គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបប្រារព្ធពិធីចុះកិច្ចសន្យាសហការគ្រប់ជ្រុងជ្រោយជាមួយនឹងមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារសហការ គឺ៖ បណ្តុះបណ្តាល; វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា; ពិនិត្យព្យាបាលជំងឺនិងសុខាភិបាលបង្ការ; ពិគ្រោះនិងគ្រប់គ្រងផ្នែកនិងលើវិស័យសហការដទៃទៀត ដែលភាគីទាំងពីរបានសម្រេច។
ពិធីចុះកិច្ចសន្យារវាងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជាមួយ
នឹងមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។
ស្របក្នុងឱកាសនេះ មហាវិទ្យាល័យឱសថសាស្រ្តកឹងធើ ក៏បានប្រគល់ប័ណ្ណនិមិត្តរូប “អាហារូបករណ៍ស្មើនឹង ៥០% ប្រាក់បង់ថ្លៃសិក្សាឆ្នាំទី ១ ” ដល់បេក្ខសិស្សមានសៀវភៅគ្រួសារនៅខេត្តសុកត្រាំង ដែលមានពិន្ទុខ្ពស់បំផុតនៅក្នុងសម័យប្រឡងជម្រើសសិស្សឬពិនិត្យជម្រើសឆ្នាំ ២០២២ ចូលរៀនមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ (មិនគិតពិន្ទុអាទិភាព)៕
យ្វីអាញ-វិមាន