ខេត្តសុកត្រាំង សកម្មផ្សព្វផ្សាយនូវវិធានការបង្ការ ប្រឆាំងជំងឺរាតត្បាត មានដូច ជំងឺគ្រុនឈាមនិងជំងឺពងដៃជើងមាត់ ដោយសារបច្ចុប្បន្នករណីកើតជំងឺលើភូមិសាស្រ្តកំពុងតែកើនឡើង។
ថ្នាក់ដឹកនាំភូមិភាគនានាចុះណែនាំប្រជាជនសម្អាតពាងទឹក និងព្រលែងត្រី ៧ ពណ៌ ដើម្បីកម្ចាត់ដង្កូវទឹក បង្ការជំងឺគ្រុនឈាម។
យោងតាមវេជ្ជបណ្ឌិតត្រឹងវ៉ាន់យ៉ុង ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ នាយករងមន្ទីរសុខាភិបាលខេត្តសុកត្រាំង បានព្យាករណ៍ថា ស្ថានភាពជំងឺគ្រុនឈាមនឹងវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងរដូវវស្សា ដោយដង់ស៊ីតេនៃសត្វល្អិត និងប្រភេទមេរោគប្រែប្រួល ជាលក្ខណៈអំណោយផលសម្រាប់ជំងឺគ្រុនឈាមកើតរាលដាលខ្លាំង។ ជំងឺពងដៃជើងមាត់ ក៏កើនឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ កំពុងអនុវត្តយ៉ាងសកម្មនូវវិធានការដើម្បីបង្ការ ប្រឆាំងជំងឺរាតត្បាត។ ហ្វឹកហាត់ការងារបង្ការ ប្រឆាំងជំងឺរាតត្បាត និងការកំណត់ដឹងពីរោគសញ្ញានៃជំងឺគ្រុនឈាម និងជំងឺពងដៃជើងមាត់។ ទន្ទឹមនឹងនោះ ចង្អុលការដល់ភូមិភាគនានាបង្កើនការផ្សព្វផ្សាយនូវការងារបង្ការប្រឆាំងជំងឺដល់ប្រជាជន; បើកយុទ្ធនាការកម្ចាត់ដង្កូវទឹក កម្ចាត់សម្បុករោគតូចៗដើម្បីកុំឱ្យរាលដាល។ វេជ្ជបណ្ឌិត ត្រឹងវ៉ាន់យុ៉ង មានប្រសាសន៍៖ “ អាស្រ័យអនុវត្តល្អនូវការងារបង្ការ ទើបជំងឺរាតត្បាតបានថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្បុករោគដែលផ្ទុះឡើងស្ថិតនៅក្រោមការគ្រប់គ្រង។ មជ្ឈមណ្ឌលសុខាភិបាលស្រុក ទីរួមខេត្ត ក្រុង និងឃុំ សង្កាត់ ទីប្រជុំជន កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីម្ចាស់ការបង្ការ ប្រឆាំងជំងឺរាតត្បាត មិនឱ្យសម្បុករោគធំៗកើតមានឡើង និងធានាសុខភាពជូនប្រជាជន។
គ្រូពេទ្យលីតារា អនុប្រធានដំណាក់សុខាភិបាលភូមី ស្រុកមីទូ បានឲ្យដឹង៖ នៅលើភូមិសាស្រ្តឃុំមានជំងឺគ្រុនឈាមចំនួន ២ ករណី និងជំងឺពងដៃជើងមាត់ ៦ ករណី ហើយស្ថានភាពជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង។ ដំណាក់សុខាភិបាលឃុំ បានសហការនឹងសហការីសុ ខាភិបាលភូមិនានា ធ្វើការផ្សព្វផ្សាយ ពិគ្រោះ និងណែនាំពីរបៀបបង្ការជំងឺគ្រុនឈាម និងជំងឺពងដៃជើងមាត់ ដើម្បីប្រជាជនម្ចាស់ការបង្ការជំងឺ។
វេជ្ជបណ្ឌិតត្រឹងវ៉ាន់យុ៉ង បានផ្តល់អនុសាសន៍៖ “ប្រជាជនគប្បីសកម្មអនុវត្តនូវវិធានការបង្ការ ប្រឆាំងជំងឺ ដូចដេកដាក់មុង ព្រលែងត្រី ៧ ពណ៌ក្នុងពាងទឹក ផ្កាប់ខាប់ ក្រឡដែលជាប់ទឹក។ នៅពេលក្នុងផ្ទះមានមនុស្សគ្រុនក្តៅច្រើនថ្ងៃមិនបាត់ សូមទៅកាន់មណ្ឌលសុខាភិបាលជិតបំផុត ដើម្បីគ្រូពេទ្យពិនិត្យ និងពិគ្រោះពីរបៀបព្យាបាល។ បំផុតគឺផ្ទះដែលមានកូនក្មេង គប្បីលាងដៃជាមួយសាប៊ូ និងសម្លាប់មេរោគឱ្យបានញឹកញាប់។ នៅពេលកុមារមានរោគសញ្ញាគ្រុនក្តៅ ឬពងបែកនៅលើ ដៃ ជើង មាត់ គប្បីនាំទៅកាន់មណ្ឌលសុខាភិបាល ដើម្បីគ្រូពេទ្យពិនិត្យនិងពិគ្រោះពីរបៀបព្យាបាល៕
យុីអាញ-សុផល