ក្រសួងសុខាភិបាលបានសន្និដ្ឋានថា ជំងឺគ្រុនឈាមមានការប្រែប្រួលយ៉ាងស្មុគស្មាញ មានហានិភ័យ ឆ្លងរាលដាលក្នុងសហគមន៍ និងជាហេតុនាំឱ្យកើតជំងឺខ្ពស់។
កម្មាភិបាលពេទ្យ និងយុទ្ធជនការពារព្រំដែនទីរួមខេត្តវិញចូវ ចុះមកព្រលែងត្រី ៧ ពណ៌ក្នុងពាងតម្កល់ទឹកជូនប្រជាជន ដើម្បីកម្ចាត់ដង្កូវទឹក បង្ការទប់ស្កាត់ជំងឺគ្រុនឈាម។
ក្នុងប៉ុន្មានសប្តាហ៍ជិតៗនេះ ចំនួនករណីកើតជំងឺគ្រុនឈាមទូទាំងប្រទេសកំពុងមាននិន្នាការកើនឡើង ពិសេសគឺនៅតាមខេត្ត ក្រុងតំបន់ភាគខាងត្បូង ដោយមានករណីកើតជំងឺនិងបាត់បង់ជីវិតកើនឡើងខ្ពស់។ តាមព្យាករណ៍ ពេលខាងមុខនឹងឈានដល់ខែចំណុចកំពូលនៃរដូវរោគឆ្លងរាលដាល អាស្រ័យអាកាសធាតុមានកម្រិតសំណើមខ្ពស់ ភ្លៀងធ្លាក់ច្រើន បង្កលក្ខណៈងាយស្រួលឱ្យមូសចម្លងជំងឺកើតកើន។
ក្រសួងសុខាភិបាលបានសន្និដ្ឋានថា ជំងឺគ្រុនឈាមមានការប្រែប្រួលយ៉ាងស្មុគស្មាញ មានហានិភ័យឆ្លងរាលដាលក្នុងសហគមន៍ និងជាហេតុនាំឱ្យកើតជំងឺខ្ពស់។
ក្រសួងសុខាភិបាលសំណូមពរដល់មន្ទីរសុខាភិបាលខេត្ត ក្រុងក្រោមឱវាទមជ្ឈិម គប្បីជំរុញសកម្មភាពផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺគ្រុនឈាមសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ ដើម្បីប្រជាជនមិនធ្វេសប្រហែសមិនជ្រួលច្របល់ ព្រងើយកន្តើយ និងម្ចាស់ការអនុវត្តនូវវិធានការបង្ការទប់ស្កាត់បានទាន់ពេល។
យោងតាមក្រសួងសុខាភិបាល គ្រុនឈាមគឺជាជំងឺឆ្លងស្រូចស្រាវ អាចកើតជាសម្បុករោគឆ្លងរាលដាលអាស្រ័យមេរោគ dengue បង្កឡើង។ ជំងឺឆ្លងរាលដាលអាស្រ័យមូសខ្លាខាំអ្នកដែលផ្ទុកមេរោគ ក្រោយមកទៅខាំចម្លងជំងឺដល់អ្នកផ្សេងទៀត។
មកទល់ពេលនេះ ជំងឺគ្រុនឈាមមិនទាន់មានវ៉ាក់សាំងបង្ការ និងឱសថព្យាបាលនៅឡើយ។ វិធានការបង្ការជំងឺជាសំខាន់ និងប្រសិទ្ធភាពបំផុតគឺកម្ចាត់មូស កម្ចាត់ដង្កូវទឹក និងបង្ការកុំឱ្យមូសខាំ។ ដើម្បីការពារសុខភាពផ្ទាល់ខ្លួនគ្រួសារ និងអ្នកនៅជុំវិញ ក្រសួងសុខាភិបាលអំពាវនាវប្រជាជនគ្រប់រូបចូរចំណាយពេល ១០ នាទីរៀងរាល់សប្តាហ៍ ដើម្បីកម្ចាត់ដង្កូវទឹក និងអនុវត្តនូវវិធានការបង្ការជំងឺដូចខាងក្រោម៖
១. ពិនិត្យប្រទះឃើញ និងកម្ចាត់ដង្កូវទឹកក្នុងឧបករណ៍តម្កល់ទឹកប្រើប្រាស់ដោយវិធីលាងសម្អាតជាញឹកញាប់ បិទគម្របអាង និងឧបករណ៍តម្កល់ទឹកឱ្យជិត ឬព្រលែងត្រីឱ្យស៊ីដង្កូវទឹក។
២. ផ្លាស់ទឹកពីងផ្កាឱ្យបានញឹកញាប់ ដាក់អំបិល ឬសារធាតុគីមីកម្ចាត់ដង្កូវទឹកចូលអំបែងចានទឹកថ្កល់ជើងទូចានឆ្នាំង អាងចិញ្ចឹមត្រីលម្អ ភ្នំសិប្បនិម្មិត និងក្បាក់ទឹកសំណល់នៃទូទឹកកកជាដើម។
៣. ប្រមូលវត្ថុសម្ភារៈសំណល់លុបថ្លុកទឹក ផ្កាប់ឧបករណ៍តម្កល់ទឹកដែលមិនប្រើប្រាស់ ដើម្បីកុំឱ្យមូសពង។
៤. គេងដាក់មុងបង្ការមូសខាំ សូម្បីតែពេលថ្ងៃ ស្លៀកពាក់ខោអាវដៃវែង ប្រើថ្នាំបាញ់មូស អុជធូបមូស លាបថ្នាំការពារមូស និងប្រើឧបករណ៍ឆក់មូសជាដើម ដើម្បីកម្ចាត់មូសនិងបង្ការមូសខាំ។
៥. សកម្មសហការជាមួយនឹងផ្នែកសុខាភិបាលក្នុងយុទ្ធនាការកម្ចាត់មូស និងការបាញ់សារធាតុគីមីបង្ការទប់ស្កាត់ជំងឺ។
៦. ពេលគ្រុនក្តៅ គប្បីទៅកាន់គ្រឹះស្ថានសុខាភិបាលភ្លាម ដើម្បីបានពិនិត្យនិងពិគ្រោះព្យាបាលពីគ្រូពេទ្យ។ មិនគប្បីព្យាបាលដោយខ្លួនឯងនៅផ្ទះឡើយ៕
យោង៖ TTXVN-វិមាន