អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ទើបដឹកនាំអង្គសិក្ខាសាលាផ្តល់មតិលើគម្រោង “ឧបត្ថម្ភអប់រំ រៀនសូត្រដល់សិស្ស និស្សិតជនជាតិភាគតិច នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ” បានរៀបចំឡើងនៅក្រុងកឹងធើ។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ
ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា។
ទិដ្ឋភាពអង្គសិក្ខាសាលា។
ដំណាក់កាល ២០១០-២០២១ ការងារអប់រំ និងបណ្តុះបណ្តាលនៅតំបន់ជនជាតិជាតិភាគតិចសម្រេចបាននូវលទ្ធផលជាវិជ្ជមាន។ ប្រព័ន្ធគោលនយោបាយអភិវឌ្ឍអប់រំបានប្រកាសឱ្យប្រើយ៉ាងគ្រប់គ្រាន់ មានដូច៖ គោលនយោបាយអាហារូបករណ៍ លើកលែង កាត់បន្ថយប្រាក់សាលា ជំនួយសង្គម អាទិភាព ជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យ។ល។ អាស្រ័យហេតុនោះ អត្រាសិស្សបញ្ចប់កម្មសិក្សាអនុវិទ្យាល័យរបស់សាលាជនជាតិអន្តេវាសិករៀងរាល់ឆ្នាំសម្រេចជាង ៩៧%; សិស្សប្រឡងជាប់ចូលអនុមហាវិទ្យាល័យ មហាវិទ្យាល័យជាង ៥០% សិស្សជម្រើសតាំងចូលរៀន ៥% និងសិស្សចូលរៀនមហាវិទ្យាល័យបម្រុង ១៣%។ល។ អត្រាសិស្សអឌ្ឍអន្តេវាសិកសម្រេចកម្រិតសិក្សាពី ៩២% ឡើងទៅ។ល។ ថ្វីដ្បិតដូច្នេះក្តី ធាតុពិតនៅមានក្រុមជនជាតិចំនួន ៣២ ទៀតជួបលំបាកច្រើន មិនបានទទួលគោលនយោបាយឧបត្ថម្ភ ប្រសិនបើមិនស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ឬនៅតាមឃុំលំបាកខ្លាំង។ ព្រោះហេតុនោះ ពេលកសាងសម្រេចជោគជ័យ គម្រោងនឹងបង្កលក្ខណៈដល់កូនចៅជនជាតិភាគតិចមានឱកាសកៀកជិតការអប់រំ សន្សឹមៗលើកកម្ពស់បានគុណភាពប្រភពធនធានមនុស្សនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
នៅក្នុងអង្គសិក្ខាសាលា តំណាងទាំងឡាយ បានផ្តល់មតិជាច្រើន ពិភាក្សាប្រមូលផ្តុំទៅលើខ្លឹមសារមួយចំនួន ដូចជា៖ តថភាពនៃគោលនយោបាយឧបត្ថម្ភដល់សិស្ស និស្សិត ជាកូនចៅជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត ក្រុងនានា មិនទាន់បានស៊ីជម្រៅនៅឡើយ នៅមានភាពខ្វះចន្លោះនៃគោលនយោបាយឧបត្ថម្ភអប់រំដល់សិស្ស និស្សិតជនជាតិភាគតិចដំណាក់កាល ២០១០-២០២១ ឈ្មោះហៅរបស់គម្រោងវិសាលភាពទទួលផល មុខសញ្ញាទទួលផល និងថវិកាអនុវត្តជាដើម។
ថ្លែងយោបល់បូកសរុបក្នុងអង្គសិក្ខាសាលា អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានវាយតម្លៃខ្ពស់នូវមតិរួមយោបល់ដែលប្រកបដោយការប្តេជ្ញាចិត្ត និងភាពទទួលខុសត្រូវរបស់តំណាងទាំងឡាយ។ អនុរដ្ឋមន្ត្រីសង្ឃឹមថា នឹងបន្តទទួលបាននូវមតិរួមយោបល់របស់តំណាងខេត្ត ក្រុង លើពង្រាងគម្រោង ដើម្បីគណៈរៀបរៀងកែសម្រួលច្បាប់ពង្រាងឱ្យសុក្រឹតលើកជូនផ្តល់សច្ចានុមតិ ដើម្បីជនជាតិភាគតិចឆាប់មានគោលនយោបាយថ្មីជាក់ស្តែងជាង និងសមស្របជាមួយភូមិភាគនីមួយៗ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍