សរ​សើរ​ជា​យុវ​ជន​លេច​ធ្លោ​ថ្នាក់​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ មាន​សម​មិត្ត​ ២៦ រូប​ បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ស្ងើច​សរ​សើរ​និង​មាន​សម​មិត្ត​ ៨២ រូប​ បាន​ស្ងើច​សរ​សើរ​ថ្នាក់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​”៕​

លីធាន​ - ថាច់​ធី     ​ 

ចែករំលែកអត្ថបទ