កន្លងរយៈពេលពីរឆ្នាំអនុវត្តគម្រោងកសាងបាកលីវ ក្លាយជាមជ្ឈមណ្ឌលផ្នែកឧស្សាហកម្មបង្គា ទូទាំងប្រទេស ផ្នែកបង្គារបស់ខេត្តមានការកើនឡើងលើគ្រប់វិស័យ។
ទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់នៅខេត្តបាកលីវ នាំមកនូវគុណភាពនិង
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
យោងតាមលោកលឺវហ្វាងលី ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ ឱ្យដឹង៖ ខេត្តកំពុងជំរុញការអភិវឌ្ឍចិញ្ចឹមបង្គា ជាមួយនឹងទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចីរភាព ដូចជា៖ ការចិញ្ចឹមបង្គាប្រពលវប្បកម្ម ពាក់កណ្តាលប្រពលវប្បកម្ម; បង្គា-ព្រៃ, បង្គា-ស្រូវ។ ដោយឡែកទម្រង់ចិញ្ចឹមបង្គាបែបទំនើបដោយប្រើបច្ចេកវិទ្យាខ្ពស់ មានការរីកចម្រើនយ៉ាងឆាប់រហ័សបើប្រៀបនឹងឆ្នាំ ២០១៩ ដោយមានក្រុមហ៊ុន អង្គភាពចំនួន ២៥ និងប្រជាជន ៦៥៧ គ្រួសារកំពុងវិនិយោគលើផ្ទៃដីជិត ៤.០០០ ហិកតា កើន ២៩០% បើប្រៀបនឹងឆ្នាំ ២០១៩។ ចំណុចលេចធ្លោនៃគម្រោងចិញ្ចឹមបង្គានេះ គឺមានប្រសិទ្ធភាពទាំងទិន្នផលនិងគុណភាព ដោយទិន្នផលកើនពី១០-១៥ ដងបើប្រៀបនឹងការចិញ្ចឹមបង្គាធម្មតា។
ខេត្តបាកលីវ បច្ចុប្បន្នមានមូលដ្ឋានផលិត និងជួញដូរពូជបង្គាចំនួន ៣៤៩ (ពលានុភាព ពី ៣២-៣៥ ពាន់លាន post/ឆ្នាំ); មូលដ្ឋានផលិតពូជបង្កងសាវទាវ (ពលានុភាពប្រមាណ ៨០០លាន post/ឆ្នាំ ដោយទិន្នផល ៦០០ លាន កូន/ឆ្នាំ)។ ក្នុងនោះ មានអាជីវកម្មជាច្រើនផលិតពូជបង្គាខ្នាតធំ គុណភាពខ្ពស់ ដូចជា៖ ក្រុមហ៊ុនភាគហ៊ុនវៀតអ៊ុកបាកលីវ ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វវៀតណាម-សាខាបាកលីវ ២ ក្រុមហ៊ុនគីមសា យ៉ឿងហ៊ុង ខាញ់ហុង...បានរួមចំណែកក្នុងការនាំយកពូជបង្គាមានគុណភាពខ្ពស់សម្រេចជាង ៧០% នៃតម្រូវការអ្នកចិញ្ចឹមបង្គាក្នុងនិងក្រៅខេត្ត។ លោកលឺវហ្វាងលី ឱ្យដឹង៖ “មណ្ឌលកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍន៍បង្គាបាកលីវ បច្ចុប្បន្ន បានកសាងសម្រេចរួចរាល់ដំណាក់កាលទី ១ និងអនុវត្តសម្រេចរួចរាល់បែបបទ ឯកសារដើម្បីផ្សព្វផ្សាយអនុវត្តដំណាក់កាលទី ២។ គិតមកដល់បច្ចុប្បន្ន ជ្រើសរើសបានអាជីវកម្មចំនួន ៩ សម្រាប់វិនិយោគ; ក្នុងនោះមានអាជីវកម្មចំនួន ៤ បានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការប្រជាជនខេត្ត ផ្ដល់លិខិតទទួលស្គាល់ជាអាជីវកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។ មានរោងចក្រកែច្នៃជលផលចំនួន ៤៥ ដោយពលានុភាពជាង ២០០.០០០ តោន/ឆ្នាំ”។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ផាមវ៉ាន់ទេវ អះអាង៖ ភារកិច្ចកសាងបាកលីវ ក្លាយជាមជ្ឈមណ្ឌលផ្នែកឧស្សាហកម្ម បង្គាទូទាំងប្រទេស គឺជាភារកិច្ចការនយោបាយដ៏ធំ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចំពោះខេត្តបាកលីវ។ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការរៀបចំឡើងវិញនូវផ្នែកកសិកម្ម កើនឡើងរហ័សទាំងទិន្នផលនិងបរិមាណ បង្កើនគុណភាពនិងនិរន្តរភាពផ្សារភ្ជាប់នឹងការច្នៃ ការលក់ផលិតផល និងការការពារបរិស្ថាន; ឆ្ពោះទៅរកការបង្កើតយីហោ “បង្គាជ្រះបាកលីវ”៕
យ៉ីអាញ-ទីទុយ