07/06/2022 - 09:29

កឹង​ធើ ផ្សព្វ​ផ្សាយ​ផែន​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២២

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​ផែន​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២២ (សម័យ​ប្រ​ឡង​)។​

ម៉ោង​រៀន​របស់​សិស្ស​ថ្នាក់​ ១២ នៅ​វិទ្យា​ល័យ​ប៊ិញ​ធ្វី។​

ផែន​ការ​ សំ​ដៅ​បញ្ជ្រាប​និង​អនុវត្ត​សព្វ​គ្រប់​នូវ​សំ​ណូម​ពររបស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ស្តីពី​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​; ប្រើ​ប្រាស់​លទ្ធ​ផល​នៃ​សម័យ​ប្រ​ឡង​នេះ​ ដើម្បី​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​វិទ្យា​ល័យ​ជូន​សិស្ស​ដែល​បាន​រៀន​បញ្ចប់​កម្ម​វិធី​សិក្សា​ថ្នាក់​ ១២ ត្រូវ​តាម​លក្ខន្តិកៈ​ប្រ​ឡង​; ទន្ទឹម​នឹង​នោះ​ វាយ​តម្លៃ​លទ្ធ​ផល​សិក្សា​របស់​សិស្ស​ តាម​ទិស​ដៅ​អប់រំ​របស់​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​កម្រិត​វិទ្យា​ល័យ​ កម្ម​វិធី​អប់រំ​ជា​ប្រ​ចាំ​កម្រិត​វិទ្យា​ល័យ​ និង​ផ្តល់​លទ្ធ​ផល​នៃ​សម័យ​ប្រ​ឡង​ ដើម្បី​សិស្ស​ចុះ​ឈ្មោះ​ពិនិត្យ​ជម្រើស​ចូល​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​។​

ក្រុង​សំ​ណូម​ពរ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​នយោ​បាយ​-សង្គម​នានា​ សហការ​ស្អិត​ល្មួត​រៀប​ចំ​អនុវត្ត​សម័យ​ប្រ​ឡង​ឱ្យ​បាន​ល្អ​; បំ​ផុត​ គឺ​ការ​ផ្សព្វ​ផ្សាយ​ពីសម័យ​ប្រ​ឡង​; ត្រៀម​បម្រុង​សព្វ​គ្រប់​នូវ​លក្ខណៈ​អំពី​មូល​ដ្ឋាន​សម្ភារៈ​ ថវិកា​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​; ពិសេស​ យក​ចិត្ត​ទុក​ដាក់​បំ​ពាក់​ឧបករណ៍​បច្ចេក​ទេស​តាម​ការ​ណែ​នាំ​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ ដើម្បី​ឃ្លាំ​មើល​សកម្ម​ភាព​អនុរក្ស​ កែវិញ្ញា​សា បង្កើន​លក្ខណៈ​បើក​ចំ​ហ តម្លា​ភាព​រាល់​ផ្នែក​នៃ​សម័យ​ប្រ​ឡង​; ជ្រើស​រើស​បុគ្គ​លិក​ដែល​មាន​សីល​ធម៌​ សមត្ថ​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​ចូល​រួម​គ្រប់​ផ្នែក​នៃ​ដំណាក់​ការ​រៀប​ចំ​ប្រ​ឡង​ត្រូវ​តាម​លក្ខន្តិកៈ​ និង​ដាក់​មណ្ឌល​ប្រ​ឡង​ឱ្យ​ងាយ​ស្រួល​បំ​ផុត​ដល់​បេក្ខ​ជន​ជា​ដើម​។​

បច្ចុប្បន្ន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ មាន​សេចក្តី​សម្រេច​ បង្កើត​គណៈ​ចង្អុល​ការ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២២ អា​ស្រ័យ​ លោក​យឿង​តឹង​ហៀង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ធ្វើ​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​។​

សម័យ​ប្រ​ឡង​ឆ្នាំ​ ២០២២ នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពីថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៩ ខែក​ក្កដា​ ក្នុង​នោះ​ បេក្ខ​ជន​មក​កាន់​បន្ទប់​ប្រ​ឡង​ធ្វើ​បែប​បទ​ចូល​ប្រ​ឡង​នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា​៕​

                        ប៊ិច​ង៉ុក​-វិមាន​

ចែករំលែកអត្ថបទ