មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/05/2022 - 15:10

ជន​បទ​ថ្មី​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

ចាប់​តាំង​ពីពេល​ក្រុង​យ៉ារ៉ាយ​ ខេត្ត​បាក​លីវ​ បាន​កសាង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ មុខ​មាត់​ជន​បទ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​មាន​ភាព​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​ ជីវ​ភាព​របស់​មាមីង​ខ្មែរ​កាន់​តែល្អ​ប្រ​សើរ​។​

គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ជូន​អំ​ណោលដល់​មាមីង​ខ្មែរ​ក្រី​ក្រ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​យ៉ា​រ៉ាយ​ តែង​សកម្ម​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​។​ មិន​តែ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ ធ្វើ​ស្ពាន​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ មាមីង​នៅ​ទាំង​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​កសាង​បរិស្ថាន​បៃតង​ ស្រស់​ស្អាត​; ហើយ​ប្តេជ្ញា​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​; អនុវត្ត​កែ​ប្រែ​ចម្ការ​ចម្រុះ​ផ្លាស់​មក​ដាំ​ដើម​ឈើ​ដែល​ផ្តល់​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​នៅ​តំ​បន់​ជន​បទ​ ៦០ លាន​ដុង​/ម្នាក់​/ឆ្នាំ​។​ អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ក្រុង​ បាន​បន្ថយ​ចុះ​នៅ​ត្រឹម ​០,១%។​

ក្នុង​ដំណើរ​ការ​កសាង​ជន​បទ​ថ្មី​ ក្រុង​យ៉ារ៉ាយ​ រួម​បញ្ចូល​កម្ម​វិធី​ គម្រោង​ និង​គោល​នយោ​បាយ​ជំនួយ​ផ្សេង​ៗ​របស់​រដ្ឋ​ ដើម្បី​ឆាប់​សម្រេច​លក្ខឋាន​ជន​បទ​ថ្មី​។​ សមិទ្ធ​ផល​នេះ​ អា​ស្រ័យ​កម្លាំង​ស្មារតី​ឈាន​ឡើង​ក្នុង​ពលកម្ម​ផលិត​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ អ្នក​មីង​ថាច់​ធីឡាង នៅ​ភូមិ​ ១៧ ឃុំ​ផុង​តឹង​ ក្រុង​យ៉ា​រ៉ាយ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​ពូជ​សត្វ​ចិញ្ចឹម​ និង​ផ្ដល់​បុល​ទុន​ ខ្ញុំ​ធ្វើ​ស្រែ​និង​ចិញ្ចឹម​ជ្រូក​ រកបាន​ប្រាក់​ចំ​ណេញ​ជិត​ ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​ ខ្ញុំ​បាន​ធនាគារ​គោល​នយោ​បាយ​សង្គម​ ឧបត្ថម្ភ​បុល​ទុន​បន្ថែម​ដើម្បី​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​មេ និង​ជ្រូក​សាច់”។​ លោក​ចូវ​ផាក ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិរី​មាន​ជ័យ​យ៉ារ៉ាយ​ថ្មី​ ឱ្យ​ដឹង​៖ “ដោយ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ជន​ជាតិ​ខ្មែរ​សង់​ផ្ទះ​ បុល​ទុន​និង​ចិញ្ចឹម​សត្វ​។​ ការ​កសាង​ផ្លូវ​ថ្នល់​ សាលា​រៀន​។​ល។​ ទើប​តំ​បន់​ជន​បទ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករនៅ​ក្រុង​យ៉ារ៉ាយ​ មាន​ភាព​ផ្លាស់​ប្តូរ​ទាំង​ស្រុង​។​ មាន​គ្រប់​លក្ខណៈ​ បាន​ជា​មាមីង​ខំយក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រកសុី ចំ​ណែក​កូន​ចៅ​គ្រប់​អា​យុ​ពលកម្ម​ក៏​បាន​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​មុខ​របរ និង​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​នៅ​តាម​ក្រុម​ហ៊ុន​នានា​ក្នុង​និង​ក្រៅ​ខេត្ត​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ទើប​ជីវ​ភាព​របស់​មាមីង​បាន​ល្អ​ប្រ​សើរ​”។​

លោក​ហ្វិញ​ថា​ញ់សើុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ផុង​តឹង​ ក្រុង​យ៉ា​រ៉ាយ​ ឱ្យ​ដឹង​៖ “ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​សម្រាប់​ប្រ​ជា​ជន​ខ្មែរ​។​ ពិសេស​ គឺ​គោល​នយោ​បាយ​ជំនួយ​ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ណែនាំ​រក​ការ​ងារ​ធ្វើ​ ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​; ស្រុះ​ស្រួល​គ្នា​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​”៕​

យ្វីអាញ់-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ