គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបដាក់ចេញផែនការលេខ ១១៩/KH-UBND ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដូសជំរុញលើកទី ២ (ដូសទី៤) លើភូមិសាស្ត្រកឹងធើ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងកឹងធើ ចាក់វ៉ាក់សាំងដូសជំរុញឱ្យសមាជិក
ក្លិបកម្មាភិបាលចូលនិវត្តន៍។
ជាក់ស្តែង មុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំងគឺ អ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ; អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលមានភាពសុាំចុះខ្សោយ ពីកម្រិតមធ្យមទៅកម្រិតធ្ងន់; មនុស្សដែលស្ថិតក្នុងក្រុមហានិភ័យខ្ពស់ប្រឈមនឹងជំងឺ COVID-១៩ ដូច៖ កម្មាភិបាលសុខាភិបាល កម្មាភិបាលជួរមុខ កម្មករ និយោជិតដែលធ្វើការនៅមណ្ឌលឧស្សាហកម្ម ។ល។ ករណីផ្សេងៗទៀតយោងតាមការណែនាំបំពេញបន្ថែមរបស់ក្រសួងសុខាភិបាល (ប្រសិនបើមាន) និងមុខសញ្ញាដទៃទៀត អាស្រ័យគណៈកម្មាធិការប្រជាជនក្រុងកំណត់។
ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដូសជំរុញលើកទី២ នឹងត្រូវបានផ្សព្វផ្សាយបន្ទាប់ពីក្រុងទទួលបានការផ្គត់ផ្គង់វ៉ាក់សាំង ពីក្រសួងសុខាភិបាល។ វិសាលភាពផ្សព្វផ្សាយនៅគ្រប់ភូមិភាគ លើភូមិសាស្ត្រក្រុង។ រូបភាពនៃការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង កំណត់នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋនិងក្រៅរដ្ឋដែលគ្រប់លក្ខណៈសម្បត្តិ និងទីតាំងចាក់វ៉ាក់សាំងចល័ត។
ប្រភេទវ៉ាក់សាំង៖ វ៉ាក់សាំង mRNA (វ៉ាក់សាំងផលិតដោយ Pfizer ឬ Moderna); វ៉ាក់សាំង AstraZeneca ផលិត; វ៉ាក់សាំងប្រភេទ ដូចគ្នានឹងដូសទី ៣ (ដូសជំរុញលើកទី១)។ ចន្លោះពេលចាក់វ៉ាក់សាំងយ៉ាងហោចណាស់ គឺ ៤ ខែ បន្ទាប់ពីចាក់ដូសទី ៣ (ដូសជំរុញ លើកទី១); ចំពោះអ្នកឆ្លងជំងឺ COVID-១៩ បន្ទាប់ពីចាក់ដូសទី ៣ ពន្យាពេល ៣ ខែ បន្ទាប់ពីឆ្លងជំងឺ COVID-១៩។
គ្រប់ស្ថាប័ន អង្គភាព អង្គការអាជីវកម្ម គប្បីម្ចាស់ការត្រួតពិនិត្យ ធ្វើបញ្ជីឈ្មោះកម្មករ និយោជិតគ្រប់លក្ខណៈចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដូសជំរុញលើកទី ២ ផ្ញើទៅស្ថាប័នគ្រប់គ្រងផ្ទាល់ ដើម្បីសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលនៅកន្លែងដែលអង្គភាពបោះទីតាំង រៀបចំចាក់ឱ្យកម្មករ និយោជិត។ គណៈកម្មាធិការប្រជាជនសង្កាត់ ឃុំ ទីប្រជុំជនធ្វើបញ្ជីឈ្មោះប្រជាជនដែលស្ថិតក្នុងក្រុមមុខសញ្ញាគ្រប់លក្ខណៈចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដូសជំរុញលើកទី ២ ដើម្បីរៀបចំចាក់វ៉ាក់សាំងនៅភូមិភាគ។
មូលដ្ឋានពិនិត្យជំងឺធ្វើបញ្ជីឈ្មោះអ្នកជំងឺដែលកំពុងថែទាំ ព្យាបាលនៅអង្គភាព; រៀបចំចាក់ថ្នាំបង្ការតាមការណែនាំរបស់ផ្នែកជំនាញ បើសិនគ្រប់លក្ខណៈចាក់វ៉ាក់សាំងតាមសេចក្តីកំណត់។ មូលដ្ឋានសុខាភិបាល ធ្វើបញ្ជីឈ្មោះកម្មករនិយោជិតដែលធ្វើការនៅអង្គភាពដើម្បីរៀបចំចាក់វ៉ាក់សាំង (បើសិនមូលដ្ឋានសុខាភិបាល គ្រប់លក្ខណៈចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩) ធានាមនុស្សគ្រប់លក្ខណៈចាក់វ៉ាក់សាំងបង្ការ ១០០% ត្រូវចាក់គ្រប់ដូសមូលដ្ឋាន ដូសជំរុញលើកទី ១ និងដូសជំរុញលើកទី ២; ក្នុងករណីមិនទាន់គ្រប់លក្ខណៈចាក់វ៉ាក់សាំងបង្ការ គប្បីម្ចាស់ការសហការជាមួយនឹងមូលដ្ឋានសុខាភិបាល ដើម្បីចាក់ឱ្យកម្មករ និយោជិត។
មណ្ឌលគាំពារសង្គម មណ្ឌលផ្តាច់គ្រឿងញៀនដែលគ្រប់គ្រង ព្យាបាលអ្នកឆ្លងជំងឺ HIV ធ្វើបញ្ជីឈ្មោះអ្នកជំងឺគ្រប់លក្ខណៈចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដូសជំរុញលើកទី ២ ផ្ញើទៅស្ថាប័នគ្រប់គ្រងផ្ទាល់ ដើម្បីសហការជាមួយនឹងផ្នែកសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឱ្យអ្នកជំងឺ។
មូលដ្ឋានផលិត ធ្វើអាជីវកម្មក្នុងនិងក្រៅមណ្ឌលកែច្នៃផលិតនិងឧស្សាហកម្ម ធ្វើបញ្ជីឈ្មោះ រៀបចំចាក់វ៉ាក់សាំងបង្ការឱ្យកម្មករ និយោជិត ១០០%។
គ្រប់អង្គភាពនិងអង្គការបន្តការ “សម្អាត” ទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ និងផ្សព្វផ្សាយចុះហត្ថលេខាបញ្ជាក់ “លិខិតឆ្លងដែនវ៉ាក់សាំង”។
ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដូស ជំរុញលើកទី ២ (ដូសទី ៤) សំដៅធានាអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ បង្កភាពសុាំប្រកបដោយនិរន្តរភាពដល់មុខសញ្ញាប្រឈមហានិភ័យ និងសហគមន៍តាមសំណូមពររបស់ក្រសួងសុខាភិបាល។ រៀបចំចាក់ឱ្យអស់ចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដែលក្រសួងសុខាភិបាលបែងចែកក្នុងរយៈពេលឆាប់ៗ ធានាចំមុខសញ្ញា សុវត្ថិភាព ប្រសិទ្ធភាព យុត្តិធម៌ក្នុងការទទួលយកវ៉ាក់សាំងរបស់ប្រជាជន៕
ដ្វងលី-មុនី