ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង កំពុងជំរុញល្បឿនដំណើរការអនុវត្ត ពង្រីកប្រសិទ្ធភាពកម្មវិធីនិងគម្រោង សំដៅលើកកម្ពស់គុណភាពជីវភាពជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ អនុវត្តសម្រេចលក្ខឋានដែលនៅសេសសល់ ដើម្បីសម្រេចទិសដៅជនបទថ្មីត្រូវតាមល្បឿនដំណើរការ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅឃុំតឹងមី ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមក ដោះដូរពាណិជ្ជកម្មរបស់ប្រជាជន។
តាមប្រសាសន៍ លោកង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ឃុំសម្រេចលក្ខឋានជនបទថ្មីបាន ១៦/១៩។ ឯលក្ខឋានមិនទាន់សម្រេចកំពុងស្ថិតក្នុងដំណាក់កាលបង្ហើយ។ សម្រេចបានលទ្ធផលដូច្នេះ មួយផ្នែកគឺអាស្រ័យឃុំរវៀសរវៃក្នុងការគួបផ្សំកម្មវិធីគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកម្មវិធីគម្រោងនានាដែលមានលក្ខណៈដាច់ដោយឡែកទៅក្នុងកម្មវិធីទិសដៅជាតិនៃការកសាងជនបទថ្មី។ ជាក់ស្តែង ដូចជាកម្មវិធី ១៣៥ មានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បានផ្តុំកម្លាំងធ្វើឱ្យសុក្រឹតអគ្គិសនី ផ្លូវថ្នល់ អគារសិក្សា និងដំណាក់សុខាភិបាល ម្ល៉ោះហើយឃុំកសាងដោយការគួបផ្សំ បង្កើនកម្រិតសាលារៀនពីផែនការកសាងរឹងមាំឡើងកសាងសម្រេចបទដ្ឋានជាតិ។ អាស្រ័យភាពរវៀសរវៃនេះហើយ ទើបសាលារៀននៅតឹងមី ផ្តើមពីការនៅខ្វះខាត រៀនពឹង អាស្រ័យសាលារៀនដទៃ សព្វថ្ងៃបានឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់សិស្ស ខណៈប្រព័ន្ធសាលារៀនចាប់ពីមត្តេយ្យរហូតដល់អនុវិទ្យាល័យបានសម្រេចបទដ្ឋានជាតិ។
លោកសឺនក្វឹង នាយការិយាល័យគណៈជនជាតិខេត្តវិញឡុង ឱ្យដឹង៖ “តឹងមីជាឃុំ ១៣៥ ម្ល៉ោះហើយបានទទួលផលពីគោលនយោបាយដាច់ដោយឡែករបស់រដ្ឋជាច្រើន ដូច្នេះហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅតឹងមីមានភាពផ្លាស់ថ្មីច្រើន។ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានការអភិវឌ្ឍផ្លូវចុះទៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករត្រូវបានក្រាលបេតុង កៅស៊ូទាំងអស់”។ ផ្លូវថ្នល់ធ្វើទៅដល់ទីណា មាមីងដាំផ្កា ធ្វើរបង ធ្វើបង្គោលទង់ទៅដល់ទីនោះ។ ពូថាច់វិញ នៅភូមិតាមោង ឱ្យដឹង៖ “ដាំផ្កាលម្អនៅមុខផ្ទះ ធ្វើឱ្យដងផ្លូវមានសោភណភាពស្រស់ស្អាត យើងឃើញក៏សប្បាយភ្នែកផងដែរ”។
បងស្រីថាច់ធីសារ៉ួ អនុប្រធានភូមិតាធាយ ឱ្យដឹង៖ អាស្រ័យកម្មវិធីឱ្យបុលទុនអនុគ្រោះ និងកម្មវិធីឧបត្ថម្ភគោមេ។ល។ ទើបគ្រួសារជាច្រើនក្នុងភូមិ មានដើមទុនប្រកបការងាររកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រ ក្នុងនោះមានគ្រួសារបងថាច់ញឿង ថាច់ថនជាដើម។ បងថាច់ញឿង ឱ្យដឹង៖ “ខ្ញុំបានសមាគមកសិករភូមិឧទ្ទេសនាមឱ្យបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ម្ល៉ោះហើយមានដើមទុនដាំត្រសក់។ ខ្ញុំដាំប៉ុន្មានរដូវមកហើយ រដូវណាក៏កាក់កប នេះក៏អាស្រ័យមានការជំនួយបច្ចេកទេសពីកម្មាភិបាលកសិកម្មឃុំ និងបងប្អូនសមាជិកដែលមានបទពិសោធន៍។ បានចាកផុតពីភាពក្រីក្រ ម្ល៉ោះហើយខ្ញុំបម្រុងនឹងជួលដីស្រែបន្ថែមដើម្បីពង្រីកការដាំដុះ”៕
ហាថាញ-លីសៀ