មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/07/2022 - 15:43

អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ ២០ លើក

បង​លីថាញ់​យ៉្វាន់​ នៅ​ភូមិ​ភូថាញ់ A ឃុំ​ភូតឹម ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ជាង​ ២០ លើក។​ បង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ជូន​ប័ណ្ណ​សរ​សើរ​ឆ្នាំ​ ២០២២ ។​

បង​លីថា​ញ់យ៉្វាន់​ ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​គម្មាធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ពីព្រោះ​មាន​ស្នា​ដៃ​គំរូ​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​។​

បង​លីថាញ់​យ៉្វាន់​ បច្ចុប្បន្ន​ជាប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ភូថាញ់ A ទើប​ការ​បរិច្ចាគ​ឈាម​របស់​បង​បាន​សាយសុស​ទូទាំង​ប្រ​ជា​ជន​។​ បង​យ៉្វាន់​ ឱ្យ​ដឹង​៖ “កាល​នៅ​ជានិស្សិត​សាកល​វិទ្យា​ល័យ​កឹង​ធើ ខ្ញុំ​ក៏​ធ្លាប់​បរិច្ចាគ​ឈាម​ដែរ​។​ ពីព្រោះ​ខ្ញុំ​នឹក​ឃើញ​ថា​ “តំ​ណក់​ឈាម​ដែល​បាន​បរិច្ចាគ​ ជីវិត​មនុស្ស​ម្នាក់​នឹង​បាន​រស់​ឡើង​វិញ​” តំ​ណក់​ឈាម​ដែល​ខ្ញុំ​បរិច្ចាគ​អាច​សង្រ្គោះ​មនុស្ស​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​ នោះ​ហើយ​ជា​ក្ដី​រីក​រាយ​ ជា​កម្លាំង​ចិត្ត​សម្រាប់​ខ្ញុំ​បរិច្ចាគ​ឈាម​បន្ត​ទៀត​”។​ តាម​សម្ដី​បង​យ៉្វាន់​ កាល​ទើប​បរិច្ចាគ​ឈាម​ដំបូង​ បង​ក៏​មាន​អា​រម្មណ៍​ភ័យ​ខ្លាច​ ប៉ុន្តែ​នៅ​ពេល​បាន​សម្ព័ន្ធ​យុវ​ជន​បំ​ផុស​ចលនា​ បង​ក៏​លែង​អល់​អែក​ហើយ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​។​ បង​យ៉្វាន់​ ចែក​រំលែក​៖ “ក្រោយ​ពីបរិច្ចាគ​ឈាម​ ខ្ញុំ​ឃើញ​សុខ​ភាព​មាំមួន​ជា​ធម្ម​តា​ ម្ល៉ោះ​ហើយ​ បាន​ចលនា​សាច់​ញាតិ​ក្នុង​គ្រួ​សារ​ចូល​រួម​បរិច្ចាគ​ឈាម​”។​

ចាប់​តាំង​ពីឆ្នាំ​ ២០១៥ មក​ទល់​បច្ចុប្បន្ន​ បង​យ៉្វាន់​បាន​បរិច្ចាគ​ឈាម​ចំ​នួន​ ២០ លើក ចំ​ណែក​ប្រ​ពន្ធ​បង​វិញ​ គឺ​បង​ស្រី​ហ្វិញ​ធីថាញ​ស្វឹង​ ក៏​រួម​ជា​មួយ​ប្ដី​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ផង​ដែរ​។​ បង​ស្វឹង​ ឱ្យ​ដឹង​៖ “មុន​ដំបូង​សុខ​ភាព​ខ្ញុំ​មិន​សូវ​ល្អ​ ពេល​និយាយ​ដល់​បរិច្ចាគ​ឈាម​ ខ្ញុំ​នៅ​ភ័យ​ខ្លាច​ ប៉ុន្តែ​ពេល​ប្ដី​បាន​លើក​ទឹក​ចិត្ត​ហើយ​ជូន​ទៅ​បរិច្ចាគ​ឈាម​លើក​ដំបូង​មក​ផ្ទះ​ ឃើញ​សុខ​ភាព​ជា​ធម្ម​តា​។​ តាំង​ពីនោះ​មក​ ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​បរិច្ចាគ​ឈាម​ មក​ទល់​ឥឡូ​វ បាន​ ៤ លើក។​ ខ្ញុំ​និង​ប្ដី​នឹង​បន្ត​បរិច្ចាគ​ឈាម​រហូត​ពេល​ណា​គ្មាន​នៅ​សមត្ថ​ភាព​ទើប​ឈប់​។​ ពីព្រោះ​ តំ​ណក់​ឈាម​របស់​ខ្ញុំ​បរិច្ចាគ​អាច​សង្រ្គោះ​ជីវិត​អ្នក​ដទៃ​ ពិត​ជា​មាន​អត្ថ​ន័យ​ខ្លាំង​ណាស់​”។​

ចំ​ពោះ​បង​យ៉្វាន់​ ការ​បរិច្ចាគ​ឈាម​ចាត់​ទុក​ជា​ទម្លាប់​ម្យ៉ាង​ ម្ល៉ោះ​ហើយ​ខណៈ​ពេល​មាន​ចលនា​បរិច្ចាគ​ឈាម​នៅ​ភូមិ​ភាគ​គឺ​បង​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​នឹង​គោល​បំ​ណង​បាន​សង្រ្គោះ​អ្នក​ជំងឺ​កំ​ពុង​ត្រូវ​ការ​ឈាម​។​ ក្រៅ​ពីនោះ​ បង​នៅ​ទាំង​ចលនា​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ជាច្រើន​ក្នុង​ភូមិ​ភូថាញ់ A ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​។​ ជា​មួយ​នឹង​គំរូ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ឈាម​របស់​បង​យ៉្វាន់​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ចលនា​បរិច្ចាគ​ឈាម​ឃុំ​ភូតឹម មាន​ភាព​សាយ​សុស​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ សម្រេច​និង​លើស​ផែន​ការ​ដែល​គណៈ​ចង្អុល​ការ​ចលនា​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ស្រុក​ប្រ​គល់​ជូន​៕​

                                   លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ