27/06/2022 - 16:35

ចាត់​នគរ​បាល​រៀប​រយ​ចុះ​មូល​ដ្ឋាន​

នគបាល​ខេត្ត​សុក​ត្រាំង​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​ “ចាត់​នគរ​បាល​រៀប​រយ​ទទួល​តំ​ណែង​ជានគរ​បាល​ឃុំ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​” រួម​ចំ​ណែក​ធានា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ជូន​ព្រះ​សង្ឃ​។​

យោង​តាម​គម្រោង​នគរ​បាល​ខេត្ត​បាន​ចាត់​និង​បញ្ជូន​នគរ​បាល​រៀប​រយ​ចំ​នួន​ ៤០៦ រូប​ចុះ​ទទួល​តំ​ណែង​ជា​នគរ​បាល​ឃុំ​នៅ​ ៨០/៨០ ឃុំ​ ក្នុង​នោះ​ ទទួល​តំ​ណែង​ជា​ប្រ​ធាន​នគរ​បាល​ឃុំ​ចំ​នួន​ ៨០ រូប​ អនុប្រ​ធាន​នគរ​បាល​ឃុំ​ចំ​នួន​ ៩០ រូប​ និង​ភ្នាក់​ងារ​នគរ​បាល​ចំ​នួន​ ២៣៦ រូប​។​ ដូច្នេះ​កម្លាំង​នគរ​បាល​ដែល​ត្រូវ​បាន​បញ្ជូន​មក​ឃុំ​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​វិជ្ជា​ជីវ​ៈជា​មូល​ដ្ឋាន​គ្រប់​គ្រង​ និង​អប់រំ​មុខ​សញ្ញា​ជាង​ ៣.២០០ នាក់​; ទទួល​ដោះ​ស្រាយ​ដំណឹង​បរិហារ​ឧក្រិដ្ឋ​កម្ម​ជិត​ ២.៥០០ ដំណឹងនិង​ចលនា​មហា​ជន​។​ល។​ កសាង​ទម្រង់​ជាច្រើន​ដោយ​នាំ​មក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​តស៊ូ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ តួយ៉ាង​ដូច​ជា៖ “កាមេរ៉ា​សន្តិ​សុខ​” “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” “អ្នក​កាន់​សាសនា ​ស្វ័យ​បង្ការ​គ្រប់​គ្រង​” “បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​តាម​រយៈ​បណ្តាញ​សង្គម​ zalo” “ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​”។​ល។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​សេនា​ធិការ​ លើក​សំ​ណើ​ពង្រឹង​ និង​ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​ក្រុម​សន្តិ​សុខ​ប្រ​ជា​ជន​ចំ​នួន​ ៤.៥០០ ក្រុម​ សម្រុះ​សម្រួល​ចំ​នួន​ ៧០០ និង​កង​ប្រ​ជា​ការ​ពារ​ចំ​នួន​ ៩៥ ។​ មក​ទល់​ពេល​នេះ​ ស្ថាន​ភាព​សន្តិ​សុខ​នៅ​តាម​ឃុំ​នីមួយ​ៗ​តែង​ទទួល​បាន​លទ្ធ​ផល​ល្អ​ រាល់​បទ​ល្មើស​និង​ការ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ កាត់​បន្ថយ​បើ​ប្រៀប​នឹង​មុន​។​  តាម​ប្រ​សាសន៍​អនុសេនីយ៍​ឯក​ ឡេ​ផាក​តឹង​ដាក ប្រ​ធាន​នគរ​បាល​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ការ​ចាត់​នគរ​បាល​រៀប​រយ​ចុះ​មូលដ្ឋាន​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ធានា​ការ​ងារ​មុខ​ជំនាញ​ និង​វាង​វៃ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​។​ ពិសេស​ គឺ​ការ​ងារ​សើុប​អង្កេត​ គ្រប់​គ្រង​អប់រំ​មុខ​សញ្ញា​បំ​ពាន​ច្បាប់​ តែង​បាន​អនុវត្ត​ម៉ត់​ចត់​ និង​មាន​ប្រ​សិទ្ធ​ភាព​។​

វរសេនីយ៍​ឯក​ ផាម​ក្វឹក​វៀត​ នាយក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ឱ្យដឹង​៖ “ដំណាក់​កាល​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ នគរ​បាល​ខេត្ត​សុក​ត្រាំង​ តែង​ផ្សព្វ​ផ្សាយ​អនុវត្ត​ត្រូវ​តាម​បែប​បទ​ នាំ​មក​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ខ្ពស់​និង​សម្រេច​មុន​ពេល​កំ​ណត់​ ម្ល៉ោះ​ហើយ​បាន​ក្រសួង​នគរ​បាល​ស្ងើច​សរ​សើរ​។​ ម្យ៉ាង​ទៀត​កម្មា​ភិបាល​ដែល​បាន​ចាត់​មក​ទទួល​ភារ​កិច្ច​នៅ​មូល​ដ្ឋាន​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​នគរ​បាល​ខេត្ត​ជ្រើស​រើស​ រៀប​ចំ​ចាត់​ចែង​សម​ស្រប​ទៅ​តាម​មុខ​ជំនាញ​នឹង​លក្ខណៈ​ពិសេស​នៃ​ភូមិ​ភាគ​នីមួយ​ៗ​។​ ឆ្លង​តាម​រយៈ​នោះ​ ជម្នះ​បាន​នូវ​បញ្ហា​ប្រ​ឈម​ ភាព​ខ្វះ​ចន្លោះ​របស់​កម្លាំង​នគរ​បាល​ឃុំ​ពាក់​កណ្ដាល​ជំនាញ​ដូច​៖   ចំ​នួន​នគរ​បាល​មិន​លំ​នឹង​បញ្ឈប់​ការ​ងារ​ដោយ​ឯក​ឯង​ឬ​ក៏​មិន​ទាន់​បាន​បណ្តុះ​បណ្តាល​ហ្មត់​ចត់​។​ល។​ មក​ទល់​ពេល​នេះ​ រាល់​សូច​នាករ​អំពី​សុវត្ថិ​ភាព​ សន្តិ​សុខ​នៅ​តាម​ឃុំ​នានា​ ដែល​ចាត់​នគរ​បាល​រៀប​រយ​ចុះ​មក​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​ ស្ថាន​ភាព​បទ​ល្មើស​ ការ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​អំ​ពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់​ រួម​ចំ​ណែក​នាំ​មក​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​”៕

​ យី្វអាញ-លីសៀ

ចែករំលែកអត្ថបទ