គណៈបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់តាំងពិធីបំផុសចលនាវគ្គប្រឡងប្រណាំងចំណុចខ្ពស់ ជាមួយប្រធានបទ “ផឹកទឹកនឹកប្រភព តបស្នងសងគុណដល់អ្នកមានសគុណចំពោះបដិវត្តន៍” និងពិធីរំលឹកខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំ ទិវាយុទ្ធជនពលី ពិការ (២៧ /៧ /១៩៤៧-២៧/ ៧/ ២០២២)។
អ្នកតំណាងចូលរួមពិធីបំផុសចលនាវគ្គប្រឡងប្រណាំង។
ខ្លឹមសារនៃការប្រឡងផ្តោតចំពោះការជំរុញមាំការងារអប់រំ និងផ្សព្វផ្សាយពីប្រពៃណី “ផឹកទឹកនឹកប្រភព” “តបស្នងសងគុណ” របស់ជនជាតិ និងកងទ័ព អំពីគោលនយោបាយដល់អ្នកមានសគុណចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ ជំរុញមាំការប្រឡងប្រណាំងហ្វឹកហ្វឹនពូកែ ត្រៀមប្រយុទ្ធខ្ពស់ ចាត់តាំងនិងចូលរួមពិធីប្រឡង សមយុទ្ធកីឡា ហ្វឹកហាត់ឱ្យបានល្អ ពិសេសគឺការចូលរួមហ្វឹកហាត់តំបន់ការពារខេត្តឆ្នាំ ២០២២; សកម្មចូលរួមបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ឧបទ្ទវហេតុ ជំងឺរាតត្បាត់កើតឡើង; សកម្ម ចលនាកម្មាភិបាល យុទ្ធជន ខ្នះខ្នែងចូលរួមវិភាគទានមូលនិធិ “តបស្នងសងគុណ”។ល។
វគ្គប្រឡងប្រណាំងចំណុចខ្ពស់ប្រព្រឹត្តឡើង ចាប់ពីពេលនេះរហូតដល់ថ្ងៃ២៧/៧៕
យុីអាញ-ត្រឹងរ៉ូន