27/06/2022 - 16:35

បង្ការ​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​ភ្លៀង​

តាម​ប្រ​សាសន៍ ​វេជ្ជ​បណ្ឌិត​ ត្រឿង​វ៉ាន់​យុង នាយក​រង​ទទួល​បន្ទុក​នៃ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ត្រា​វិញ​ នៅ​រដូវ​ភ្លៀង​ អា​កាស​ធាតុ​មាន​កម្រិត​សំ​ណើ​ម​ខ្ពស់​ ងាយ​នឹង​កើត​មាន​ជំងឺ​គ្រុន​ឈាម​លើ​កុមារ​ ម្ល៉ោះ​ហើយ​មជ្ឈ​មណ្ឌល​បាន​បង្កើន​កិច្ច​សហការ​ជា​មួយ​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​រួម​ជា​មួយ​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​។​

បង​ស្រី​ថាច់​ធី​ហ្វាង​ កំ​ពុង​ណែនាំ​កូន​លាង​ពាង​ទឹក​ដើម្បី​កម្ចាត់​ដង្កូវ​ទឹក​។​

ឆ្លង​តាម​រយៈ​នោះ​ មជ្ឈ​មណ្ឌល​អនុវត្ត​គោល​លំ​នាំ​ មិន​ទុក​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ ទើប​ប្រ​ឆាំង​នោះ​ទេ ពោល​គឺ​ផ្នែក​សុខា​ភិបាល​ មាន​ផែន​ការ​បង្ការ​ប្រ​ឆាំង​រាល់​ប្រ​ភេទ​ជំងឺ​ចាប់​ពីដើម​ឆ្នាំ​មក​ម៉្លេះ​ ក្នុង​នោះ​ ផ្តោត​ទៅ​លើ​ជំងឺ​គ្រុន​ឈាម​។​ ម្យ៉ាង​ទៀត​ មន្ទីរ​សុខា​ភិបាល​ សហការ​ជា​មួយ​នឹង​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ រាល់​ស្ថាប័ន​ព័ត៌​មាន​មហា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ដល់​ប្រ​ជា​ជន​ក្នុង​សហគមន៍ ពិសេស​គឺ​នៅ​តំ​បន់​ដែល​មាន​ទឹក​ភ្លៀង​ដក់ ឬ​ប្រ​ជា​ជន​តំ​បន់​ជន​បទ​ដែល​តែង​តែ​ត្រង​ទឹក​ភ្លៀង​ទុក​ប្រើ​ប្រាស់​ ប៉ុន្តែ​មិន​បាន​ចាប់​អា​រម្មណ៍​ពី​ដង្កូវ​ទឹក​កើត​ទៅ​ជា​មូស​បណ្តាល​ឱ្យ​កើត​ជំងឺ​គ្រុន​ឈាម​។​ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ និង​មាន​វិធាន​ការ​ដោះ​ស្រាយ​ដាច់​ខាត​ ខណៈ​សំ​បុក​រោគ​កើត​មាន​លើ​ភូមិ​សាស្ត្រ​។​

បង​ស្រី​ថាច់​ធី​ហ្វាង​ នៅ​ឃុំ​ហ្វា​ធ្វឹង​ ស្រុក​ចូវ​ថាញ់ ឱ្យដឹង​៖ “គ្រួ​សារ​ខ្ញុំ​មាន​កូន​តូច ម្ល៉ោះ​ហើយ​រដូវ​ភ្លៀង​ខ្ញុំ​តែង​លាង​ជម្រះ​ពាង​ទឹក​ ពិនិត្យ​មើល​ ប្រ​សិន​បើ​ឃើញ​មាន​ដង្កូវ​ទឹក​គឺ​ព្រ​លែង​ត្រី​ក្រឹម​ ឬ​គ្រប​គម្រប​ដោយ​ពាស​កៅ​ស៊ូ​ដើម្បី​កុំ​ឱ្យ​កើត​មូស។​ ខ្ញុំ​ក៏​បាន​កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​ចុះ​មក​ដល់​ផ្ទះ​ ណែនាំ​ពី​របៀប​បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ផង​ដែរ​ ហេតុ​នោះ​ ខ្ញុំ​ដឹង​វិធី​បង្ការ​ជំងឺ​ក្នុង​គ្រួ​សារ​។​ ខ្ញុំ​តែង​ក្រើន​រំលឹក​កូន​ចៅ​អនា​ម័យ​ផ្ទះ​សម្បែង​ ដេក​ដាក់​មុង​សូម្បី​ពេល​ថ្ងៃ​ អូស​រ​នាំង​ទ្វារ​បង្អួច បោស​សម្អាត​និង​ពិនិត្យ​ទ-ទឹក​ ព្រលែង​ត្រី​ទៅ​ក្នុង​ពាង​ទឹក​ ផ្លាស់​ទឹក​ ដុះ​លាង​ខាង​ក្នុង​ពាង​យ៉ាង​ហោច​ណាស់​ ១ដង/សប្តាហ៍​ ចៀស​វាង​មូស​ខាំ​ឆ្លង​ជំងឺ​គ្រោះ​ថ្នាក់​” ។​

លោក​ស្រី​គឹម​ធីបុប្ផា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​៖ “ឃុំ​មាន​ផែន​ការ​បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ក្នុង​រដូវ​ភ្លៀង​ និង​ចលនា​គណៈ​ ផ្នែក​អង្គ​ការ​មហា​ជន​នានា​ ក្នុង​នោះ​ ដំ​ណាក់​សុខា​ភិបាល​ធ្វើ​ជា​កម្លាំង​ស្នូល​ចុះ​ទៅ​ដល់​គ្រួ​សារនី​មួយ​ៗ​ ជូន​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ដោយ​ប្តេជ្ញា​ចិត្ត​ “គ្មាន​ដង្កូវ​ទឹក​ គ្មាន​ជំងឺ​គ្រុន​ឈាម​”។​ ជា​ពិសេស​ អំ​ពាវ​នាវ​ដល់​ប្រ​ជា​ជន​ ខណៈ​ពេល​ប្រើ​ប្រាស់​ឧបករណ៍​ តម្កល់​ទឹក​ភ្លៀង​ គប្បី​គ្រប​ឱ្យ​ជិត​ដើម្បី​កុំ​ឱ្យ​មូស​ញាស់​ពង​កើត​ដង្កូវ​ទឹក​ ហើយ​គប្បី​ប្រ​មែ​ប្រ​មូល​នូវ​សំ​ណល់​ប្រើ​ប្រាស់​ខាង​ក្រៅ​ដែល​មិន​ចាំ​បាច់​ មាន​ដក់​ទឹក​ភ្លៀង​ ទម្លាប់​ឱ្យ​ប្រ​ជា​ជន​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ដល់​កូន​ចៅ​យើង​ ពិសេស​គឺ​ក្នុង​រដូវ​ភ្លៀង​”៕​                    

                             សឺន​ម៉ាល័យ​ -លីសៀ

ចែករំលែកអត្ថបទ