30/05/2022 - 10:16

បំ​ពាន​ច្បាប់​ស្ដី​ពីសុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ ត្រូវ​ពិន័យ​ធ្ងន់​

ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល ដែល​មិន​ធានា​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ ធ្វើ​អា​ជីវ​កម្ម​សេវា​ភោជ​នីយដ្ឋាន​គ្មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​នឹង​ត្រូវ​ពិន័យ​ធ្ងន់​។

 ក្រុម​ត្រួត​ពិនិត្យ​អន្តរ​ផ្នែក​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ក្រុង​កឹង​ធើ ចុះ​ត្រួត​ពិនិត្យ​នៅ​ក្រុម​ហ៊ុន​ចំ​កាត់​ចែក​ចាយ​ H.M.N។​ រូប​ថត​៖ ដងលី

អនុក្រឹត្យ​លេខ​ ១២៤/២០២១/NĐ-CP វិសោ​ធកម្ម​មា​ត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​លេខ​ ១១៥/ ២០១៨/NĐ-CP របស់​រដ្ឋា​ភិបាល​ បាន​កំ​ណត់​ពីការ​ផាក​ពិន័យ​រដ្ឋ​បាល​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​និង​អនុក្រឹត្យ​លេខ​ ១១៧/២០២០ /NĐ-CP របស់​រដ្ឋា​ភិបាល​ បាន​កំ​ណត់​ពីការ​ផាក​ពិន័យ​រដ្ឋ​បាល​ក្នុង​វិស័យ​សុខា​ភិបាល​មាន​ការ​កំ​ណត់​យ៉ាង​ច្បាស់​ចំ​ពោះ​ការ​ធ្វើ​អា​ជីវ​កម្ម​ ភោជ​នីយដ្ឋាន​ គ្មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ឬ​មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ដែរ​ ប៉ុន្តែ​អស់​សុពល​ភាព​ លើក​លែង​តែ​ករណី​មិន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ត្រូវ​មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ អាច​នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ចាប់​ពី ២០-៣០ លាន​ដុង​។​

ចំ​ពោះ​ការ​ផលិត​ និង​ជួញ​ដូរ​ម្ហូប​អា​ហារ​ដោយ​គ្មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ ឬ​មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ ម្ហូប​អា​ហារ​ដែរ​ ប៉ុន្តែ​អស់​សុពល​ភាព​ លើក​លែង​តែ​ករណី​មិន​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ត្រូវ​មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ចាប់​ពី ៣០-៤០ លាន​ដុង​។​ ពិន័យ​ជា​ទឹក​ប្រាក់​ ចាប់​ពី ៤០-៦០ លាន​ដុង​ចំ​ពោះ​ទង្វើ​ ដូច​ជា​៖ ផលិត​ម្ហូប​អា​ហារ​ការ​ពារ​សុខ​ភាព​ តែគ្មាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ពីមូល​ដ្ឋាន​គ្រប់​លក្ខណៈ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ តាម​តម្រូវ​ការ​នៃ​ការ​ផលិត​កម្ម​ល្អ​ (GMP) ឬ​មាន​វិញ្ញា​បន​បត្រ​ GMP ប៉ុន្តែ​អស់​សុពល​ភាព​ លើក​លែង​តែករណី​ផលិត​ម្ហូប​អា​ហារ​ ការ​ពារ​សុខ​ភាព​តាម​ខ្សែ​សង្វាក់ផលិត​ឱសថ​ ឱសថ​បុរា​ណ ឬ​ក៏​ករណី​ផ្សេង​ៗ​ទៀត​តាម​កំ​ណត់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​; ធ្វើ​ពាណិជ្ជ​កម្ម​និង​ដាក់​លក់​លើ​ទីផ្សារ​នូវ​ផលិត​ផល​ម្ហូប​អា​ហារ​ការ​ពារ​សុខ​ភាព​ដែល​ផលិត​ក្នុង​ប្រ​ទេស​ ឬ​នាំ​ចូល​ពីប្រ​ទេស​ក្រៅ​ ដែល​បាន​ផ្តល់​លិខិត​ទទួល​ស្គាល់​ប្រ​កាស​ថា​សម​ស្រប​នឹង​ការ​កំ​ណត់​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ ឬ​ក៏​លិខិត​ទទួល​ចុះ​ឈ្មោះ​ប្រ​កាស​ផលិត​ផល​មុន​ថ្ងៃ​ទី ១ ខែកក្កដា​ ឆ្នាំ​ ២០២១ ដែល​មិន​អនុវត្ត​ការ​បំ​ពេញ​បន្ថែម​វិញ្ញា​បន​បត្រ​ GMP ឬ​ក៏​វិញ្ញា​បន​បត្រ​ប្រ​ហាក់​ប្រ​ហែល​មុន​នឹង​ផលិត​។​

ដើម្បី​ការ​ងារ​គ្រប់​គ្រង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​នោះ​ ទន្ទឹម​នឹង​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ រាល់​បទ​ល្មើស​ពីសំ​ណាក់​ផ្នែក​សមត្ថ​កិច្ច​ជាង​អ្នក​ណា​ទាំង​អស់​ គឺ​អ្នក​ប្រើ​ប្រាស់​ គប្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ធានា​សុវត្ថិ​ភាព​ ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ការ​ផ្សាយ​លក់​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​; គួរ​ជ្រើស​ទិញ​ផលិត​ផល​ម្ហូប​អា​ហារ​នៅ​អា​សយដ្ឋាន​ដែល​គួរ​ទុក​ចិត្ត​ ផលិត​ផល​មាន​ប្រ​ភព​ច្បាស់​លាស់​ ដើម្បី​ធានា​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​៕​

                            ហ្វាង​អៀង​ (សរុប​)-មុនី​  ​ 

ចែករំលែកអត្ថបទ