ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខាយ បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៣/២០២២/QĐ-TTg ស្ដីពីការអនុវត្តគោលនយោបាយជំនួយធានារ៉ាប់រងកសិកម្ម មុខសញ្ញាបានជំនួយថវិកាធានារ៉ាប់រងកសិកម្ម រួមមានប្រភេទដំណាំ៖ ស្រូវ កៅស៊ូ ម្រេច ស្វាយចន្ទី កាហ្វេ; សត្វចិញ្ចឹមរួមមាន៖ គោ ក្របី ជ្រូក; វារីវប្បកម្មរួមមាន ៖ បង្គានាគ បង្គាជើងស និងត្រីប្រា។
កសិករនៅស្រុកទ្រីតូង (អាងយ៉ាង) ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ ថាញឡុង
បុគ្គលផលិតកម្មកសិកម្មស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ តាមសេចក្ដីកំណត់ដែលចែងក្នុងអនុក្រឹត្យលេខ ០៧/២០២១/NĐ-CP ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល បានកំណត់ពីបទដ្ឋានក្រពហុទិស ដំណាក់កាល ២០២១-២០២៥ និងរាល់ឯកសារធ្វើវិសោធនកម្ម ជំនួស (ប្រសិនបើមាន) ត្រូវបានជំនួយកម្រិតខ្ពស់បំផុតតាមសេចក្ដីកំណត់ត្រង់ប្រការ ១ មាត្រា ១៩ អនុក្រឹត្យលេខ ៥៨/២០១៨/NĐ-CP និងរាល់ឯកសារធ្វើវិសោធនកម្ម ជំនួស (ប្រសិនបើមាន)។ តាមរយៈនោះ កម្រិតជំនួយខ្ពស់បំផុតគឺ ៩០% នៃថវិកាធានារ៉ាប់រងកសិកម្ម។
បុគ្គលផលិតកម្មកសិកម្មមិនស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ដូចពោលខាងលើ បានជំនួយកម្រិតខ្ពស់បំផុត តាមសេចក្ដីកំណត់ត្រង់ប្រការ ២ មាត្រា ១៩ អនុក្រឹត្យលេខ ៥៨/២០១៨/NĐ-CP និងរាល់ឯកសារធ្វើវិសោធនកម្ម ជំនួស (ប្រសិនបើមាន)។ តាមរយៈនោះ កម្រិតជំនួយខ្ពស់បំផុតគឺ ២០% នៃថវិកាធានារ៉ាប់រងកសិកម្ម។
អង្គការផលិតកម្មកសិកម្ម ត្រូវបានជំនួយកម្រិតខ្ពស់បំផុតតាមសេចក្ដីកំណត់ត្រង់ប្រការ ៣ មាត្រា ១៩ អនុក្រឹត្យលេខ ៥៨/២០១៨/NĐ-CP និងរាល់ឯកសារដែលធ្វើវិសោធនកម្ម ជំនួស (ស្មើនឹង ២០% នៃថវិកាធានារ៉ាប់រងកសិកម្ម) ខណៈពេលឆ្លើយតបគ្រប់សព្វតាមសេចក្ដីកំណត់ដូចខាងក្រោម៖ អាជីវកម្មបានបង្កើតតាមច្បាប់អាជីវកម្ម ឬសហករណ៍ដែលបានបង្កើតតាមច្បាប់សហករណ៍; មានចុះកិច្ចសន្យា ចងសម្ព័ន្ធផ្សារភ្ជាប់ជាមួយនឹងផលិតផលកសិកម្ម គឺជាមុខសញ្ញាបានទទួលផលពីគោលនយោបាយជំនួយធានារ៉ាប់រងកសិកម្ម ស្របតាមសេចក្ដីកំណត់ត្រង់មាត្រា ៤ និងមាត្រា ៥ អនុក្រឹត្យលេខ ៩៨/២០១៨/NĐ-CP ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៨ របស់រដ្ឋាភិបាល ស្តីពីគោលនយោបាយលើកទឹកចិត្តអភិវឌ្ឍន៍សហករណ៍ ចងសម្ព័ន្ធក្នុងការផលិតនិងលក់ផលិតផលកសិកម្ម និងរាល់ឯកសារធ្វើវិសោធនកម្ម និងជំនួស (ប្រសិនបើមាន)។ មានផលិតផលកសិកម្ម គឺមុខសញ្ញានឹងបានទទួលផលពីគោលនយោបាយជំនួយធានារ៉ាប់រងកសិកម្មបានទទួលស្គាល់ធានាគុណភាពនិងភូតគាមអនាម័យរបស់ស្ថាប័នសមត្ថកិច្ច ឬបានទទួលស្គាល់ជាអាជីវកម្មកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ស្របតាមច្បាប់ស្តីពីលក្ខឋាន សមត្ថកិច្ច លំដាប់លំដោយ និងបែបបទសម្រាប់ការទទួលស្គាល់អាជីវកម្មកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។
សេចក្តីកំណត់ក៏បានចែងច្បាស់ពីហានិភ័យ ដោយគ្រោះធម្មជាតិ ជំងឺរាតត្បាតត្រូវបានធានារ៉ាប់រងជំនួយ។ មិនជំនួយហានិភ័យជំងឺរាតត្បាតចំពោះដំណាំកៅស៊ូ ម្រេច ស្វាយចន្ទី កាហ្វេ បង្គានាគ បង្គាជើងស និងត្រីប្រា។
ភូមិសាស្រ្តបានជំនួយថវិកាធានារ៉ាប់រងកសិកម្ម៖ ចំពោះការផលិតស្រូវរួមមាន ៧ ខេត្ត ក្នុងនោះ តំបន់វាលរាបទន្លេគឺវឡុង មានខេត្តអាងយ៉ាងនិងដុងថាប។ ចំពោះដំណាំកៅស៊ូមាន ៨ ខេត្ត; ដំណាំកាហ្វេមាន ៧ ខេត្ត; ដំណាំម្រេចមាន ៦ ខេត្ត; ដំណាំស្វាយចន្ទីមាន ៦ ខេត្ត។ សម្រាប់ការចិញ្ចឹមគោ ក្របី មានខេត្ត ក្រុងចំណុះមជ្ឈិមចំនួន ១១។ ចំពោះការចិញ្ចឹមជ្រូក មានខេត្ត ក្រុងចំណុះមជ្ឈិមចំនួន ៩។ ចំពោះការចិញ្ចឹមបង្គានាគ បង្គាជើងស ត្រីប្រា មានខេត្តចំនួន៥ នោះគឺ បេនត្រែ ត្រាវិញ សុកត្រាំង បាកលីវ និងកាម៉ាវ។
រយៈពេលអនុវត្តជំនួយថវិកាធានារ៉ាប់រងកសិកម្ម ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ផុតថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥៕
យោង៖ TTXVN-ថាច់ធី